ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​លោត​ពីលើ​សណ្ឋាគារ​ជាន់​ទី​១២ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោង​១០ និង​៤​នាទី​យប់ ថ្ងៃ​ទី​១២ កញ្ញា ២០១៨ បាន​ធ្វើ​អត្តឃាត​លោត​ពីលើ​សណ្ឋាគារ ដឺ​លី​ត ស្ថិត​នៅ​ផ្លូវ​១០៥…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោង​១០ និង​៤​នាទី​យប់ ថ្ងៃ​ទី​១២ កញ្ញា ២០១៨ បាន​ធ្វើ​អត្តឃាត​លោត​ពីលើ​សណ្ឋាគារ ដឺ​លី​ត ស្ថិត​នៅ​ផ្លូវ​១០៥ ភូមិ​១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុ​ប្រហែល​២០​ឆ្នាំ ដែល​គេ​សង្ស័យ​ជា​ជនជាតិ​ចិន​។ តាម​ការ​បំភ្លឺ​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ ស្រាប់ តែ​គេ​ឮ​សំឡេង​ធ្លាក់​ប្រ៉ា​វ​ពីលើ​សណ្ឋាគារ​ចុះ​ក្រោម ហើយ​ក៏​បាន​នាំ​គ្នា​ស្ទុះ​ចេញ​ទៅ​មើល​បានឃើញ​ស្ត្រី​ម្នាក់​ស្លៀក ខោ​ខូ​វ​ប៊​យ​ជើង​ខ្លី ពាក់​អាវដៃវែង ពណ៌​ប្រផេះ ដេក​ផ្កាប់មុខ និង​មាន​ឈាម​ហូរ​ចេញពី​ខ្លួន​នៅ​មុខ​សណ្ឋាគារ ដឺ​លី​ត ។

ពេល​នោះ​នាង​បាន​ស្លាប់​ដេក​ផ្កាប់មុខ ដែល​គ្មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ទេ បន្តិច​ក្រោយមក​ក៏​មាន​ភ្ញាក់ផ្អើល​ដល់ សមត្ថកិច្ច​គ្រប់​ជំនាញ និង​បាន​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ពិនិត្យ​សាកសព រួម​មាន​ទាំង​ការិយាល័យ​នគរបាល ជំនាញ​បច្ចេកទេស និង​គ្រូពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ពេល​ពិនិត្យ​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​បញ្ជាក់​ថា សព​បាក់​កដៃ ដើមដៃ​ខាងស្តាំ បែកក្បាល និង​ចេញ​នោម (​ធ្វើតេស្ដ​ទឹកនោម​ពុំ​មាន​សារធាតុ​ញៀន​ទេ​) តាម​ការ​ស្រាវជ្រាវ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ជន​រង​គ្រោះ​បាន​ដើរ​ពី​ខាងក្រៅ ចូល​ទៅ​ក្នុង​សណ្ឋាគារ ឡើង​តាម​ជណ្តើរយន្ត​ទៅ​ជាន់​ទី​១២ ដោយ​បាន​ជាន់​លើ​ប្រអប់​ភ្លើង ហើយ​បាន​លោត​ពីលើ សណ្ឋាគារ​មក​ក្រោម​តែ​ម្តង​។

ជន​រង​គ្រោះ​បាន​បន្សល់​ទុក​ស្បែកជើង​១​គូ​នៅ​កន្លែង​កើតហេតុ (​ជន​រង​គ្រោះ​មិន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នោះ​ទេ គឺ​ដើរ​ពី​ខាងក្រៅ ឡើង​ទៅ​លើ​សណ្ឋាគារ​លោត​សម្លាប់​ខ្លួន​)​។ សព​បាន​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ រង់ចាំ​បងប្អូន​សាច់ញាតិ ឬ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ជាមួយ​នោះ​ផង​ដែរ​សមត​ត្ថ​កិច្ច​បាន និង​កំពុង​អំពាវនាវ តាម​រយៈ​សារព័ត៌មាន បើ​មាន​បងប្អូន​ណា​បាត់​សមាជិក គ្រួសារ ដូច​ភិនភាគ​ដែល​បាន​រៀបរាប់​ខាងលើ មេត្តា​ទៅ​ទាក់ទង​គណៈកម្មការ​អាចារ្យវត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕
https://youtu.be/8k99uldTXbs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ