ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ ម៉ូ​នី​កា មានជីវិត​បែប​ណានៅ​ក្រៅ​ពិភព​សិល្បៈ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​តារាចម្រៀង​ផា​ន់ ម៉ូ​នី​កា ឃ្លាតឆ្ងាយ​ពី​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ ។ តើ​នាង​រស់នៅ​ក្នុង​ស្ថានភាព​ជីវិត​បែប​ណា ? ក្នុង​សង្គម​សិល្បៈ​អ្នក​ណា​ក៏​លើក​សរសើរ​ដល់​ជោគវាសនា​របស់​អ្នក​នាង​ផា​ន់ ម៉ូ​នី​កា ដែរ​​ដោយ​បាន​រៀប​ការ​ជាមួយ​បុរស​អ្នកជំនួញ​ម្នាក់…

រាជធានី​ភ្នំពេញ​៖ អតីត​តារាចម្រៀង​ផា​ន់ ម៉ូ​នី​កា ឃ្លាតឆ្ងាយ​ពី​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ ។ តើ​នាង​រស់នៅ​ក្នុង​ស្ថានភាព​ជីវិត​បែប​ណា ?

ក្នុង​សង្គម​សិល្បៈ​អ្នក​ណា​ក៏​លើក​សរសើរ​ដល់​ជោគវាសនា​របស់​អ្នក​នាង​ផា​ន់ ម៉ូ​នី​កា ដែរ​​ដោយ​បាន​រៀប​ការ​ជាមួយ​បុរស​អ្នកជំនួញ​ម្នាក់ ។ តាំងពី​រៀប​ការ​រួច​មក​ជីវិត​របស់​ផា​ន់ ម៉ូ​នី​កា បាន​ប្រែប្រួល ដោយ​នាង​បាន​អណ្តែត​ឃ្លាតឆ្ងាយ​ពី​អាជីព​សិល្បៈ​ចម្រៀង​ដែល​​នាំ​ឲ្យ​នាង​ល្បីឈ្មោះ ។

មិន​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​អណ្តែត​ខ្ពស់​ឡើង​ថែម​ទៀត ប៉ុន្តែ​ម៉ូ​នី​កា ជីវិត​មាន​ពន្លឺ​រស្មី​ម្យ៉ាង​ពី​សិល្បៈ គឺ​នាង​មាន​ជីវភាព​ធូរធារ ពិសេស​បាន​ក្លាយជា​ថៅកែ​​ហាង​ម្នាក់ ។ ម៉ូ​នី​កា ដែល​ធ្លាប់តែ​យកចិត្តទុកដាក់​នឹង​អាជីព​ជា​តារាចម្រៀង បាន​ងាក​មក​យកចិត្តទុកដាក់​នឹង​របរ​រកស៊ី​ប្រចាំ​គ្រួសារ​វិញ ។

ទោះជា​យ៉ាងណា​ក្តី​ផា​ន់ ម៉ូ​នី​កា ក៏​មិន​បោះបង់​ទាំងស្រុង​ពី​សិល្បៈ​ដែរ​ព្រោះតែ​និស្ស័យ ហើយ​មិន​ចង់​ឲ្យ​មហាជន​ភ្លេច​នាង ។ ថ្មី​ៗ​កន្លង​មក​ម៉ូ​នី​កា បង្ហើប​ឲ្យ​ដឹង​ថា​នាង​ជិត​មាន​បទ​ចម្រៀង​ថ្មី​អាច​ចេញ​នៅ​ផលិតកម្ម​សាន់​ដេ ឬ​តាម​យូ​ធូប និង​ហ្វេ​សប៊ុ​ក ។ មនុស្ស​ជា​ច្រើន​យល់​ថា​ម៉ូ​នី​កា មានមុខ​របរ​រក​ស៊ី​ផ្ទាល់ខ្លួន ដូច្នេះ​ប្រហែលជា​មិនរ​វីរ​វល់ ឬ​ឈប់​នឹកនា​ដល់​សិល្បៈ​ហើយ ។

វា​មិន​ដូច្នោះ​ទេ ម៉ូ​នី​កា នៅ​នឹកនា​ដល់​សិល្បៈ ព្រោះ​សិល្បៈ​ជា​អ្នក​មានគុណ​ទី​១​ដែល​ធ្វើ​ឲ្យ​នាង​ជោគជ័យ​មានឈ្មោះ​បោះ​សំឡេង ។ សិល្បៈ​នេះ​ហើយ​ដែល​តម្រង់ផ្លូវ​ធ្វើ​ឲ្យ​នាង​អាច​បង្កើត​មុខរបរ និង​ជីវិត​លូតលាស់​មក​ទល់​ពេល​នេះ ។

អ្នកគាំទ្រ​ជា​ច្រើន​បាន​ចោទសួរ​តាម​ហ្វេ​សប៊ុ​ក តើ​ផ្តាច់ជីវិត​ចេញពី​ពិភព​សិល្បៈ​ឬ​យ៉ាង​ណា ? ផា​ន់ ម៉ូ​នី​កា និយាយ​ថា​«​មិន​ទាន់​ដាច់​ចិត្ត​បញ្ចប់ជីវិត​សិល្បៈ​នោះ​ទេ​ដោយ​ត្រៀម​ចេញ​បទ​បែប​ស្នាដៃ​កូន​ខ្មែរ​ជូន​តាម​សំណូមពរ​នា​ពេល​ខាង​មុខ​នេះ​ទុកជា​ការ​ដឹងគុណ ដោយ​ការ​បញ្ចេញ​បទ​ចម្រៀង​នោះ​គ្រាន់តែ​ដើម្បី​កុំ​ឲ្យ​មហាជន​ភ្លេចមុខ​ពេក​ប៉ុណ្ណោះ​»​។

នៅ​ក្រៅ​ពិភព​សិល្បៈ​អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន អ្នក​​នាង​ផា​ន់ ម៉ូ​នី​កា បាន​បើក​សម្ពោធ​ហាង​សម្លៀក​បំពាក់​ថ្មី​មួយ ដែល​វា​បង្ហាញ​ពី​ជោគ​ជ័យ​ក្នុង​មុខ​ជំនួញ​របស់​នានា​ពេល​កន្លង​មក ។ ហាង​ថ្មី​នោះ​ម៉ូ​នី​កា បើក​ក្រោយ​ពេល​រីក​ចម្រើន​ក្នុង​អាជីវកម្ម​២​មុន​រួច​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ