ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​.​ស​.​ប ​ស្នើ​ពួក​ឧទ្ទាម​​​ចេញពី​តំបន់​ប្រជាជន

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ គណៈកម្មាធិការ​មួយ​របស់ ​អ​.​ស​.​ ប​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​១២​ កញ្ញា​ថា បណ្ដា​​ក្រុម​ឧទ្ទាម​នៅ​ខេត្ត​អ៊ី​ដ​លី​ប ​សុំ​ចាក​ចេញពី​បណ្ដា​តំបន់​ប្រជាជន​រស់នៅ​ ជា​ពិសេស​​តំបន់​ទីក្រុង ដើម្បី​ការពារ​ជន​ស៊ី​វិល​ជា​ការ​បង្ការ​សម្រាប់​ការ​វាយលុក​មួយ​របស់​កង​ទ័ព​ស៊ី​រី…

ប្រទេស​ស៊ី​រី ៖ គណៈកម្មាធិការ​មួយ​របស់ ​អ​.​ស​.​ ប​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​១២​ កញ្ញា​ថា បណ្ដា​​ក្រុម​ឧទ្ទាម​នៅ​ខេត្ត​អ៊ី​ដ​លី​ប ​សុំ​ចាក​ចេញពី​បណ្ដា​តំបន់​ប្រជាជន​រស់នៅ​ ជា​ពិសេស​​តំបន់​ទីក្រុង ដើម្បី​ការពារ​ជន​ស៊ី​វិល​ជា​ការ​បង្ការ​សម្រាប់​ការ​វាយលុក​មួយ​របស់​កង​ទ័ព​ស៊ី​រី ​និង​រុ​ស្ស៊ី​លើ​ខេត្ត​នេះ​នា​ភាគ​ពាយ័ព្យ​ស៊ីរី​។

កាលពី​ថ្ងៃ​ទី​៧​ កញ្ញា ​កន្លង​ទៅ​នេះ បេសកជន​ អ​.​ស​.​ប ​សម្រាប់​ស៊ីរី​​លោក​ STEFFAN DE MISTURA​ ធ្លាប់​ស្នើ​នៅ​មុខ​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​ដាក់​ឱសានវាទ​មួយ​ចំណោះ​ពួក​ឧទ្ទាម ដើម្បី​ឲ្យ​ពួក​គេ​ចាក​ចេញពី​បណ្ដា​តំបន់​មាន​ប្រជាជន​រស់នៅ​ច្រើន​។​ អ​.​ស​.​ប​ ខ្លាច​ក្រែង​កើត​មាន​គ្រោះ​មហន្តរាយ​មនុស្សធម៌​យ៉ាង​អាក្រក់​បំផុត​មួយ​ប្រចាំ​សតវត្ស រួច​នា​ថ្ងៃ​ទី​១១​ កញ្ញា​ ក៏​អំពាវនាវ​ដល់​បណ្ដា​ភាគី​ដែល​ច្បាំង​គ្នា​ឲ្យ​ចៀសវាង​ថ្លុកឈាម​មួយ​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប​។

បណ្ដា​ក្រុម​ភេរវ​ករ ​និង​ក្រុម​ប្រដាប់​អាវុធ​ឯទៀត​ៗ​ភាគច្រើន​ស្ថិត​នៅ​តាម​ទីក្រុង​។ អាស្រ័យ​​ហេតុនេះ​សេណា​រី​យ៉ូ​ប្រសើរ នឹង​ជា​ការ​ចាកចេញ​របស់​ពួក​គេ​ពី​បណ្ដា​ទីក្រុង​។
ប្រជាជន​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប ​និង​តំបន់​ជុំវិញ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​បះបោរ មាន​ការ​​កើនឡើង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ឡើង​ដល់​ជិត​៣​លាន​នាក់​ជាមួយ​ការ​ហូរ​ចូល​នៃ​ពួក​ឧទ្ទាម​ច្រើន​សិប​ពាន់​នាក់​និង​គ្រួសារ​ពួក​គេ មក​ពី​តំបន់​នានា​ដែល​កងកម្លាំងរ​ដ្ឋា​ភិ​បាន​វាយ​ដណ្ដើម​យក​បាន​។

ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ អ៊ី​ដ​លី​ប​ជា​គោលដៅ​នៃ​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង​ក្លា​របស់​រុ​ស្ស៊ី ​និង​ស៊ី​​រី តែ​ទើប​បង្អន់​បន្តិច​ចាប់ពី​ថ្ងៃ​ទី​១១​កញ្ញា​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ