ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​សម្រេច​នៅ​ព្រៃវែង រត់​មក​ជាប់​ខ្នោះ​នៅ​កំពង់ស្ពឺ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​លួច​កាច់ក​ម៉ូតូ​១​គ្រឿង​នៅ​ខេត្តព្រៃវែង​បាន​សម្រេច ហើយ​ជិះ​មក​លាក់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ​បាន​ចំនួន​៥​ថ្ងៃ ត្រូវ​សមត្ថកិច្ច ស្រាវជ្រាវ​រក​ឃើញ និង​ឃាត់ខ្លួន​បាន​រួម​នឹង​ម៉ូតូ​របស់​ជន​រង​គ្រោះ​១​គ្រឿង​ផង​ដែរ​។ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បាន​ធ្វើ​ឡើង​នៅ​ម៉ោង​៨ និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​លួច​កាច់ក​ម៉ូតូ​១​គ្រឿង​នៅ​ខេត្តព្រៃវែង​បាន​សម្រេច ហើយ​ជិះ​មក​លាក់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ​បាន​ចំនួន​៥​ថ្ងៃ ត្រូវ​សមត្ថកិច្ច ស្រាវជ្រាវ​រក​ឃើញ និង​ឃាត់ខ្លួន​បាន​រួម​នឹង​ម៉ូតូ​របស់​ជន​រង​គ្រោះ​១​គ្រឿង​ផង​ដែរ​។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បាន​ធ្វើ​ឡើង​នៅ​ម៉ោង​៨ និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​វង់ វិចិត្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ពពេល ឃុំ​ពពេល ស្រុក​ពារាំង ខេត្តព្រៃវែង រួម​នឹង​ម៉ូតូ​១​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេ ខ​១AB-៨៣០៣​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត​៌មាន​ពី​ខេត្ដព្រៃវែង​មក​ថា មាន​ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច រួច​ជិះ​គេចខ្លួន​មក​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងស្រុក​ភ្នំស្រួច​នេះ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ​ស្គាល់​ទីកន្លែង​លាក់ខ្លួន​របស់​ជនសង្ស័យ​ច្បាស់​ហើយ កម្លាំង​នគរបាល​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចំបក់ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​ម៉ូតូ​១​គ្រឿង ផង​ដែរ​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា បន្ទាប់​ពី​រូបគេ​លួច​ម៉ូតូ​បាន​ហើយ​ក៏​ជិះ​សំដៅ​មក​ខេត្តកំពង់ស្ពឺ ដើម្បី​លក់​លុយ​ចាយ តែ​មិន​ទាន់​បាន​លក់​ផង​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។

នៅ​រសៀល​ថ្ងៃ​ទី​១៤ កញ្ញា ២០១៨ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​ស្នងការដ្ឋាន ដើម្បី​ប្រគល់​ឱ្យ​សមត្ថកិច្ច​ខេត្តព្រៃវែង មក​ទទួលយក​ទៅ​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ