ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខចោរប្លន់អ្នករាប់លុយនៅផ្សារឈូកមាសជិត២ម៉ឺនដុល្លារ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​ចោ​ប្លន់​ប្រដាប់​អាវុធ​២​នាក់ ដែល​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​អាជីវករ​រាប់​លុយ​នៅ​ផ្សារ​ឈូក​មាស​ជិត​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​ចោ​ប្លន់​ប្រដាប់​អាវុធ​២​នាក់ ដែល​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​អាជីវករ​រាប់​លុយ​នៅ​ផ្សារ​ឈូក​មាស​ជិត​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ តាំង រុន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ នៅ​ស្រុក​កំពុងត្របែក ខេត្តព្រៃវែង និង​ម្នាក់​ទៀត​ឈ្មោះ ឡា ធា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូម​រកា​កោង ឃុំរ​ការ​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល ។

ជាមួយ​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​អាវុធ​ខ្លី​២​ដើម ១​ដើម​ម៉ាក​រ៉ូ​ឡូ និង ១​ដើម​ម៉ាក​ប៉េអាកុល ម៉ូតូ​ឌ្រី​សង់​១២៥ មួយ​គ្រឿង និង ម៉ូតូ​ស្កុប​ពី​១​គ្រឿង ជាម​ធ្យោ​យ​បាយ​ធ្វើ​សកម្មភាព ។ ទាក់ទិន​និង​ការ​បង្ហាញមុខ​ជនសង្ស័យ​២​នាក់​ខាងលើ​នេះ លោក​វរៈសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង ៣០​នាទី​ថ្ងៃ​ទី​៨ កញ្ញា មាន​ករណី​ចោរ​១​ក្រុម​បក្សពួក​៣​នាក់ ស្លៀកពាក់​ស៊ី​វិល បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អាជីវករ​រាប់​លុយ​នៅ​ផ្សារ​ឈូក​មាស យក​ប្រាក់​ជិត​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​នោះ​មានឈ្មោះ ហួត វ៉ា​ន់​ណៃ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ អាជីវករ​រាប់​លុយ​នៅ​ផ្សារ​ឈូក​មាស ។

ព័ត៌មាន​ល​ម្អឹ​ត​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ