ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពីលើ​ស្ពានទៅ​​ពន្លះ​ខឿន​ចិញ្ចើម​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ បណ្តោយ​អោយ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៩​និង​១០​នាទី យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ បណ្តោយ​អោយ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៩​និង​១០​នាទី យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ចំនុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ត្រើយ​ខាងជើង ផ្លូវ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់​ដែល​ជា​សន្តិសុខ​ឯកជន​ដែល​ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន មិនដឹង​ថា​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ គឺ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១D-៧៣៩៩ ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ឆ្ពោះទៅ​ផ្លូវ​២៧១ ។

ប្រភពដដែលបាន​បន្ត​ថា លុះ​ជិះ​ម៉ូតូ​ចុះ​ពីលើ​ស្ពាន​ក្នុង​ល្បឿន​លឿន ហើយ​ណាមួយ​អ្នក​បើក​ម៉ូតូ​ស្រវឹង​ផងនោះ ទើប​ធ្វើអោយ​ម៉ូតូ​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​អោយ ដួល​ម៉ូតូ ខ្ទាត​ទាំង​មនុស្ស​ជិត​២០​ម៉ែត្រ ធ្វើ​អ្នកបើកបរ​ម៉ូតូ​រង​របួស​បែកក្បាល ​និង​បាក់ដៃ​ខាងឆ្វេង​ធ្ងន់ ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច ភ្លាម​ៗ​នោះ​ដែរ​ជន​រង​គ្រោះ ដែល​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​នៅ​គ្លិ​និក ឯកជន ។ រីឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​បន្តិចបន្តួច ។

ក្រោយ​ពេល​កើតហេតុ បុរស​ដែល​រង​របួសស្រាល​បាន​ជិះ​ទៅ​តាម​រថយន្ត​សង្គ្រោះ​ពីក្រោយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ