ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ព្រះ​ចៅអធិការ​សុគត​១​យប់​១​ថ្ងៃ​ទំ​រាំ​មាន​អ្នកដឹង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ប្រមាណ​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ដោយសារ​តែ​លោកយាយ លោកតា​ដែល​សម្រាក​សុំ​សីល​នៅ​ក្នុង​វត្ត​មានការ​ងឿងឆ្ងល់ ព្រោះ​ព្រះ​គ្រូ​ចៅអធិការ​វត្ត ដែល​សឹង​នៅ​ក្នុង​កុដិ​ពេញ​មួយ​យប់​និង​មួយ​ថ្ងៃ​ទៅ​ហើយ មិនឃើញ​និមន្ត​ចេញ​មក​ឆាន់ចង្ហាន់​សោះ​។ ពេល​នោះ…

ខេត្តកំពង់ឆ្នាំង​៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ប្រមាណ​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ដោយសារ​តែ​លោកយាយ លោកតា​ដែល​សម្រាក​សុំ​សីល​នៅ​ក្នុង​វត្ត​មានការ​ងឿងឆ្ងល់ ព្រោះ​ព្រះ​គ្រូ​ចៅអធិការ​វត្ត ដែល​សឹង​នៅ​ក្នុង​កុដិ​ពេញ​មួយ​យប់​និង​មួយ​ថ្ងៃ​ទៅ​ហើយ មិនឃើញ​និមន្ត​ចេញ​មក​ឆាន់ចង្ហាន់​សោះ​។

ពេល​នោះ លោកយាយ លោកតា បាន​នាំ​គ្នា​គាស់​ទ្វារ​កុដិ​មើល​ទើប​ដឹង​ចៅអធិការ​វត្ត​បាន​សុគត​បាត់​ទៅ​ហើយ មិនដឹង​មក​ពី​មូលហេតុ​អ្វី​។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង នៅ​ក្នុង​វត្ត​ទេពធីតា​រាម ( ហៅ​វត្ត​យាយ​
ទេព ) ស្ថិត​នៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ។

លោក ម៉ា យន្ត អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ថា​ព្រះ​ចៅអធិការ​វត្ត​យាយ​ទេព ដែល​បាន​សុគត​ខាងលើ​មាន​ព្រះ​នាម ព្រហ្ម នរៈ​សិ​ដ្ឋ ព្រះ​ជន្ម​៤១​ព្រះ​វស្សា ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ផង និង​ជា​ព្រះ​វិន័យធរ​ក្រុង​កំពង់ឆ្នាំង​។

លោក​បាន​បន្ត​ថា តាម​ការ​ចុះ​ស្រាវ ជ្រាវ និង​ការ​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​ចំរុះ​បានអោយ​ដឹង​ថា​ព្រះ​ចៅអធិការ​វត្ត​ខាងលើ​បាន​សុគត​ដោយ​ព្រះ​រោគ​គាំងបេះដូង តាំងពី​ពាក់កណ្តាល​យប់​មក​ម៉្លេះ​ តែ​គ្មាន​អ្នក​ណា​ដឹង​ឡើយ​។

តាម​ប្រភព​មួយទៀត​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ព្រះ​អង្គ​បាន​និមន្ត​មក​ពី​ព្យា​បាល​​ព្រះ​រោគ​ស្ពៀត​សរសៃ​បេះដូង​នៅ​ក្រុងភ្នំពេញ ហើយ​នៅ​ពេល​យប់​ព្រះ​អង្គ​បាន​ចូល​សឹង​នៅ​ក្នុង​កុដិ តាំងពី​វេលា​ម៉ោង​៨ ឬ​៩​យប់​មក​ម៉្លេះ​ ។ លុះ​ព្រឹក​ឡើង​ចាស់​ៗ​នៅ​ក្នុង​វត្ត​បាន​រៀប​ចង្ហាន់​សំរាប់​លោក​ឆាន់​ដូច​ធម្មតា ទុក​នៅ​មុខ​កុដិ ប៉ុន្តែ​មិនឃើញ​លោក​ចេញ​មក​ឆាន់​ឡើយ ។

លុះដល់​ពេល​ថ្ងៃត្រង់​ ចាស់​ៗ​ក្នុ​ងវត្ត​បាន​រៀប​ចង្ហាន់​ប្រគេន​លោក​នៅ​មុខ​កុដិ​ម្តងទៀត ក៏​មិនឃើញ​ព្រះ​អង្គ​និមន្ត​ចេញ​មក​ឆាន់​ដែរ ទើប​ដល់​វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច ចាស់​ៗ​នាំ​គ្នា​គាស់​ទ្វារ​កុដិ​ចូល​មើល ទើប​ដឹង​ថា ព្រះ​អង្គ​បាន​សុគត​បាត់​ទៅ​ហើយ ។

លោកយាយ​ឈ្មោះ សោម វ​ណ្ណា អាយុ​៧០​ឆ្នាំ ត្រូវជា​ញោម​ព្រះ​គូ​ចៅអធិការ​វត្ត​ខាងលើ​បានអោយ​ដឹង​ថា ព្រះ​គ្រូ​ចៅអធិកា រដែ​ល​សុគត​ជា​កូន​ទី​៣ (​កូនពៅ​) ក្នុង​គ្រួសារ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ថ្លាន់ សង្កាត់​ស្នោរ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ព្រះ​អង្គ​បាន​បួស​តាំងពី​អាយុ​១៣​ឆ្នាំ​នៅ​ក្នុង​វត្ត​ពោធិ៍​នៅ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ក្រុងភ្នំពេញ រហូត​មក​ដល់​ពេល​នេះ​លោក​បាន​បួស​ចំនួន​២៨​ឆ្នាំ​ហើយ ។

ដោយឡែក​លោក សៀង អុីម ប្រធាន គណៈ​ក​ម្មា​ការ​វត្ត​យាយ​ទេព បានអោយ​ដឹង​ថា ព្រះ​អង្គ ព្រហ្ម នរៈ​សិ​ដ្ឋ ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត បាន​គ​ង្គ​នៅ​ក្នុង​វត្ត​យាយ​ទេព​ចំនួន​១០​ឆ្នាំ​មក​ហើយ និង​បាន​ឡើង​ធ្វើ​ជា​ព្រះ​គូ​ចៅអធិការ​វត្ត​យាយ​ទេព រយៈពេល​៥​ឆ្នាំ​មក​ហើយ ។

សព​ចៅអធិការ​វត្ត​នឹង​ប្រារ​ព្វ​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​យាយ​ទេព រយៈពេល​៣​ថ្ងៃ ឬ​៧​ថ្ងៃ នៅ​មិន​ទាន់​កំណត់​នៅឡើយ​ទេ តែ​ការ​បាត់បង់​ព្រះ​ជន្ម របស់​ព្រះ​អង្គ គឺជា​ការ​បាត់​បង់​យ៉ាង​ធំធេង ដែល​ញាតិ​ញោម សិស្សគណ និង ពុ​ទ្ឋ​បរិស័ទ​របស់​ព្រះ​អង្គ​មានការ​សោកស្តាយ​យ៉ាង​ក្រៃ​លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ