ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ស្រុក​កណ្តៀង​រក​ចំណូល​ពី​៥​ទៅ​១០​លាន​រៀល​ពី​ការ​ដាំ​បន្លែ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​នៅ​ភួ​មិ​ជ្រែង ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​មួយ​ចំនួន​អាច​រក​ប្រាក់​ចំណូល​បាន​ពី​ការ​ដាំ​បន្លែ​ផ្សេង​ៗ​ក្នុង​មួយ​រដូវ​ពី​០៥​លាន​ទៅ​១០​លាន​រៀលបន្ទាប់ ​ពី​ពួក​គាត់​ធ្វើស្រែ​រួចរាល់​សល់​ពេលទំនេរ ។ លោក ពេជ្រ…

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​នៅ​ភួ​មិ​ជ្រែង ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​មួយ​ចំនួន​អាច​រក​ប្រាក់​ចំណូល​បាន​ពី​ការ​ដាំ​បន្លែ​ផ្សេង​ៗ​ក្នុង​មួយ​រដូវ​ពី​០៥​លាន​ទៅ​១០​លាន​រៀលបន្ទាប់ ​ពី​ពួក​គាត់​ធ្វើស្រែ​រួចរាល់​សល់​ពេលទំនេរ ។

លោក ពេជ្រ ហុ​ន មេ​ភួ​មិ​ជ្រែង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ភួ​មិ​របស់​លោក​មាន​ប្រជាពលរដ្ឋ​សរុប ២២៨​គ្រួសារ ក្នុង​នោះ​គ្រួសារ​ខ្លះ​ប្រកប​មុខរបរ​ធ្វើស្រែ ដាំ​ដំណាំ​ជា​លក្ខណៈ​គ្រួសារ ខ្លះ​ទៀត​បិតស្រា ចិញ្ចឹម​ជ្រូក ធ្វើ​សំណង់ ចំណាកស្រុក និង​កាត់ដេរ​ជាដើម ។ លោក​បន្ត​ទៀត​ថា ដើម​ឡើយ​បង​ប្អួ​ន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​ពុំ​សូវ​មាន​អ្នក​ដំ​ដាំ​ណាំ​បន្លែ​នោះ​ទេ ដោយសារ​ពួក​គាត់​ដាំ​តាម​ទម្លាប់​បុរាណ​ពុំ​សូវ​ទទួល​បាន​ផល ហើយ​ម្យ៉ាងវិញទៀត​ពុំ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព ។

បច្ចុប្បន្ន​ដោយ​មានការ​យកចិត្ត​ក​ដាក់​ពី​មន្ត្រី​ជំនាញ និង​អង្គការ​ដៃ​គួរ​អភិវឌ្ឍន៍​លើ​ផ្នែក​កសិកម្ម​នានា​បាន​ជួយ​បង្ហាត់បង្រៀន​ប្រជាពលរដ្ឋ​អំពី​បច្ចេកទេស​ក្នុង​ការ​ដាំ​ដុះ និង​ជីក​អណ្តូង ដើម្បី​យក​ទឹក​ប្រើប្រាស់ ទើប​សព្វ​ថ្ងៃនេះ​បង​ប្អួ​ន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភួ​មិ​ជ្រែង ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង​ជាង​៧០% បាន​នាំ​គ្នា​ដាំ​បន្លែ ។ បន្លែ​ដែល​ពួក​គាត់​ដាំ​នោះ​ជា​ដំណាំ​វិល​ជុំ​ដូច​ជា សណ្តែក ត្រសក់ ត្រឡាច ស្ពៃ សាឡា​ត់ ខាត់ណា ត្រប់ ម្រះ និង​ពោត​ជាដើម ។

បច្ចេកទេស​ដាំ​បន្លែ​ក្នុង​សម័យកាល​ដ៏​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ងាយស្រួល​ជាង​ការ​ដាំ​តាម​ទម្លាប់​ពី​បុរាណ​ដែល​ពី​មុន គឺ​គេ​កាប់​មែកឈើ​ធ្វើ​ទ្រើង និង​រែក​ទឹក​ចាក់ មានការ​ហត់នឿយ និង​ចំណាយ​ពេលវេលា​ខ្លាំង​ណាស់ ។ ប៉ុន្តែ​សព្វ​ថ្ងៃនេះ​គេ​ប្រើ​ខ្សែ ឫ​សំណាញ់​លួស​ធ្វើ​ជា​ទ្រើង ហើយ​គល់​គ្រប​ថង់​ប្លា​ស្ទិ​ក ដើម្បី​កុំ​ឲ្យ​ដី​ហាប់ និង​ឲ្យ​មាន​សំណើម​ជាប់​រហូត​សម្រាប់​ដំណាំ​លូតលាស់​ល្អ ។ តាម​រង​ដំណាំ​នីមួយ​ៗ​គេ​បង្កប់​ទុយោ​ដោយ​មាន​ក្បាល​រ៉ូ​ប៊ី​នេស​ម្រា​ប់​បើកទឹក​ពី​អណ្ដូង ។

ប្អូនស្រី សុខា អ្នក​មីង សូ​រិ​យា និង​លោកពូ ធី ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ្រែង​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ដាំ​ដំណាំ​បន្លែ​តាម​បច្ចេកទេស​កសិកម្ម​នេះ មិនសូវ​នឿយហត់​ទេ ហើយ ទទួល​បាន​ផល​ជាង​ការ​ដាំ​តាម​ទម្លាប់​ដែរ ។ ក្នុង​មួយ​ថ្ងៃ​អាច​រក​ប្រាក់​ចំណូល​បាន​ពី​១០​ម៉ឺន​ទៅ​១៥​ម៉ឺនរ​រៀល ហើយ​ក្នុង​មួយ​រដូវ​អាច​រក​ប្រាក់​ចំណូល​បានជា​មធ្យម​ពី​០៥​លាន ទៅ​១០​លាន​រៀល ។

ដោយសារ​មើលឃើញ​ពី​ការ​ដាំ​បន្លែ​អាច​រក​ប្រាក់​ចំណូល​បាន​គួរសម​បែប​នេះ​ហើយ ទើប​សព្វ​ថ្ងៃនេះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ជ្រែង ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង នាំ​គ្នា​ដាំ​បន្លែ​ជា​ច្រើន​គ្រួសារ​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​មានការ​រីក​ចម្រើន​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ