ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទានបន្លែក្រិស្សុង(សាឡាដសង)ជាប្រចាំជួយទប់ស្កាត់មហារីកសុដន់

13 ឆ្នាំ មុន

បណ្តាក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានបន្លែម្យ៉ាងឈ្មោះក្រិស្សុង (សា​ឡា​ដ​សង)​ (Watercress)​ ជា​ប្រ​ចាំ​អាច​ជួយ​ទប់​ស្កាត់​ការ​កើត​ជម្ងឺ​មហារីកដោះ​បាន​ ។ អ្នក​ជំនាញ​មក​ពី​សាកល​វិទ្យាល័យ Southampton របស់​អង់​គ្លេសបាន​​និយាយ​ថា អាហារ​នេះ​អាច​ជួយ​បិទសញ្ញា​នៅ​ក្នុង​រាង​កាយ ហើយ​និង​ជួយទប់ ស្កាត់មហារីកដុំសាច់នៃអុក ស៊ីហ្សែន និងឈាមបាន។ លទ្ធផល​នៃការរក​ឃើញនេះ​បានកើត​ចេញពីការធ្វើពិសោធន៍របស់អ្នកស្ម័គ្រចិត្តមួយចំនួន។ ក្នុងដំណាក់កាលពិសោធន៍ ពួកគេ​ទាំង​នេះ​ត្រូវ​បាន​គេ​ឲ្យ​ទទួល​ទាន​បន្លែ​ក្រិស្សុង​ក្នុង​មួយ​ថ្ងៃ៨០ក្រាម ។

បណ្តាក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានបន្លែម្យ៉ាងឈ្មោះក្រិស្សុង (សាឡាដសង) (Watercress) ជា ប្រចាំអាចជួយទប់ស្កាត់ការកើតជម្ងឺមហារីកដោះបាន ។ អ្នកជំនាញមកពីសាកលវិទ្យាល័យ Southamptonរបស់អង់គ្លេសបាននិយាយថា អាហារនេះអាចជួយបិទសញ្ញានៅក្នុងរាងកាយ ហើយនិងជួយទប់ស្កាត់មហារីកដុំសាច់នៃអុក ស៊ីហ្សែន និងឈាមបាន។ លទ្ធផលនៃការរកឃើញនេះបានកើតចេញពីការធ្វើពិសោធន៍របស់អ្នកស្ម័គ្រចិត្តមួយចំនួន។ ក្នុងដំណាក់កាលពិសោធន៍ ពួកគេទាំងនេះត្រូវបានគេឲ្យទទួលទានបន្លែក្រិស្សុងក្នុងមួយថ្ងៃ៨០ក្រាម ។

ជាលទ្ធផលគេបានពិនិត្យឃើញថា កម្រិតម៉ូលេគុលដែលមាន តួនាទីប្រយុទ្ធប្រឆាំងជម្ងឺមហារីកនៅក្នុងឈាមរបស់អ្នកទាំងនេះបាន កើនឡើងក្នុងកម្រិតមួយហួសពីការស្មាន គឺប៉ុន្មានម៉ោងបន្ទាប់ពីទទួលទានបន្លែនេះរួច។ ក្រុមអ្នកជំនាញបានបញ្ជាក់ផងដែរថា ផលវិជ្ជមានដ៏ល្អបែបនេះក៏ព្រោះតែនៅក្នុងបន្លែក្រិស្សុង​ មានផ្ទុកសារធាតុម្យ៉ាងដែលហៅកាត់ថា PEI TC (Phenylethyl Isothiocyanate) ដោសារ ធាតុនេះមានសមត្ថភាពអាចជួយទប់ស្កាត់ដំណើរការប្រូតេអ៊ីនមហារីកបាន ។ ពេលដែលដុំសាច់មហារីកវិវឌ្ឍន៍ឡើងវាបានបញ្ឈប់ការផ្តល់ឈាមបានភ្លាមមួយរំពេច ហើយបន្ទាប់មកការរីកលូតលាស់បន្ថែមរបស់វាត្រូវបានផ្អាកគឺរហូតដល់វាអាចទទួលបានអុក ស៊ីហ្សែនគ្រប់គ្រាន់ទើបបង្កើតបានកោសិកាម​ហារីក ។ ដើម្បីឆ្លងកាត់ឧបសគ្គនេះ កោសិកា មហារីកបានបញ្ជូនចេញនូវសញ្ញាទាំងឡាយដែលសញ្ញាទាំងនេះបានធ្វើឲ្យស្រទាប់ដែលនៅជុំវិញបង្កើតបានសរសៃឈាមថ្មីនៅក្នុងដុំសាច់មហារីក បន្ទាប់មកវាក៏អាចផ្តល់អុកស៊ីហ្សែនរួម នឹងសារធាតុលូតលាស់បាន។

ប្រូតេអ៊ីន Hypoxia Inducible Factor ដែលហៅកាត់ថា (HIF) គឺជាផ្នែកដ៏សំខាន់ ក្នុងដំណើរការបង្កើតសរសៃឈាមថ្មីនេះ ។ ទោះ ជាយ៉ាងនេះក៏ដោយ PEI TC ដែលមាននៅក្នុង បន្លែក្រិស្សុងដូចដែលបានបង្ហាញនៅក្នុងមន្ទីរពិសោធន៍ពិតជាមានលទ្ធភាពជួយទប់ស្កាត់ដំណើរការប្រូតេអ៊ីន(HIF)បាន។លទ្ធផលនៃការរកឃើញខាងលើនេះ គឺជាក្តី សង្ឃឹមថ្មីចំពោះស្ត្រី៤៥.០០០នាក់ដែលមានជម្ងឺមហារីកដោះក្នុងមួយឆ្នាំៗ  ៕