ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញសឹងរាល់ថ្ងៃ លុះ២​ថ្ងៃក្រោយមក​ ស្រាប់តែ​ប្រទះ​ឃើញ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​នៅ​ចំណុច​ក្នុង​បឹង​ចុង​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល កាលពីវេ​លា​ម៉ោង​៤​និង​១០​នាទីរសៀល​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០១៨…

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​នៅ​ចំណុច​ក្នុង​បឹង​ចុង​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល កាលពីវេ​លា​ម៉ោង​៤​និង​១០​នាទីរសៀល​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០១៨ ។

សព​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​៥៣​ឆ្នាំ ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ ពាក់​អាវយឺត​ពណ៌​ក្រហម​ដៃ​វែង សក់​ខ្លី សម្បុរ​ខ្មៅ កំពស់​ប្រហែល​១,៦៥​ម៉ែត្រ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឈ្មោះ ឈ​ន គោ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​នា​ឡា​ត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ឱ្យ​ដឹង​ថា គាត់​ធ្លាប់​ឃើញ​ជន​រង​គ្រោះជា​មនុស្ស​វិកលចរិត រត់​តាម​ភូមិ​សឹង​រាល់ថ្ងៃ និង​មិនឃើញ​ជន​រង​គ្រោះ​ប្រហែល​២​ថ្ងៃ​មក​ហើយ ស្រាប់តែ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​ទៅ​វិញ ។ បន្ទាប់​ពី​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​អណ្តែត​ទឹក​នៅ​ចុង​ព្រែក​បាឡាត់​ឆឹង គាត់​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​​ចុះ​ដល់​កន្លែង​ហេតុ​បានឃើញ​សព​អណ្តែត​ទឹក មែន ហើយ​មន្ត្រី​ជំនាញ​ស្រុក នគរបាល​ប៉ុស្តិ៍ និង​ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ​បាន​ចុះ​ពិនិត្យ​សព​ រួច​រក​ឃើញ​ថា ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ ។

ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ជន​រង​គ្រោះ​គឺ​ស្លាប់​ដោយសារ​លង់ទឹក​។ ក្រោយ​ពិនិត្យ​រួច កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ជំនាញ​ស្រុក​បាន​កប់ស​ពនៅ​ចុង​ព្រែក​បាឡាត់​ឆឹង ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​បញ្ជាក់​អត្តសញ្ញាណ​ ។ ព័ត៌មាន​លម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ