ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះមហាចោរមែន…​ម្នាក់ឯងយកបានឡើង​សន្ធឹក

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នគរបាល​ស្រុក​បរ​កែវ បានព័ទ្ធ​ចាប់​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លួច​របស់របរ​អ្នកស្រុក​យ៉ាង​​សកម្ម ហើយ​អ្នក​ភូមិ​តែង​មក​ប្តឹង​សមត្ថកិច្ច​ជា​ញឹកញាប់ ។ ហេតុការណ៍​សមត្ថកិច្ច​ព័ទ្ធចាប់​ជនសង្ស័យ​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១ កញ្ញា វេលា​ម៉ោង​៥​…

ខេត្តរតនគិរី ៖ នគរបាល​ស្រុក​បរ​កែវ បានព័ទ្ធ​ចាប់​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លួច​របស់របរ​អ្នកស្រុក​យ៉ាង​​សកម្ម ហើយ​អ្នក​ភូមិ​តែង​មក​ប្តឹង​សមត្ថកិច្ច​ជា​ញឹកញាប់ ។ ហេតុការណ៍​សមត្ថកិច្ច​ព័ទ្ធចាប់​ជនសង្ស័យ​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១ កញ្ញា វេលា​ម៉ោង​៥​ និង​៥០​នាទី​ល្ងាច នៅផ្ទះ​ជនសង្ស័យ​តែ​ម្ដង ក្នុងភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​នៅ និ​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។ ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន ជន​នេះ​បាន​ឆ្លើយ​ប្រាប់​នគរបាល​ថា ខ្លួន​ទៅ​លួច​របស់របរ​អ្នក​ភូមិ​ កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា វេលា​ម៉ោង​១​រំលង​អធ្រាត្រ នៅ​ចម្ការ​របស់​ឈ្មោះ ឈ​ន ឈ​ន់​ឡាយ ស្ថិត​ក្នុងភូមិ​យឺន ឃុំ​កក់ ស្រុក​បរ​កែវ យក​បាន​ម៉ាស៊ីន​កាត់​ស្មៅ​១​គ្រឿង ម៉ាស៊ីន​បាញ់ថ្នាំ​ស្មៅ​១​គ្រឿង អា​គុយ​៥០​អំពែរ​១ និង​មាន់​ចំនួន​១៥​ក្បាល ។

ជាមួយ​នឹង​ការ​ចាប់ខ្លួន សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​មក​វិញ​បាន​តែ​ម៉ាស៊ីន​កាត់​ស្មៅ​១​គត់ ចំណែក​របស់របរ​ផ្សេង​ទៀត​ត្រូវ​ជនសង្ស័យ​យក​ទៅ​លក់​អស់ហើយ ។

ជនសង្ស័យ​សា​ភាព​ទៀត​ថា ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​អ្នក​ភូមិ​រាប់​មិន​អស់​ទេ ហើយ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង ៕​

អត្ថបទសរសេរ ដោយ