ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​ចូល​ផ្ទះ​គេ​ទាំង​កណ្តាលអធ្រាត្រ ខណៈ​ម្ចាស់​កំពុង​ដេក​លង់លក់ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ស្រវឹង​ហើយ​បើកបរ​រថយន្ត ទើប​បានជា​ទប់​ចង្កូត​មិន​ជាប់ ក៏​ជ្រុល​បុក​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​ម្ចាស់ផ្ទះ​ម្នាក់​រង​របួស ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ហេតុការណ៍​បាន​កើត​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ស្រវឹង​ហើយ​បើកបរ​រថយន្ត ទើប​បានជា​ទប់​ចង្កូត​មិន​ជាប់ ក៏​ជ្រុល​បុក​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​ម្ចាស់ផ្ទះ​ម្នាក់​រង​របួស ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ហេតុការណ៍​បាន​កើត​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ឈ្មោះ ស៊ី​ន សា​វិ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ជា​អ្នកបើកបរ​រថយន្ត​ម៉ាក ប៉ា​ហ្សេ​រ៉ូ (PAJERO) ពណ៌​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-1520 ក្នុង​ទិស​ដៅ​ពី​ខាងត្បូង​ឆ្ពោះទៅ​ជើង ។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ អែ​ល មីន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​អ្នក​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​កន្លែង​កើតហេតុ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​ងោក​មួយភាំង ដែល​គេ​សង្ស័យ​ថា​ស្រវឹង​ជោក ទើប​ធ្វើ​ឱ្យ​រថយន្ត​រេ​ចង្កូត​បុក​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្តង ។ ពេល​នោះ​ម្ចាស់ផ្ទះ​កំពុង​តែ​ដេក​លង់លក់ ក៏​នាំ​គ្នា​ស្ទុះ​រត់គេច ហើយ​រថយន្ត​បាន​ជ្រុល​ទៅ​បុក​ត្រូវ​បុរស​ម្នាក់​បណ្តាល​ឱ្យ​រង​របួស​ផង​ដែរ និង​ធ្វើ​ឱ្យ​រង​ការ​ខូចខាត​ផ្ទះ ព្រមទាំង​សម្ភារ​:​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​មួយ​ចំនួន​ផង​ដែរ ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ បង្អែក​ខេត្ត ។ ចំណែក​រថយន្ត និង​អ្នកបើកបរ​ត្រូវ​បាន​នគរបាល​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ