ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​កាល​ទៀត​មិន​រត់ បើ​លេង​សុទ្ធតែ​ពូថៅ​ក្នុង​ដៃ​ក្រ​វី​ក្រវាត់​ចឹ​ង​…​រត់​ជាន់​.​ក​គ្នា​ផ្អើល​ហាង !

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​ម្នា​នាំ​គ្នា​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ហាង​លក់​បាយ​មួយ​កន្លែង​យីហោ «​ស្រ៊ុ​ន ប៊ុ​ន​ហឿ​ន​» ស្ថិត​នៅ​ភូមិ​បេង ឃុំ​ដារ…

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​ម្នា​នាំ​គ្នា​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ហាង​លក់​បាយ​មួយ​កន្លែង​យីហោ «​ស្រ៊ុ​ន ប៊ុ​ន​ហឿ​ន​» ស្ថិត​នៅ​ភូមិ​បេង ឃុំ​ដារ ស្រុក​មេមត់ ដោយ​បុរស​ម្នាក់​កើតរោគ​សរសៃប្រសាទ​បាន​កាន់​ពូថៅ​ក្នុង​ដៃ​ក្រ​វី​ក្រវាត់ ហើយដោយ​ខ្លាច​គ្រោះថ្នាក់​រត់​ចែក​ជើង​គ្នា​តែ​ត្រូវ​បាន​ម្ចាស់​ហាង​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៏​ទាន់​ពេលវេលា ។

 តាម​ប្រភព​ពី​បុរស​ឈ្មោះ ហ៊ាន ប៊ុ​ន​ហេង អាយុ​៣៣​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា ពូ​របស់​គេ​ឈ្មោះ ផ​ន លី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ក្តុល ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ បាន​មក​លេង​ផ្ទះ​របស់​គេ​នៅ​ភូមិ​បេង​ចំនួន​៣​ថ្ងៃ​មក​ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ស្រាប់តែ​ជំងឺសរសៃប្រសាទ​បាន​ធ្វើ​ទុក​ដោយ​ពូ​បាន​កាន់​កូន​ពូថៅ​នៅ​ក្នុង​ដៃ​ដើរទៅ​ដើរមក​ចេញចូល និង​បាន​ក្រ​វី ព្រមទាំង​បាន​ចោល​ទៅ​ក្នុង​ហាង ធ្វើ​ឲ្យ​សមាជិក​ក្រុម​គ្រួសារ និង​ភ្ញៀវ​នាំ​គ្នា​រត់ឡើង​ប្រសាច​ចេញ​មក​ក្រៅ​រក​កន្លែង​សុវត្ថិភាព​រៀង​ៗ​ខ្លួន ។

បុរស​ឈ្មោះ ប៊ុ​ន ហេង ប្រាប់​បន្ត​ថា ដោយសារ​តែ​ឃើញ​ក្នុង​សភាព​មិន​ស្រួល​បែប​នេះ​ម្តាយ​របស់​ខ្លួន​ឈ្មោះ ផ​ន ស៊ុន អាយុ​ជាង​៥០​ឆ្នាំ បាន​រាយ​ការ​ណ៏​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ​ឲ្យ​ចុះ​មក​ជួយ​អន្ត​រាគ​ន៏ និង​បាន​ចាប់​ពូ​របស់​គេ​ដោយ​បាន​ចង​ទាំង​ដៃជើង​ជាប់​ចៀសវាង​ការពារ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់ ។

តែ​ដោយ​មានការ​ស្នើ​សុំ​ពី​សមាជិក​ក្រុម​គ្រួ​សារបាន​សុខចិត្ត​យក​ពូ​ឈ្មោះ លី ទៅ​ដាក់​នៅ​មណ្ឌល​ឱ​កាស​ខ្ញុំ​នៅ​រាជ​រា​ធី​ភ្នំពេញ​ព្រោះថា កន្លង​មក​ពេល​ដែល​ពូ​កើតរោគ​សរសៃប្រសាទ​ធ្វើទុក្ខ​បែប​នេះ​បានយក​នៅ​ដាក់​នៅ​មណ្ឌល​នោះ​ដោយ​បានជា​ស្រួលបួល និង​បាន​វិល​ត្រឡប់​មក​ផ្ទះ​នៅ​ស្រុក​មេមត់​វិញបាន​៣​ឆ្នាំ ។ ប៉ុន្តែ​ពូ​មិន​បាន​តម​ស្រា​គិតតែ​ផឹក​ញឹកញាប់​ពេក​នោះ​ជម្ងឺសរសៃប្រសាទ​បាន​រើ​ឡើងដូច​មាន​អា​ការ​ខាងលើ​កាន់​ពូថៅ​ដេញ​គេឯង​តែ​សំណាង​បាន​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរា​គម​ន៏​ទាន់​ពេលវេលា ។

បុរស​ឈ្មោះ ប៊ុ​ន ហេង បញ្ជាក់​ថា កាលពីមុន​ពូ​របស់​គេ​មាន​ប្រពន្ធ​ដល់​ទៅ​២​តែ​ដោយសារ​តែ​គាត់​កើត​រោគ​សរសៃប្រសាទ​បែប​នេះ​ប្រពន្ធ​បាន​លែងលះ​គាត់​អស់​ទៅ​ហើយ និង​មានកូន​ស្រី​ថែម​ទៀត​តែ​មិន​មាន​អ្នក​ណា​រស់នៅ​ជាមួយ​ឡើយ ។

រាល់ថ្ងៃ​ពូ​រស់នៅ​ភូមិ​ក្តុល ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ នៅ​ជាមួយនឹង​តា​យាយ ចំណែក​សមាជិក​ក្រុម​គ្រួសារ​ផ្សេង​ទៀត មិន​មាន​អ្នក​ណា​រស់នៅ​កើត​ទេ​ដោយសារ​តែ​ពូ​កើតរោគ​សរសៃប្រសាទ​នេះ​ឧស្សា​ហ៏​ធ្វើទុក្ខ​ដោយសារ​តែ​គាត់​ពិសារ​ស្រា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ