ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ទាល់តែ​សោះ​…​កូនស្រី​ម្តាយ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេង​ស្រី​ម្នាក់​គ្រាន់តែ​​​ម្ដាយ​ស្ដីបន្ទោស​បន្តិច​បន្តួច​​ពី​រឿង​បង្កជម្លោះ​ជាមួយ​ប្អូន បែរជា​ខឹង​ស​ម្បាររហូត​សម្រេចចិត្ត​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង ​បង្កការ​​ភ្ញាក់​ ផ្អើល​​យ៉ាង​ខ្លាំងនៅ​វេលា​ម៉ោង​៧​យប់​​ថ្ងៃ​ទី​១៣​ កញ្ញា ​ស្ថិត​នៅ​ភូមិ​ព្រៃ​ត្រឡាច ឃុំ​ព្រៃ​ត្រឡាច…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេង​ស្រី​ម្នាក់​គ្រាន់តែ​​​ម្ដាយ​ស្ដីបន្ទោស​បន្តិច​បន្តួច​​ពី​រឿង​បង្កជម្លោះ​ជាមួយ​ប្អូន បែរជា​ខឹង​ស​ម្បាររហូត​សម្រេចចិត្ត​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង ​បង្កការ​​ភ្ញាក់​
ផ្អើល​​យ៉ាង​ខ្លាំងនៅ​វេលា​ម៉ោង​៧​យប់​​ថ្ងៃ​ទី​១៣​ កញ្ញា ​ស្ថិត​នៅ​ភូមិ​ព្រៃ​ត្រឡាច ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី​។

សមត្ថកិច្ច​បាន​​ឱ្យ​​ដឹង​ថា ក្មេង​រង​គ្រោះខាងលើ ​ឈ្មោះ​តាត ស្រី​ល័​ក្ខ​ អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ព្រែ​ត្រឡាច ឃំ​ុ​ព្រៃ​​ត្រឡាច ស្រុក​រុក្ខ​គិរី​ ។ ក្មេង​ស្រី​រូប​នេះ​ បាន​ចង.ក​នឹង​ធ្នឹម​ផ្ទះ​របស់​ខ្លួន នា​ប៉ុន្មាន​នាទី​ក្រោយ​ពី​មាន​ជម្លោះ​​ជាមួយ​ប្អូន ដែល​ធ្វើ​ឱ្យ​​ក្រុម​គ្រួសារ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ ។

បើ​តាម​សមត្ថកិច្ច​ដែល​បាន​ចុះ​សួរនាំ​អំពី​រឿង​នេះ បាន​ស្រង់​សំដី​ក្រុម​គ្រួសារ​ថា ដំបូង​ក្មេង​ស្រី​រង​គ្រោះ​បាន​ឈ្លោះ​ជាមួយ​ប្អូន​រឿង​ ដណ្ដើម​ផ្លែ​ត្របែក​គ្នា​ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ពេល​នោះ​ម្ដាយ​របស់​នាង​បាន​ទៅ​សួរនាំ និង​បាន​ស្តីបន្ទោស​ខ្លាំង​ៗ​ទៅ​លើ​នាង​ដែល​ជា​បង ធ្វើ​ឲ្យ​នាង​ខឹង​នឹង​ការ​ស្ដីបន្ទោស​នេះ ​យ៉ាង​ខ្លាំង លុះ​យប់​ឡើង​នាង​ ក៏​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួន​តែ​ម្ដង​ទៅ​។

សមត្ថកិច្ច​បាន​ប្រាប់​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទ​ទូល​បាន​ព័ត៌មាន​នេះ​។ ក្រោយ​ពី​ពិនិត្យ​កន្លែង​កើតហេតុ មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ ៕

អត្ថបទសរសេរ ដោយ