ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​នរណា​ចង់​ប្រើ​ធម៌​ក្តៅ​ទេ តែបើ​អនាធិបតេយ្យ​បែប​ហ្នឹង​ពេក​ក៏​មិនកើត​ដែរ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​អាជីវករ​នៅ​មុខ​ផ្សា​រលើ​នៅ​តែ​បន្ត​លក់​ប្រជែង​គ្នា​នៅ​លើ​ផ្លូវ​កៅស៊ូ​សាធារណៈ​ធ្វើ​អោយ​កកស្ទះ​ចរាចរណ៍ និង​ធ្វើ​អោយ​បាត់បង់​សណ្តាប់ធ្នាប់ និង​សោភ័ណ​ភាព​របស់​ក្រុង​កំពង់ឆ្នាំង​ជា​រៀងរាល់ថ្ងៃ​ធ្វើ​អោយ​មាន​ប្រតិកម្ម​ពី​អាជ្ញាធរ​ខេត្ត​ផង​នោះ ទើប​ប៉ុន្មាន​ថ្ងៃនេះ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​រៀបចំ​សណ្តាប់​មុខ​ផ្សា​រលើ​ជា​រៀង​រាល់​ព្រឹក ។  លោក មាស ម៉េ​ង​ហួត…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​អាជីវករ​នៅ​មុខ​ផ្សា​រលើ​នៅ​តែ​បន្ត​លក់​ប្រជែង​គ្នា​នៅ​លើ​ផ្លូវ​កៅស៊ូ​សាធារណៈ​ធ្វើ​អោយ​កកស្ទះ​ចរាចរណ៍ និង​ធ្វើ​អោយ​បាត់បង់​សណ្តាប់ធ្នាប់ និង​សោភ័ណ​ភាព​របស់​ក្រុង​កំពង់ឆ្នាំង​ជា​រៀងរាល់ថ្ងៃ​ធ្វើ​អោយ​មាន​ប្រតិកម្ម​ពី​អាជ្ញាធរ​ខេត្ត​ផង​នោះ ទើប​ប៉ុន្មាន​ថ្ងៃនេះ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​រៀបចំ​សណ្តាប់​មុខ​ផ្សា​រលើ​ជា​រៀង​រាល់​ព្រឹក ។

 លោក មាស ម៉េ​ង​ហួត នាយការិយាល័យ​នគរបាល​សណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា តាម​គោលការណ៍​របស់​អាជ្ញាធរ​ខេត្ត​គឺ​មិន​អនុញ្ញាត​អោយ​មានការ​លក់​ដាក់​ទំនិញ​លក់ដូរ​នៅ​លើ​ផ្លូវ​សាធារណៈ​មុខ​ផ្សា​រលើ​ឡើយ ។ ប៉ុន្តែ​កន្លង​មក​សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​អាជីវករ​លក់​បន្លែ លក់​ត្រី លក់​សាច់​ជ្រូក មួយ​ចំនួន​ដែល​មាន​ទីតាំង​លក់ដូរ​នៅ​ខាងក្នុង​ផ្សា​រហើយ បែរជា​មក​លក់ដូរ​នៅ​លើ​ផ្លូវ​កៅស៊ូ​មុខ​ផ្សារ​ទៅ​វិញ បូក​រួម​ទាំង​អ្នក​មក​ពី​ជនបទ​ដាក់​បន្លែបង្កា​លក់ដូរ​បន្ថែម​ទៀត​នោះ ការ​លក់ដូរ​បាន​ហៀរ​ពេញ​ទ្រូងផ្លូវ​យ៉ាង​អនាធិបតេយ្យ ។

លោក​បាន​បញ្ជាក់​ទៀត​ថា សមត្ថកិច្ច​ចម្រុះ​ធ្លាប់​បាន​ហៅ​អាជីវករ​មួយ​ចំនួន​នោះ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លក់ដូរ​អនាធិបតេយ្យ​បែប​នេះ​ជា​ច្រើន​លើក​ច្រើ​សារ​រួច​មក​ហើយ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​គោរព​គោល​ការ​របស់​ខេត្ត​មិន​គោរព​កិច្ចសន្យា​របស់​ខ្លួន ។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ អាជីវករ​លក់​សាច់​ជ្រូក​ម្នាក់​បាន​ឈ្លោះ​ជាមួយ ក្រុមចម្រុះ និង​រក​វាយ​គ្នា​ទៀត​ផង​ដោយ​បាន​លើក​ឡើង​ថា បើ​អ្នក​ផ្សេង​ៗ​មក​ដាក់​ឥ​វ៉ា​ន់​លក់​បាន​គាត់​ក៏​លក់​បាន​ដូច​គ្នា និង​សុំ​មើល​ផង​នៅ​ផ្សារ​ឧត្តុង្គ ផ្សារ​ត្រី​ព្រែក​ភ្នៅ មិន​ដែល​ឃើញ​គេ​ដេញ​អ្នក​លក់ដូរ​ទេ មាន​តែ​ខេត្តកំពង់ឆ្នាំង​ទេ ម៉េច​ក៏​ខ្លាំង​ម្ល៉េះ គឺ​ចុះ​មក​ដល់​កំទេច​ប្រមូល​យក​ដឹក​ឥ​វ៉ា​ន់​លក់ដូរ​ឡើង​ឡាន​តែ​ម្តង ។ ករណី​នេះ​ក្រុមចម្រុះ​ថា នឹង​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាលក្រុង​កំពង់ឆ្នាំង​បើ​ម្បី​មាន​វិធានការ ។

ដោយឡែក​លោក ក្រូច ម៉ា​រ៉ា អភិបាលរង​ក្រុង​កំពង់ឆ្នាំង​ដែល​ចុះ​មក​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់​ជាមួយ​ក្រុមចម្រុះ​បាន​ឲ្យ​ដឹង​ថា តាម​គោលការណ៍​របស់​អាជ្ញាធរ​ក្រុង និង​អាជ្ញាធរ​ខេត្ត មិន​អនុ​ញ្ញាត​ឲ្យ​អាជីវករ​លក់ដូរ​នៅ​លើ​ផ្លូវ​កៅស៊ូ​ឡើយ គឺ​អោយ​លក់​ត្រឹមតែ​លើ​ខឿន​មុខ​ផ្សា​រលើ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​កន្លង​មក​បើ​គ្មាន​សមត្ថកិច្ច​មក​រៀបចំ​ជា​ប្រចាំ​នោះ​ទេ គឺ​ពួក​គាត់​នៅ​តែ​ដាក់​ទំនិញ​លក់ដូរ​លើ​ផ្លូវ​កៅស៊ូ​មុខ​ផ្សារ​ជា​រៀងរាល់ថ្ងៃ ។

ដូច្នេះ​ចំពោះ​វិធានការ​ក្នុង​ពេល​នេះ​សមត្ថកិច្ច​ចម្រុះ​នឹង​បន្ត​ចុះ​មក​រៀបចំ​សណ្តាប់ធ្នាប់​ជា​រៀងរាល់ថ្ងៃ​បើ​អ្នកលក់​ដូរ​ណា​មិន​គោរព​ការ​ណែនាំ​ទេ​នោះ​ក្រុមចម្រុះ និង​ដកហូត​ឥ​វ៉ា​ន់ និង​ទំនិញ​លក់ដូរ​យក​ទៅ​រក្សា​ទុក​នៅ​សាលាក្រុង​កំពង់ឆ្នាំង​ដើម្បី​ធ្វើការ​អប់រំ និង​ផាកពិន័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ