ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ខារ៉ាអូខេ​មួយទៀត​ហើយ​ក្រោយ​នាំ​គ្នា​ទាំងប្រុស​ស្រី​សម្ងំ​ធ្វើ​អី​ៗ​ក្នុង​បន្ទប់​ខារ៉ាអូខេ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក កើត វ​ណ្ណា​រ៉េ​ត ព្រះ​រា​ជ្ញ​អាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ប្រាប់​ថា ខារ៉ាអូខេ វី អតីត​ខារ៉ាអូខេ​ពីរ៉ាមីត បន្ទាប់​ពី​សមត្ថកិច្ច​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​អ្នក​ញៀន​ថ្នាំ​បាន​ប្រុស​ស្រី​ចំនួន​១៤​នាក់…

ខេត្តសៀមរាប ៖ លោក កើត វ​ណ្ណា​រ៉េ​ត ព្រះ​រា​ជ្ញ​អាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ប្រាប់​ថា ខារ៉ាអូខេ វី អតីត​ខារ៉ាអូខេ​ពីរ៉ាមីត បន្ទាប់​ពី​សមត្ថកិច្ច​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​អ្នក​ញៀន​ថ្នាំ​បាន​ប្រុស​ស្រី​ចំនួន​១៤​នាក់ ក្នុង​នោះ​មាន​មេការ​ស្រី​ម្នាក់ និង​វត្ថុ​តាង​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​នោះ កាលពី​យប់​អធ្រាត្រ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវ​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​ហើយ ។

ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៤​នាក់​រួច​មក​ក្នុង​នោះ​ពុំ​រក​ឃើញ​នូវ​សារធាតុ​ញៀន​ក្នុង​ខ្លួន​ចំនួន​២​នាក់​គឺ​ឈ្មោះ ធឹង សំ​អាន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​មេការ​ខារ៉ាអូខេ វី មាន​ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប និង​ម្នាក់​ទៀត​ឈ្មោះ ញ៉េ​ប សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ដឹក​ផ្កា​លក់ នៅ​ក្នុង​ក្រុង​សៀមរាប មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ដែល​ជា​ភ្ញៀវ​ចូល​ច្រៀង​លេង​ជាមួយ​មិត្តភក្តិ ។ អ្នក​ទាំង​២​ត្រូវ​តុលាការ​ឱ្យ​ដោះ​លែង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយសារ​អ្នក​ទាំង​២​ពុំ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​នៅ​តុលាការខេត្ត​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៤​នាក់​ក្នុង​នោះ​មាន​ជនសង្ស័យ​២​នាក់​ខាងលើ​ត្រូវ​តុលាការ​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​ជនសង្ស័យ​ប្រុស​ស្រី​ដែល​នៅ​សល់​ចំនួន​១២​នាក់​នោះ​មាន​ទី​១-​ឈ្មោះ ជុំ ប៊ុល​លី​យ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ថ្នាំពេទ្យ មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប (​រក្សា​ទុក និង​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​២-​ឈ្មោះ ជា ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​អ្នកបកប្រែ​ភាសា​ចិន មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប (​ចាត់ចែង និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៣-​ឈ្មោះ អ៊ួ​ន តុលា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀម​រាប (​ចាត់ចែង និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៤-​ឈ្មោះ សំ សុ​គ​ន្ធា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប (​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៥-​ឈ្មោះ ឌិន ខេ​ង ហៅ ០៩ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប (​សំរួល និង​រារាំង​រាជការ​សាធារណៈ​) (​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

ទី​៦-​ឈ្មោះ ឆាយ គឹ​ម​ណា​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប (​ប្រើប្រាស់​), ទី​៧-​ឈ្មោះ កង សុ​ភក្ត្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប (​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៨-​ឈ្មោះ ហ៊ា​ង ណាត ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ វី អតីត​ខារ៉ាអូខេ​ពីរ៉ាមីត មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប (​ចាត់ចែង និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៩-​ឈ្មោះ គឹ​ម នៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប (​ចាត់ចែង និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​១០-​ឈ្មោះ ហេង ហៀវ ហៅ ស៊ី​រី​កា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប (​ចាត់​ចែង និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​១១-​ឈ្មោះ នៅ ប៊ុ​ណ្ណា​វ​ត្តា ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប (​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​១២-​ឈ្មោះ ឡុ​ង វី​តា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប (​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​ពី​ក្នុង​ខារ៉ាអូខេ វី អតីត​ខារ៉ាអូខេ​ពីរ៉ាមីត​រួម​មាន ម្សៅ​ខេ​ពណ៌​ស ​(Ketamine)​ ចំនួន​១៦​កញ្ចប់ ស្មើនឹង​ទម្ងន់​៩,៥​ក្រាម​, ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ​, ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង និង​វិទ្យុទាក់ទង​ចំនួន​១​គ្រឿង​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​បានឱ្យ​សមត្ថកិច្ច​បញ្ជូន​យក​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ