ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! តែ​មួយប៉ប្រិចភ្នែក​សោះ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ស្លាប់​យ៉ាង​រន្ធត់ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង នៅ​លើ​កំ​ណេ​ត់​ផ្លូវជាតិ​លេខ​៣១ ។ ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​៥០​នាទី​ព្រលប់ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តកំពត ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ស្លាប់​យ៉ាង​រន្ធត់ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង នៅ​លើ​កំ​ណេ​ត់​ផ្លូវជាតិ​លេខ​៣១ ។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​៥០​នាទី​ព្រលប់ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត ។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​ជួប​រឿង​អកុសល គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​មាន​រថយន្ត​ម៉ាក​កូរ៉េ​ចំណុះ​២​តោន​កន្លះ​ដឹក​កម្មករ​រោងចក្រ​បោះពួយ​មក​ពី​លិច​ស្រប​ទិស​គ្នា ហើយ​ខណៈនោះ​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​មូ​តូ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​អ្នក​ជិះ​ម៉ូតូ​ដួល​ខ្ទាត​ទៅ​បោក​ក្បាល​នឹង​ថ្នល់​កៅស៊ូ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច រួច​រថយន្ត​ក៏​បើក​គេច​ទៅ​មុខ​បាត់​ស្រមោល​ឈឹង​តែ​ម្តង ។ ប្រភព​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បង្កហេតុ​ឱ្យ​មនុស្ស​ស្លាប់ ទើប​គេ​ឃើញ​សមត្ថកិច្ច​មក​ចុះ​ពិនិត្យ​និង​វាស់វែង​នៅ​កន្លែង​កើតហេតុ ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ ង៉ែត ឆ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ដោយឡែក​រថយន្ត​បង្កហេតុ​ពុំ​ទាន់​បាន​កំណត់​មុខសញ្ញា ព្រោះ​ខណៈនោះ​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​តម្រុយ ដើម្បី​ឱ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ បច្ចុប្បន្ន​សព​បុរស​រង​គ្រោះ​ដោយសារ​រថយន្ត​បុក​ស្លាប់ ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ដឹក​បញ្ជូន​ទៅ​កាន់​លំនៅ​ឋាន ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ