ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ធ្វើ​ឱ្យ​ម្ចាស់​ឡាន​ថើប​ថ្នល់​ឈាម​ស្រោច​ពេញ​មុខ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​បាន​ដួល​ដាច់​មុខដាច់​មាត់​ហូរ​ឈាម​ពេញ​ផ្ទៃមុខ​រង​របួសស្រាល​ដោយសារ​តែ​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​កៀរ​នឹង​រថយន្ត​ម៉ាក CHEVROLET មួយ​គ្រឿង​របស់​គាត់​ដែល​ចត​ទុក​ចោល​នៅ​ស្ងៀម​ខាង​មុខ​ផ្ទះ​បណ្តាល​ឱ្យ​ក្រពឹត​ផ្នែក​ខាងក្រោយ​អស់​មួយ​ចំហៀង​ដល់​ពេល​គាត់​ចាប់​អោយ​សង​ទំនងជា​គ្មាន​លុយ​អោយ​ទើប​បើក​រត់ និង​រូប​គាត់​ស្ទុះ​ទៅ​ចាប់​ប​កន្ទុយ​ម៉ូតូ​ជាប់​បណ្តាល​អោយ​ដួល​អូស​ទៅ​លើ​ផ្លូវ​នោះ ។ ករណី​គ្រោះថ្នាក់​ចរចា​រណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​បាន​ដួល​ដាច់​មុខដាច់​មាត់​ហូរ​ឈាម​ពេញ​ផ្ទៃមុខ​រង​របួសស្រាល​ដោយសារ​តែ​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​កៀរ​នឹង​រថយន្ត​ម៉ាក CHEVROLET មួយ​គ្រឿង​របស់​គាត់​ដែល​ចត​ទុក​ចោល​នៅ​ស្ងៀម​ខាង​មុខ​ផ្ទះ​បណ្តាល​ឱ្យ​ក្រពឹត​ផ្នែក​ខាងក្រោយ​អស់​មួយ​ចំហៀង​ដល់​ពេល​គាត់​ចាប់​អោយ​សង​ទំនងជា​គ្មាន​លុយ​អោយ​ទើប​បើក​រត់ និង​រូប​គាត់​ស្ទុះ​ទៅ​ចាប់​ប​កន្ទុយ​ម៉ូតូ​ជាប់​បណ្តាល​អោយ​ដួល​អូស​ទៅ​លើ​ផ្លូវ​នោះ ។

ករណី​គ្រោះថ្នាក់​ចរចា​រណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ខាង​មុខ​ផ្ទះ​លេខ​២៦ ផ្លូវ​លេខ​៣៣៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ជា​ជន​រង​គ្រោះ​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក CHEVROLET ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AF-០៤៦៧ មក​ចត​ទុក​ចោល​នៅ​ស្ងៀម​ខាង​មុខ​ផ្ទះ​ខាងលើ​នៅ​ខាងស្តាំ​ដៃ​ដោយ​ក្បាល​រថយន្ត​បែរ​ទៅ​ទិស​ខាងកើត ។

លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១FK-១០៧៣ មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូឌុប​នោះ​បាន​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​កើត​ទៅ​លិច​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​នោះ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​ខាងលើ​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​នោះ​ក៏​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ទៅ​កៀរ​រថយន្ត​មួយ​គ្រឿង​ដែល​ម្ចាស់​ចត​ទុក​ចោល​នៅ​ខាង​មុខ​ផ្ទះ​នោះ​បណ្តាល​អោយ​ឆ្កូត និង​ក្រពឹត​ផ្នែក​ខាងក្រោយ​អស់​មួយ​ចំហៀង ហើយ​ក៏​ដួល​នៅ​ក្បែរ​នោះ​តែ​ម្តង ។

ភ្លាម​នោះ​បុរស​ជា​ម្ចាស់​ក៏​បាន​មក​ដល់ និង​ចាប់​ឃាត់​អោយ​សង​ថ្លៃ​ខូចខាត​រថយន្ត​របស់​ខ្លួន​ចំនួន​៤០០​ដុល្លារ តែ​ដោយ​គ្មាន​លុយ​បុរស​អ្នក​រត់​ម៉ូតូឌុប​សុំ​សង​ត្រឹមតែ​២០​ម៉ឺន​រៀល លុះ​និយាយ​ច​ចារ​គ្នា​មិន​ត្រូវ​ក៏​ស្រាប់តែ​បុរស​ម្នាក់​នោះ​ឡើង​ជិះ​ម៉ូតូ​ប្រុង​រត់គេច​ខ្លួន ហើយ​ក៏​ត្រូវ​បាន​បុរស​ជា​ម្ចាស់​រថយន្ត​ស្ទុះ​ចាប់​កន្ទុយ​ម៉ូតូ​ជាប់​ហើយ​ក៏​ដួល​អូស​ទៅ​លើ​ផ្លូវ និង​បែក​មុខមាត់​ហូរ​ឈាម​រង​របួសស្រាល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ធ្វើ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង ដោយ​អោយ​ភាគី​ទាំង​២​ធ្វើការ​ដោះស្រាយ​គ្នា​ដោយ​ភាគី​ខាង​ម៉ូតូឌុប​យល់ព្រម​សង​ថ្លៃ​ខូចខាត​រថយន្ត និង​ព្យាបាល​ជម្ងឺ​ដល់​ម្ចាស់​រថយន្ត​រង​គ្រោះ​ចំនួន​២០០​ដុល្លារ​បញ្ចប់រឿង​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ