ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​និង​កង់​ពន្លះ​គ្នា ម្ចាស់​និង​ម្ចាស់​សន្លប់​ទាំង​២​នាក់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​កង់​ក្នុង​ទិស​ដៅ​ស្របគ្នា​បណ្តាល​អោយ​មនុស្ស​២​នាក់​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ចំណែក​ម៉ូតូ​រង​ការ​ខូច​ស្រាល រីឯ​កង់​រង​ការ​ខូចខាត​យ៉ាងដំណំ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​នៅ​ចំណុច​លើ​ផ្លូវ​លេខ​៣១៤​ស្ថិត​ក្នុងភូមិ​ពោធិ​វង្ស ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប​។ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​ខាងលើ​រួម​មាន ឈ្មោះ​ពុំ…

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​កង់​ក្នុង​ទិស​ដៅ​ស្របគ្នា​បណ្តាល​អោយ​មនុស្ស​២​នាក់​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ចំណែក​ម៉ូតូ​រង​ការ​ខូច​ស្រាល រីឯ​កង់​រង​ការ​ខូចខាត​យ៉ាងដំណំ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​នៅ​ចំណុច​លើ​ផ្លូវ​លេខ​៣១៤​ស្ថិត​ក្នុងភូមិ​ពោធិ​វង្ស ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប​។

ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​ខាងលើ​រួម​មាន ឈ្មោះ​ពុំ ហៀ​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រៃ​រនោង ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សូ៊ម​មើ ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ស្វាយ​រៀង ២L-៦២១៥ ។ ចំណែក​ភាគី​ជិះ​កង់​ឈ្មោះ ខឿន ចិ​ត្រា ភេទ​ប្រុស អាយុ​៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ពោធិ​វង្ស ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​កុមារ​រង​គ្រោះ​ជិះ​កង់​តាម​ផ្លូវ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​ក្មេង​ប្រុស​ម្នាក់​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងស្តាំ​បុក​កង់កុមា​រា​រង​គ្រោ​ញ​ពីក្រោយ​ពេញទំហឹង​លាន់​ដូច​រន្ទះ អូស​ប្រមាណ​៥​ម៉ែត្រ​ដួល​បោក​ទៅ​លើ​ថ្នល់ បណ្តាល​ឲ្យ​ភាគី​ទាំង​សងខាង​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

បន្ទាប់​មក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​ពី​នាក់​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ស្វាយ​ទាប​ដើម្បី​សង្គ្រោះ​។

ចំពោះ​ម៉ូតូ និង​កង់​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ប្រ​សូត្រ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ