ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោត​លោក​អធិការ​ប៉ូលិស​ ហ៊ុន សុខ​ហុ​ន លេប​រួច?!

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​គោរព​ស្នើ​សុំ​ឲ្យ​លោក សម សា​មួន ស្នង​ការ​នគរបាល​ខេត្តកំពង់ស្ពឺ ដាក់​ពិន័យ​រដ្ឋបាល​លើ​លោក ហ៊ុន សុខ​ហុ​ន ក្រោយ​មាន​បណ្តឹង​របស់​ពលរដ្ឋ​កាលពី​ពេល​ថ្មី​ៗ…

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​គោរព​ស្នើ​សុំ​ឲ្យ​លោក សម សា​មួន ស្នង​ការ​នគរបាល​ខេត្តកំពង់ស្ពឺ ដាក់​ពិន័យ​រដ្ឋបាល​លើ​លោក ហ៊ុន សុខ​ហុ​ន ក្រោយ​មាន​បណ្តឹង​របស់​ពលរដ្ឋ​កាលពី​ពេល​ថ្មី​ៗ ។

ឥឡូវនេះ​លោក ហ៊ុន សុខ​ហុ​ន អធិការ​ស្រុក​ថ្ពង ត្រូវ​យោធិន​ពិការ​ចំនួន​៥​គ្រួសារ ប្តឹង​ទៅ​​ស្ថាប័ន​កំពូល​ៗ​ចំនួន​៣​របស់​ជាតិ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ រឿង​លោក​អធិការ​ស៊ីដាច់​លុយ ដែល​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ ឧបត្ថម្ភ​ពួក​គាត់។

យោង​តាម​ពាក្យសុំ​អន្តរាគមន៍ ចុះ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ យោធិន​ពិការ​ទី​១-​ឈ្មោះ ទ្រឿ​ង ហ៊ី​ម ហៅ អាង ភេទ​ប្រុស​, ទី​២-​ឈ្មោះ ម៉ី យ៉េ​ង ហៅ កែ​ល ភេទ​ប្រុស​,

​ទី​៣-​ឈ្មោះ ធុង ម៉ៅ ភេទ​ស្រី ជា​ប្រពន្ធ​របស់​ឈ្មោះ អៀម លី​ម ជា​មន្ត្រី​នគរបាល​ចូល​និវត្ត (​បាន​ស្លាប់​), ​ទី​៤-​ឈ្មោះ ឃុ​ត រឿ​ន ហៅ​បូ ភេទ​ប្រុស ។

និង​ទី​៥-​ឈ្មោះ អន អុល បាន​ប្តឹង​ទៅ​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធាន​រដ្ឋ​ភា​ជាតិ​, សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយ​ករដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឱម យិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​ជួយ​រក​យុត្តិធម៌ រឿង លោក ហ៊ុន សុខ​ហុ​ន អធិការ​នគរបាល​ស្រុក​ថ្ពង ស៊ីដាច់​លុយ​ដែល​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ជួយ​ឧបត្ថម្ភ​ពួក​គាត់​។

ពាក្យសុំ​អន្តរាគមន៍​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ចុះ​សំណេះសំណាល​ជាមួយ​ពួក​គាត់ ដើម្បី​បំពាក់​មេដៃ​ការងារ និង​ឧបត្ថម្ភ ក្នុង​មួយ​គ្រួសារ​ចំនួន​៥​ម៉ឺន​រៀល ជា​ប្រាក់​លើកទឹកចិត្ត និង​ដោះស្រាយ​ជីវភាព​។

ប៉ុន្តែ​ផ្ទុយ​លោក ហ៊ុន សុខ​ហុ​ន អធិការ​ស្រុក​ថ្ពង និង​បក្ខពួក​មិន​បាន​ប្រគល់​លុយ​ដែល​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបត្ថម្ភ ពួក​គាត់​ឲ្យ​ពួក​គាត់​ឡើយ ពោល​គឺ​ស៊ីដាច់​ទាំងអស់​។

ព័ត៌​មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ