ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​វិធានការ​ក្តៅ​ចុះ​កាត់​ស្លាក​យីហោ​ដាក់​តាម​ចិញ្ចើម​ផ្លូវ​១០០៧ គ្មាន​សណ្តាប់ធ្នាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្លាក​ប៉ាណូ ស្លាកយីហោ និង​ឡូ​ហ្គោ​ផ្សាយ​ពាណិជ​កម្ម​ផ្សេង​ៗ​ដែល​អ្នក​លក់ដូរ​តាម​ផ្ទះ តាម​ហាង ដាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ គ្មាន​សណ្តាប់ធ្នាប់ គ្មាន​ការ​អនុញ្ញាត​នៅ​តាម​ផ្លូវ១០០៧ ភូមិ​ភ្នំពេញ​ថ្មី…

រាជធានី​ភ្នំពេញ ៖ ស្លាក​ប៉ាណូ ស្លាកយីហោ និង​ឡូ​ហ្គោ​ផ្សាយ​ពាណិជ​កម្ម​ផ្សេង​ៗ​ដែល​អ្នក​លក់ដូរ​តាម​ផ្ទះ តាម​ហាង ដាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ គ្មាន​សណ្តាប់ធ្នាប់ គ្មាន​ការ​អនុញ្ញាត​នៅ​តាម​ផ្លូវ១០០៧ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវ​បាន​អាជ្ញាធរ​ចុះ​ទៅ​កាត់​ចេញ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ។

តាម​អាជ្ញាធរ​សង្កាត់​ភ្នំពេញ​ថ្មី បាន​ឲ្យ​ដឹង​ថា បងប្អូន អាជីវករ អ្នក​លក់ដូរ តាម​ផ្ទះ​ហាង​មួយ​ចំនួន​បាន​យក​ស្លាក​យីហោ​របស់​ខ្លួន​ទៅ​ដាក់ តាម​ចិញ្ចើម​ផ្លូវ ដែល​បង្ក​ផល​ប៉ះពាល់ បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ សោ​ភ័​ណ្ឌ​ភាព​ដងផ្លូវ ទើប​នៅ​ព្រឹក ថ្ងៃ​ទី​១៣ ខែ​ក​កញ្ញា នេះ​អាជ្ញាធរ​សង្កាត់​ដឹកនាំ​ដោយ​លោក ជុំ សា​រ៉ា​យ ចៅសង្កាត់​ភ្នំពេញ​ថ្មី​ចុះ​កាត់​ទម្លាក់ ចេញ ខណៈ​ដែល​កន្លង​មក អាជ្ញាធរ បាន​ផ្សព្វផ្សាយ​រួច​ហើយ មិន​ឲ្យ​មាន​ដាក់​ស្លាក​យីហោ​អ្វី​ដែល​មក​លើ ចិញ្ចើម​ផ្លូវ​សាធារណៈ ។

តាម​លោក​ចៅសង្កាត់ បាន​បាន​ឲ្យ​ដឹង​ថា មុន​ចុះ​កាត់​ស្លាក​យីហោ​ខាងលើ​នេះ ខាង​អាជ្ញាធរ​បាន​ជូនដំណឹង​ជា​ច្រើន​លើក​មក​ហើយដោយ​អោយ​ម្ចាស់​ទីតាំង​នីមួយ​ៗ​ធ្វើការ​កាត់​ដោយ​ខ្លួនឯង​រហូត​ដល់​ថ្ងៃនេះ​នៅ​មិនឃើញ​កាត់ អាជ្ញាធ​រក៍​ប្រើ​វិធានការ​ក្តៅ​ចុះ​មក​កាត់​យក​ទៅ​ទុក​សាលាសង្កាត់​តែ​ម្តង នៅ​ពេល​ដែល​អាជ្ញាធរ ចុះ​ទៅ​កាត់​ស្លាក​នេះ គេ​សង្កេត​ឃើញ​មានផ្ទះ​ខ្លះ​បាន​សុខចិត្ត​កាត់​ចេញ​ដោយ​ខ្លួនឯង​ដោយ​មិន​អោយ​អាជ្ញាធរ​កាត់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ