ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ជាង​៣៨​ពាន់​នាក់​ស្លា.ប់​ដោយ​គ្រាប់កាំភ្លើង​​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អង្គការសិទ្ធិមនុស្ស​ AMNESTY INTERNATIONAL ​កាលពី​ថ្ងៃ​ទី​១២​កញ្ញា បាន​ចេញផ្សាយ​របាយការណ៍​មួយ​ដែល​សរសេរ​ថា នារី​ម្នាក់​បាន​បាត់​កូន​របស់​ខ្លួន​​ដល់​ទៅ​៤​នាក់​ដោយសារ​អំពើ​ហិង្សា​ប្រើ​កាំភ្លើង​នៅ​ទីក្រុង​ស៊ីកា​ហ្គោ​។ ​អង្គការ​នោះ​ក៏​បាន​លើក​ពី​តួលេខ​នៃ​អំពើ​ហិង្សា​ប្រើ​កាំភ្លើង នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១៦​ដោយ​ថា…

សហរដ្ឋអាមេរិក ៖ អង្គការសិទ្ធិមនុស្ស​ AMNESTY INTERNATIONAL ​កាលពី​ថ្ងៃ​ទី​១២​កញ្ញា បាន​ចេញផ្សាយ​របាយការណ៍​មួយ​ដែល​សរសេរ​ថា នារី​ម្នាក់​បាន​បាត់​កូន​របស់​ខ្លួន​​ដល់​ទៅ​៤​នាក់​ដោយសារ​អំពើ​ហិង្សា​ប្រើ​កាំភ្លើង​នៅ​ទីក្រុង​ស៊ីកា​ហ្គោ​។ ​អង្គការ​នោះ​ក៏​បាន​លើក​ពី​តួលេខ​នៃ​អំពើ​ហិង្សា​ប្រើ​កាំភ្លើង នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១៦​ដោយ​ថា ​មនុស្ស​ដល់​ទៅ​ជាង​៣៨.០០០​នាក់​ស្លាប់ ​ព្រោះ​គ្រាប់កាំភ្លើង​។

អង្គការ​ក្រៅរ​ដ្ឋា​ភិ​បាន​នេះ​បាន​ចោទប្រកាន់រ​ដា្ឋ​ភិ​បាល​អា​មេ​រិ​កថា បណ្ដោយ​ឲ្យ​អំពើ​ហិង្សា​​ដោយ​អាវុធ​ក្លាយទៅជា​វិបត្តិ​នៃ​សិទ្ធិ​មនុស្ស​។​ ហើយ​តួលេខ​ឆ្នាំ​២០១៦​នោះ​របស់​រដ្ឋាភិបាល បង្ហាញ​ពី​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ដោយ​កាំភ្លើង ព្រោះ​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៥ មាន​មនុស្ស​ស្លាប់​ត្រឹម​៣៦.២៥២​នាក់​។

គិត​ជា​មធ្យម​នា​ឆ្នាំ​២០១៦​ នៅ​សហរដ្ឋអាមេរិក ក្នុង​មួយ​ថ្ងៃ​មនុស្ស​ដល់​ទៅ​៣១៧​នាក់​ត្រូវ​​គ្រាប់កាំភ្លើង​ហើយ​១០៦​នាក់​ស្លាប់​។ ​ក្នុង​ឆ្នាំ​២០១៦​នោះ​ទាំងមូល​មនុស្ស​សរុប​៣៨.៦៥៨​​នាក់​ស្លាប់​ដោយ​គ្រាប់កាំភ្លើង ក្នុង​នោះ​២២.៩៣៨​នាក់​បាញ់​សម្លាប់​ខ្លួនឯង​ និង​១៤.៤១៥​នាក់​ ​ត្រូវ​គេ​បាញ់ប្រហារ​។​ ចំណែក​មនុស្ស​សរុប​ដល់​១១៦.០០០​នាក់​រង​របួស​។ ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដោយ​កាំភ្លើង​ក្នុង​ឆ្នាំ​២០១៦​មាន​កុមារ​ដល់​១.៦៣៧​នាក់​ស្លាប់​។​ កាំភ្លើង​ក៏​ប្រើ​ផង​ដែរ​ក្នុង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ