ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់​ណាស់​ថា​យប់មិញ​ដាក់​នៅ​មុខ​ផ្ទះ​ហ្នឹង​…​ភ្ញាក់​ឡើង​បាត់​រលីង !

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ម្ចាស់ផ្ទះ​ម្នាក់​វិល​មក​ពី​ហូប​ចុក​ខាងក្រៅ​រួច​ពេល​ចូល​ដល់​ផ្ទះ​បាន​ចត​រថយន្ត និង​ម៉ូតូ​ចោល​មុខ​ផ្ទះ​អត់​បាន​ចាក់សោ​ទ្វារ​រថយន្ត​នោះ​ទេ ។ លុះដល់​ភ្ញាក់​ពេល​ជិត​ភ្លឺ​ចេញ​មក​មើល​ស្រាប់តែ​មិនដឹង​ក្រុម​ចោរ​ចូល​លួច​បាត់​តាំងពី​ពេល​ណា ។ ករណី​ម្ចាស់​ប្រហែស​ទុកទ្រព្យ​ក្រៅ​ផ្ទះ​ត្រូវ​ចោរលួច​បាត់​បាន​ភ្ញាក់ផ្អើល​នៅ​ម៉ោង​៤​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកញ្ញា…

ខេត្តកំពង់ស្ពឺ ៖ ម្ចាស់ផ្ទះ​ម្នាក់​វិល​មក​ពី​ហូប​ចុក​ខាងក្រៅ​រួច​ពេល​ចូល​ដល់​ផ្ទះ​បាន​ចត​រថយន្ត និង​ម៉ូតូ​ចោល​មុខ​ផ្ទះ​អត់​បាន​ចាក់សោ​ទ្វារ​រថយន្ត​នោះ​ទេ ។ លុះដល់​ភ្ញាក់​ពេល​ជិត​ភ្លឺ​ចេញ​មក​មើល​ស្រាប់តែ​មិនដឹង​ក្រុម​ចោរ​ចូល​លួច​បាត់​តាំងពី​ពេល​ណា ។

ករណី​ម្ចាស់​ប្រហែស​ទុកទ្រព្យ​ក្រៅ​ផ្ទះ​ត្រូវ​ចោរលួច​បាត់​បាន​ភ្ញាក់ផ្អើល​នៅ​ម៉ោង​៤​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ទី​៦ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជន​រង​គ្រោះ​ឈ្មោះ តែម កុសល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ទ្រព្យ​ដែល​ចោរលួច​ទៅ​បាត់​នោះ​មាន​ទី​១-​រថយន្ត​១​គ្រឿង​ម៉ា​កតា​កូ​ម៉ា​១​បាំង​កន្លះ ពណ៌​ស ពាក់​ផ្លា​ក​លេខ កោះកុង ២A-០៧៤៦ និង​ទី​២-​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា កាលពី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ គាត់​បាន​បើករថយន្ត​មក​ពី​ហូប​ចុក​ខាងក្រៅ​ដោយសារ​ស្រវឹង​ផង​ភ្លេច​ចាក់សោ​ទ្វារ​រថយន្ត​រួច​ចូល​ដេក​ក្នុងផ្ទះ​លង់លក់​បាត់​ទៅ ។

លុះដល់​ស្វាង​ស្រា​ភ្ញាក់ពីដេក​នៅ​ម៉ោង​៤​និង​៥៥​នាទី​ព្រឹក​ចេញ​មក​មើល​បាត់​រថយន្ត​ពីមុខ​ផ្ទះ​និង​ម៉ូតូ​១​គ្រឿង​ទៀត​ចត​ក្បែរ​រ​គ្នា​តែ​ម្តង ។ ជន​រង​គ្រោះ​បញ្ជាក់​ថា រថយន្ត​ចត​បែរ​ក្បាល​ទៅ​រក​ផ្លូវ ចំណែក​ម៉ូតូ​ចាក់សោ​កង់​ត្រឹមត្រូវ ។ ក្រោយ​ពី​ដឹង​ថា ចោរលួច​រថយន្ត និង​ម៉ូតូ​បាត់​ដោយ​សុវត្ថិភាព​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ចាប់​ក្រុម​ចោរ​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕