ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ស្រក​អស់​ផង ថែម​១​មេ​មក​ទៀត​លិច​ខ្ទេចលើស​ដើម (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជំនន់​ទឹកភ្លៀង​ចាស់​មិន​ទាន់​ស្រក​អស់​ផង វេលា​ទាប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ស្រាប់តែ​ព្រះ​ភិ​រុណ​បាន​បង្អុរ​យ៉ាង​ចាស់ដៃ​មួយ​មេ​ធំ​ថែម​ទៀត​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដូច​ជា​ដងផ្លូវ​ទាំង​ជាតិ និង​បេតុង និង​សាលារៀន​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​តរង​ការ​ជន់​លិច​លើស​ដើម ។…

ខេត្តបន្ទាយមានជ័យ ៖ ជំនន់​ទឹកភ្លៀង​ចាស់​មិន​ទាន់​ស្រក​អស់​ផង វេលា​ទាប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ស្រាប់តែ​ព្រះ​ភិ​រុណ​បាន​បង្អុរ​យ៉ាង​ចាស់ដៃ​មួយ​មេ​ធំ​ថែម​ទៀត​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដូច​ជា​ដងផ្លូវ​ទាំង​ជាតិ និង​បេតុង និង​សាលារៀន​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​តរង​ការ​ជន់​លិច​លើស​ដើម ។

សូ​ម្បី​តាម​បុរី​សំណង់ផ្ទះ​ល្វែង​មួយ​ចំនួន​ក៏​ត្រូវ​អ្នកស្រុក​នាំ​គ្នា​យក​កា​រ៉ុ​ង​ច្រក​ខ្សាច់​ឬ​ដី​ដើម្បី​ទប់ស្កាត់​ទឹក​ហូរ​ចូល​បន្ទប់​រៀងខ្លួន​ៗ ។ ផ្លូវជាតិ​លេខ​៥ ម្តុំ​មុខ​ផ្លូវ​ចូល​អគារ​ថ្មី​រហូត​ដល់​មុខ​បុរី សុខ​ស្រេង ប្រហែល​២០០​ម៉ែត្រ​មាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ផ្លូវ ហើយ​អ្នកដំណើរ​ត្រូវ​បើកបរ​កាត់ទឹក​គ្រប់​គ្នា​តែ​ម្តង ។

ចំពោះ​ផ្លូវ​មួយ​ចំនួន​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​ដោយសារ​មានទឹក​ជ្រៅ​កន្លែង​ខ្លះ​ធ្វើ​ឲ្យ​ម៉ូតូ​អ្នកស្រុក​រលត់​កណ្តាល​ទឹក​ហើយ​តាម​លំនៅ​ដ្ឋា​ន​គេ​ឃើញ​អ្នកស្រុក​ច្រក​ខ្សាច់​ក្នុង​កា​រ៉ុ​ង​ទប់​តាម​មុខ​ផ្ទះ ។
យ៉ាងណា​ក៏​ដោយ​ចំណតរថយន្ត​ក្រុង​ពុំ​មាន​ជំនន់​ទឹកភ្លៀង​ទេ ព្រោះតែ​មាន​ម៉ាស៊ីនបូមទឹក​ចេញ ។

បើ​ទោះជា​មាន​ជំនន់​ទឹកភ្លៀង​លិចលង់​ទីតាំង​មួយ​ចំនួន​ក្នុង​ក្រង​ប៉ោយ​ប៉ែ​ត​ក្តី ប៉ុន្តែ​អូរ​ព្រំដែន​ពេល​នេះ​នៅ​មិន​ទាន់​មានទឹក​ពេញ​ប្រៀប​នៅឡើយ​ទេ ហើយ​ករណី​ខាងលើ​ក៏​មិន​ទាន់​មាន​របាយការណ៍​​ពី​គ្រោះ​ធម្មជាតិ​ណាមួយ​កើតឡើង​ចំពោះ​ពលរដ្ឋ​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ