ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉ា​ណែ​ត ៖ ប្រទេស​មួយ​ដែល​ខ្លាំង​ទាល់តែ​កងទ័ព​ខ្លាំង​ផង​ដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេបញ្ជាការ​កងទ័ព​ជើងគោ​គ​ថ្មី​លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​យោធពលខេមរភូមិន្ទ​បាន​ថ្លែង​ថា ប្រទេស​មួយ​ដែល​ខ្លាំង​ទៅ​បាន​លុះត្រាតែ​កងទ័ព​នៃ​ប្រទេស​នោះ​ខ្លាំង​ផង​ដែរ ហើយ​បើ​កងទ័ព​មិន​ខ្លាំង​នោះ គេ​នឹង​មើលងាយ​យើង ។…

រាជធានី​ភ្នំពេញ ៖ មេបញ្ជាការ​កងទ័ព​ជើងគោ​គ​ថ្មី​លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​យោធពលខេមរភូមិន្ទ​បាន​ថ្លែង​ថា ប្រទេស​មួយ​ដែល​ខ្លាំង​ទៅ​បាន​លុះត្រាតែ​កងទ័ព​នៃ​ប្រទេស​នោះ​ខ្លាំង​ផង​ដែរ ហើយ​បើ​កងទ័ព​មិន​ខ្លាំង​នោះ គេ​នឹង​មើលងាយ​យើង ។

ការ​ថ្លែង​បែប​នេះ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ធ្វើ​ឡើង​នៅ​ក្នុង​ក្នុង​ពិធី​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​បញ្ជាការដ្ឋាន​ការពារ​អាកាស​កងទ័ពជើងគោក​ជាមួយ​ក្រុមហ៊ុន​អ៊ិ​ច​សឹ​ឡិន​ស៍​ឡូ​ជី​ស្ទីក​(EXCELLENCE LOGISTICS CO.,,LTD) និង​ក្រុមហ៊ុន​អូ​តូ​ម៉ា​តា​ត្រេ​ឌី​ង (​ខេ​ម​បូ​ឌា​)​ឯ​.​ក (AUTOMATA TRADING(CAMBODIA)CO.,LTD) កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ទីតាំង​មូលដ្ឋាន​កងការពារ​អាកាស​ទួល​ត្រាច ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់​ថា ភារកិច្ច​របស់​កងទ័ព​យើង គឺ​ការពារ​ជាតិ​ការពារ​បូរណភាព​ទឹកដី​មិនមែន​ទៅ​វាយលុក​យក​ទឹកដី​របស់​ប្រទេស​ណា​នោះ​ទេ ប៉ុន្តែ​យើង​ក៏​មិន​ឲ្យ​គេ​មក​យក​ទឹកដី​យើង​ដែរ ។ លោក​បន្ត​ថា ការ​ធ្វើ​កំណែទម្រង់កងទ័ព គឺ​មាន​ទស្សនៈ​វែង​ឆ្ងាយ​ណាស់ នៅ​ក្នុង​ការ​កសាង​ទាំង​ផ្នែក​រឹង (​សម្ភារៈ យុទ្ធោបករណ៍ គ្រឿន​បំពាក់ គ្រឿងចក្រ​) និង​ផ្នែក​ទន់ (​សមត្ថភាព​កងកម្លាំង​) តាម​រយៈ​ការ​បណ្ដុះបណ្ដាល​សមត្ថភាព​ជំនាញ ជា​ពិសេស​ការ​ផ្ទេរ​ចំណេះដឹង​សមត្ថភាព​ជំនាញការ​ដឹកនាំ​បញ្ជា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​គិត​ពី​កម្លាំង​ជំនាញ​ទាំងអស់​ដែល​ត្រូវ​បន្តវេន​តាម​ជំហាន​ក្នុង​នោះ​រួម​មាន​លក្ខណៈ​បទ​ពិសោធន៍​ការងារ​ចំណេះដឹង​ជំនាញ សមត្ថភាព ភាព​ជា​អ្នកដឹកនាំ ដើម្បី​យើង​ដឹកនាំ​បន្ត​ទៅ​មុខ​ទៀត ។

លោក​បញ្ជាក់​បន្ថែម​ថា ប្រទេស​មួយ​ខ្លាំង​ទាល់តែ​កងទ័ព​ខ្លាំង​ដែរ បើ​កងទ័ព​មិន​ខ្លាំង​គេ​មើលងាយ​យើង ។ លោក​មេបញ្ជាការ​បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​ការ​ចូលរួម​របស់​ដៃគូ​ក្រុមហ៊ុន​នឹង​បន្ត​ជួយ​ទៅ​តាម​លទ្ធភាព ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង​របស់​កងទ័ព ដើម្បី​ជួយ​គ្នា ។ ការពារ​ជាតិ ដើម្បី​ទាំងអស់​គ្នា​ទាំងអស់​គ្នា ដើម្បី​ការពារ​ជាតិ ។ ដោយសារ​សុខ​សន្តិភាព ស្ថេ​រ​ភាព​នេះ​ហើយ​បានជា​យើង​មានឱកាស​ទាំងអស់​គ្នា​នៅ​ពេល​បច្ចុប្បន្ន​នេះ ។ ហើយ​កងទ័ព​បាន​ខិតខំ​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ចូលរួម​ការពារ​សុខ​សន្តិភាព ។

លោក​ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ចំពោះ​ក្រុមហ៊ុន​ដែល​ជា​សម្ព័ន្ធមេត្រីភាព ហើយ​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការងារ​អង្គភាព​កងទ័ព ដើម្បី​ជួយ​សម្រួល​ដល់​កងទ័ព​នៅ​ក្នុង​ការពារ​ជាតិ​ទាំងអស់​គ្នា ហើយ​ការងារ​ចូលរួម​សំខាន់​ណាស់ យើង​ធ្វើ​មិនមែន​តែ​សម្រាប់ បច្ចុប្បន្ន​ទេ គឺ​សម្រាប់​អនាគត ។ ទន្ទឹម​នោះ​លោក​ក៏​បាន​សូម​ផ្ដាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក​ទាំងអស់​គ្នា ជូន​ទាហាន​នាយ ទាហាន​រង និង​ពល ទាហាន​ទាំងអស់​នៃ​បញ្ជាការដ្ឋាន​ការពារ​អាកាស​ជើង​គោក ។

លោក​ក៏​ថ្លែង​ការ​កោតសរសើរ​មេបញ្ជាការ​មេបញ្ជាការ​ង​នាយទាហាន​នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​នៅ​ក្នុង​បញ្ជាការដ្ឋាន​ការពារ​អាកាស​ដែល​បាន​បំពេញភារកិច្ច​ជូន​អង្គភាព​យ៉ាង​ខ្ជាប់ខ្ជួន​នៃ​ដំណើរការ​ការ​កសាង​អង្គភាព​ការងារ​ហ្វឹកហ្វឺន​បំប៉ន​សមត្ថភាព ជា​ពិសេស​ការ​អនុវត្ត​ការងារ​ក្នុង​ទិស​ដៅ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ការពារ​ជាតិ​ការពារ​បូរណភាព​ទឹកដី​ដែល​បេសកកម្ម​របស់​កងទ័ព​របស់​យើង គឺ​ពង្រឹង​ការ​ការពារ​អាកាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ