ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​ជាទី​កន្លែង​ទេសចរណ៍​លេខ​1​សម្រាប់​ជនជាតិ​ចិន

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ យោង​តាម​របាយការណ៍​រួម​របស់​វិទ្យាស្ថាន China Tourism Academy និង​ក្រុមហ៊ុន​ទេសចរណ៍​Ctrip បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​បន្ត​ជាទី​តាំង​ទេស​ចរណ៍​លេខ​មួយ​សម្រាប់​ជនជាតិ​ចិន​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស​កាលពី​ឆមាស​ទី​១​នា​ឆ្នាំ​នេះ ។…

ទីក្រុង​បាងកក ៖ យោង​តាម​របាយការណ៍​រួម​របស់​វិទ្យាស្ថាន China Tourism Academy និង​ក្រុមហ៊ុន​ទេសចរណ៍​Ctrip បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​បន្ត​ជាទី​តាំង​ទេស​ចរណ៍​លេខ​មួយ​សម្រាប់​ជនជាតិ​ចិន​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស​កាលពី​ឆមាស​ទី​១​នា​ឆ្នាំ​នេះ ។

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ប្រមាណ​៧១,៣​លាន​នាក់​បាន​ធ្វើ​ដំណើរ​ចេញពី​ក្រុង​ចំនួន​២០០​ក្នុង​ប្រទេស​ចិន​ទៅ​កាន់​គោលដៅ​ចំនួន​១៣០​ប្រទេស​កាលពី​ឆមាស​ទី​១​កន្លង​មកនេះ ខ្ពស់​ជាង​ឆ្នាំ​មុន​១៥% ។

លោក Dai Bin ប្រធាន​វិទ្យាស្ថាន​ខាងលើ​បាន​និយាយ​ថា ទីតាំង​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាងគេ​មាន​ប្រទេស​ថៃ ជប៉ុន វៀតណាម កូរ៉េ​ខាងត្បូង សិង្ហ​បុរី ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី រុ​ស្ស៊ី សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា ។

លោក Dai បាន​បន្ត​ថា ៖« ក្នុង​ចំណោម​ទីតាំង​ទេសចរណ៍​មាន​ប្រជា​ប្រិ​ភាព ប្រទេស​ថៃ​បន្ត​ជាទី​តាំង​ទេសចរណ៍​លេខ​១​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​ក្នុង​ឆមាស​ទី​១​នា​ឆ្នាំ​នេះ »​។

ក្រសួងទេសចរណ៍ និង​កីឡា​របស់​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​ទទួលភ្ញៀវ​ទេស​ចរ​បាន​ប្រមាណ​១៩,៤​លាន​នាក់​កាលពី​ឆមាស​ទី​១​កន្លង​មក ឬ​ច្រើន​ជាង​ឆ្នាំ​មុន​១២%​។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ឬ​មាន​៥,៩​លាន​នាក់ និង​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​២៦% ។

ក្រសួង​គិត​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ទៅ​កាន់​ប្រទេស​ថៃ​នឹង​កើន​ដល់​១០​លាន​នាក់​ក្នុងឆ្នាំនេះ​បើ​ទោះជា​មាន​ឧបទ្ទវហេតុ​ទូក​នៅ​Phuket កាលពី​ខែកក្កដា​ដែល​បង្ក​ឲ្យ​ជនជាតិ​ចិន​ចំនួន​៤២​នាក់​បាត់បង់​ជីវិត​ពិតមែន​ក្តី ។

កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Weerasak Kowsurat បាន​ធ្វើ​ដំណើរ​ទៅ​កាន់ Phuket ដើម្បី​ពិនិត្យ​ពី​ស្ថានការណ៍​ទេសចរណ៍ និង​វិធានការ​សុវត្ថិភាព​ចាប់តាំងពី​កើត​មាន​ឧបទ្ទវហេតុ​មក ។

លោក​Weerasak​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​បង្កើន​ប្រសិទ្ធភាព​ផ្នែក​សុវត្ថិភា​ព និង​សន្តិសុខ​លើ​កោះ​នេះ និង​តាម​ទីតាំង​ទេសចរណ៍​ដទៃ​ទៀត ដើម្បី​ទទួល​បាន​ជំនឿ​ជឿជាក់​ពី​ភ្ញៀវ​ទេសចរ​វិញ ។

រដ្ឋមន្ត្រី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​មាន​គម្រោង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កាន់ Phuket តាម​រយៈ​ឆ្នេរ​ស្អាត​ៗ និង​វប្បធម៌​ដែល​ខុស​ប្លែក​ពី​តំបន់​ដទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ