ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​អ្នក​លឿង​កំពុង​ពិបាក​ក្នុង​ការ​ស្ទះលូ​ស្អុយ​ក្លិន​ខ្លាំង​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​ជា​ច្រើន​នាក់​ដែល​កំពុង​លក់​បន្លែ​ត្រី​សាច់​នៅ​លើ​ផ្លូវ​បេតុង​ខាងកើត​ផ្សារ​អ្នក​លឿង​បាន​ត្អូញត្អែ​ថា រាល់​ថ្ងៃនេះ​ពួក​គាត់​លំបាក​ខ្លាំង​ណាស់ ព្រោះ​ប្រព័ន្ធ​លូ​ដែល​នៅ​ព័ទ្ធ​ជុំវិញ​ផ្សារ និង​ខាងក្រោម​តូប​លក់ដូរ​របស់​ពួក​គាត់​បាន​ស្ទះ​ណែន​លែង​ហូរ និង​ចាល់​ទឹក​ស្អុយ​ហៀរ​ចេញ​មក​ក្រៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​ខ្លាំង​ណាស់ ។ ដោយ​អាជីវករ​ទី​១​បាន​និយាយ​ថា «…

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​ជា​ច្រើន​នាក់​ដែល​កំពុង​លក់​បន្លែ​ត្រី​សាច់​នៅ​លើ​ផ្លូវ​បេតុង​ខាងកើត​ផ្សារ​អ្នក​លឿង​បាន​ត្អូញត្អែ​ថា រាល់​ថ្ងៃនេះ​ពួក​គាត់​លំបាក​ខ្លាំង​ណាស់ ព្រោះ​ប្រព័ន្ធ​លូ​ដែល​នៅ​ព័ទ្ធ​ជុំវិញ​ផ្សារ និង​ខាងក្រោម​តូប​លក់ដូរ​របស់​ពួក​គាត់​បាន​ស្ទះ​ណែន​លែង​ហូរ និង​ចាល់​ទឹក​ស្អុយ​ហៀរ​ចេញ​មក​ក្រៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​ខ្លាំង​ណាស់ ។

ដោយ​អាជីវករ​ទី​១​បាន​និយាយ​ថា « អូយ​ពិបាក​ណាស់ ផ្តាស់​សាយ​និយាយ​លែង​ចង់​ចេញ​ហើយ​ច្រមុះ​ឡើង​ក្តៅ មូលហេតុ​លូ​ហ្នឹង​វា​ស្អុយ​ពេក​វា​ស្ទះ » និង​អាជីវករ​ម្នាក់​ទៀត « ពិបាក ពេល​ណា​មាន​ភ្លៀង​ចឹ​ង​ហៀរ ហើយ​ឡើង​ស្អុយ​ម៉​ង ទឹក​អណ្តែត​ពេញ​ហ្នឹង​សុទ្ធតែ​ប្រេង សុទ្ធតែ​ខ្លាញ់​អណ្តែត​មក ហើយ​ឡើង​ខ្មៅ​ស្អុយ​ណាស់ » ។

ក្រុម​អាជីវករ​ទាំងនោះ​បាន​បញ្ជាក់​ផង​ដែរ​ថា បញ្ហា​លូ​ស្ទះ​ហៀរ​កាក​សំណល់​ចេញ​មក​ក្រៅ​នេះ មិន​ត្រឹមតែ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​នោះ​ទេ គឺ​ថែម​ទាំង​ប៉ះពាល់​ដល់​ការ​លក់ដូរ​របស់​ពួក​គាត់​ថែម​ទៀត ព្រោះ​ក្លិនស្អុយ​ពេក​ធ្វើ​ឲ្យ​អ្នកទិញ​គេ​ទៅ​ហួស​មក​ហួស មិន​ឈប់​ទិញ​ទំនិញ​ពួក​គាត់​ទេ ហើយ​បញ្ហា​នេះ​បាន​កើតឡើង​ច្រើន​ខែ​មក​ហើយ តែ​គ្មាន​អ្នក​ណា​ជួយ​ដោះស្រាយ​ពួក​គាត់​ទេ ។

ក្រុម​អាជីវករ​ទាំងនោះ​បាន​សំណូមពរ​សុំ​ឲ្យ​គណៈកម្មការ​ផ្សារ​ក៏​ដូច​ជា អាជ្ញាធរ​ផង​ដែរ​សុំ​ជួយ​ស្តា​លូ​ជុំវិញ​ផ្សារ​អ្នក​លឿង​នេះ​ផង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​អាជីវករ​បែប​នេះ​ទៀត ។ អាជីវករ​ម្នាក់​ទៀត​បាន​និយាយ​« ចា​ខ្ញុំ​សំណូមពរ​ធ្វើ​ស្តា​លូ​ហ្នឹង​ឲ្យ​ស្អាត ទឹក​ហូរ​ទៅ​ឲ្យ​អស់ ដើម្បី​ឲ្យ​មាន​អតិថិជន​គេ​មក​ជួយ​ទិញ​ដូរ និង​ឲ្យ​បាន​ច្រើន » និង​អាជីវករ​ម្នាក់​ផ្សេង​ទៀត​« ខ្ញុំ​ចង់​សំណូមពរ​ឲ្យ​គាត់​ស្តា​លូ​ឲ្យ​ស្អា​តទៅ តា​ចឹ​ង​ពិបាក​ណាស់ ស្អុយ​ណាស់​មេរោគ ហើយ​សុទ្ធតែ​សត្វល្អិត​ទូច​ៗ​ហើរ​នៅ​ដី​ហ្នឹង នៅ​កន្លែង​ភក់ជ្រាំ​ហ្នឹង ឲ្យ​តែ​មេឃ​ភ្លៀង គឺ​ផុស​សុទ្ធតែ​ប្រេង សុទ្ធតែ​សាំង​មក ហើយ​អណ្តែត​មក​ឡើង​ខ្មៅ ហើយ​ស្អុយ​ក្លិន​ភាយ​ឡើង​មក​ទៀត​» ។

ដោយឡែក​ខាង​គណៈកម្មការ​ផ្សារ​អ្នក​លឿង បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា បញ្ហា​លូ​ស្ទះ​នេះ​គណៈកម្មការ​ផ្សារ​បានដឹង ហើយ​ក៏​មាន​គម្រោង​ចង់​ស្តា​ឲ្យ​ដែរ ប៉ុន្តែ​មាន​ក្រុម​អាជីវករ​មួយ​ចំនួន​បាន​ជំទាស់​មិន​ព្រម​ឲ្យ​ស្តា ដោយ​ហេតុផល​មិន​ចង់​ចេញ​ថវិកា​ថ្លៃ​ឈ្មួ​ល​កម្មករ​ស្តា​លូ ហេតុនេះ​ហើយ​ទើបត្រូវ​ជាប់​គាំង​បែប​នេះ​ទៅ ។

ចំណែក​ខាង​អាជ្ញាធរ​វិញ​លោក វ៉ា ធី​ម អភិបាលរង​ស្តីទី​ស្រុក​ពាមរ​ក៌​បាន​ឲ្យ​ដឹង​ថា បញ្ហា​លូ​ជុំវិញ​ផ្សារ​នេះ កន្លង​មក​អាជ្ញាធរ​ឃុំ​ក៏​ធ្លាប់​មានការ​ជួយ​ស្តា​ខ្លះ​ៗ​ដែរ តែ​មិន​បាន​គ្រប់កន្លែង ព្រោះ​ថវិកា​មាន​កំណត់ ម្យ៉ាង​ពេល​នេះ​ផ្សារ​គ្មាន​អ្នកគ្រប់គ្រង​ច្បាស់លាស់ ដូច្នេះ​ហើយ​ទើប​ការងារ​មួយ​ចំនួន​ត្រូវ​បាន​រាំងស្ទះ តែ​ទោះជា​យ៉ាងណា​ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន និង​ព្យាយាម​រក​ដំណោះស្រាយ​ជូន​បងប្អូន​អាជីវករ​ឲ្យ​បាន​ឆាប់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ