ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​រមាស់​ស្បែក​មែនទេ… តោះ​សាក​វិធី​ងាយៗទាំង​នេះដោយ​ខ្លួនឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

ការ​រមាស់​ស្បែក មិនមែន​ជា​សញ្ញា​នៃ​អ្វី​ដែល​ធ្ងន់​នោះ​ទេ ។ ជា រឿយ​ៗ អ្នក​អាច​ព្យាបាល​វា​ដោយ​ខ្លួនឯង​បាន ហើយ​វា​គួរតែ​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​យ៉ាង​យូរ​២​ស​ប្តា​ហ៍ ។ តើ​អ្នក​ធ្វើ​ដូច​ម្តេច ដើម្បី​ព្យាបាល​ស្បែក​រមាស់​ដោយ​ខ្លួន​អ្នក​ផ្ទាល់…

ការ​រមាស់​ស្បែក មិនមែន​ជា​សញ្ញា​នៃ​អ្វី​ដែល​ធ្ងន់​នោះ​ទេ ។ ជា រឿយ​ៗ អ្នក​អាច​ព្យាបាល​វា​ដោយ​ខ្លួនឯង​បាន ហើយ​វា​គួរតែ​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​យ៉ាង​យូរ​២​ស​ប្តា​ហ៍ ។

តើ​អ្នក​ធ្វើ​ដូច​ម្តេច ដើម្បី​ព្យាបាល​ស្បែក​រមាស់​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ? ៖ ពេល​ខ្លះ​ការ​រមាស់ ត្រូវ​បាន​បង្ក​ឡើង​ដោយ​ស្បែក​ស្ងួត ប្រេះ ឬ​រលាក ។ អ្នក​អាច​ធ្វើ​អ្វី ងាយ​ៗ ហើយ​សាមញ្ញ​ៗ​មួយ​ចំនួន ដើម្បី​ជួយ​សម្រួល​ដល់​រមាស់​។

រឿង​ខាងក្រោម​ទាំងនេះ​អាច​ជួយ​បញ្ឈប់​ការ​រមាស់​ស្បែក​មិន​ឲ្យ​វិល​មក​វិញ និង​ជៀស​វាង​ការ​ខូចខាត​ស្បែក​ពី​ការ​កោស ឬ​អេះ ។ អ្វី​ដែល​អ្នក​គួរ​ធ្វើ ៖

1.​ទះ ឬ​ច្បិច​ស្បែក​ជំនួស​ឲ្យ​ការ​អេះ ឬ​កោស​វា ។

2.​ទុក​អ្វីមួយ​ត្រជាក់​នៅ​លើ​ស្បែក ដូច​ជា​កន្សែង​សើម ឬ​ទឹកកក ។

3.​ងូត​ត្រជាក់ ឬ​ក្តៅ ឧណ្ហ​ៗ ឬ​ទឹក​ផ្កាឈូក​។

4.​ប្រើ​ផលិតផល​ផ្តល់​ជាតិ​សំណើម​ដែល​គ្មាន​ជាតិពុល​ឲ្យ​បាន​ទៀងទាត់ ។

5.​រក្សា​ក្រចក​របស់​អ្នក​ឲ្យ​ស្អាត និង​ខ្លី ។

6.​ពាក់​សម្លៀក​បំពាក់​កប្បាស​រលុង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ