ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​បី​ប្រទេស​កំពុង​រក​ចំណុច​អាទិភាព​នៃ​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​ប្រទេស​ចំនួន​៣ កម្ពុជា វៀតណាម និង​ឡាវ បាន​ពិភាក្សា​គ្នា ដើម្បី​រក​ចំណុច​អាទិភាព​មួយ​ចំនួន​សម្រាប់​គម្រោង​អាទិភាព​នៃ​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​ឲ្យ​ក្លាយជា​តំបន់​ប្រកបដោយ​ការ​អភិវឌ្ឍ​ជា​និរន្តរភាព ខាង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​ប្រទេស​ចំនួន​៣ កម្ពុជា វៀតណាម និង​ឡាវ បាន​ពិភាក្សា​គ្នា ដើម្បី​រក​ចំណុច​អាទិភាព​មួយ​ចំនួន​សម្រាប់​គម្រោង​អាទិភាព​នៃ​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​ឲ្យ​ក្លាយជា​តំបន់​ប្រកបដោយ​ការ​អភិវឌ្ឍ​ជា​និរន្តរភាព ខាង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។

នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញពិសា​អាហារ​ពេល​ព្រឹក​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ ថង លួ​ន​ស៊ី​សូលី​ត និង​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀ​ន សួន​ហ្វុ​ក ដែល​ជំនួប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ក្នុង​ឱកាស​នៃ​ការ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៧ ។ ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ព្រឹក​ការងារ​នេះ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី​កម្ពុជា ឡាវ វៀតណាម បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​ការ​រិ​ត​ចំណង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​បី ពិសេស​ការ​រិះរក​គ្រប់​មធ្យោបាយ​ក្នុង​ការ​ជំរុញ​កិច្ច​អភិវឌ្ឍ សម្រាប់​ប្រទេស​ទាំង​បី​ដែល​ក្នុង​នោះ​ភាគី​ទាំង​បី​បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​លើ​ការ​បន្ត​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ធានា​សន្តិភាព​ស្ថេ​រ​ភាព​ក្នុង​ការ​ជំរុញ​កំណើន​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ទាំង​បី កម្ពុជា ឡាវ និង​វៀតណាម ។

ប្រភព​បាន​បញ្ជាក់​ថា​«​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​ដែរ មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី​ក៏​បាន ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​គម្រោង​នៃ​កា​រត​ភ្ជាប់​នៃ​ប្រទេស​ទាំង​បី ពិសេស​នៅ​តំបន់ត្រីកោណ​ដែល​ជា​តំបន់​មួយ​មានការ​អភិវឌ្ឍ​ទាប​នៅឡើយ​» ។ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី​ក៏​បាន​ធ្វើការ​ពិនិត្យ​រួម​គ្នា​ការងារ​ជា​អាទិភាព​មួយ​ចំនួន​សម្រាប់​គម្រោង​អាទិភាព​នៃ​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​ស​ម្តៅ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​តំបន់​ទាំងនោះ​ឲ្យ​មានការ​ត​ភ្ជាប់ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ខាង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។

ក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះ​ដែរ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី​ក៏​បាន​ប្តេជ្ញា​រួម​គ្នា​ក្នុង​ការ​ជំរុញ​ល្បឿន នៃ​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ តាម​រយៈ​ការ​ពិនិត្យ​លទ្ធភាព និង​ការ​ដាក់​សំណើរ​ទៅ​កាន់​ដៃគូ​អភិវឌ្ឍ ដើម្បី​រក​កញ្ចប់​ថវិកា​អភិវឌ្ឍ​តំបន់ត្រីកោណ​ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ទ្វេ​ឡើង​ថែម​ទៀត ពិសេស​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ត្រីកោណ​កាន់តែ​ទទួល​បាន​នូវ​ការ​លើកកម្ពស់ និង​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង ៕

កែសម្រួលដោយ