ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ អ្នក​ភូមិ​លើកគ្នា​ឱ្យ​តំណាងរាស្ត្រ​ជួយ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ លោក​តំណាងរាស្ត្រ​មណ្ឌល​រតនគិរី​ថា មន្ទីរ​បរិស្ថាន​ឃាត់ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់​មិន​ស្របច្បាប់​។ លោក ប៊ូ ឡាំ តំណាងរាស្ត្រ មាន​ប្រតិកម្ម​ខ្លាំង​ៗ​ទៅ​លើ​មន្ទីរ​បរិស្ថាន គ្រា​ដែល​អាជ្ញាធរ​ស្រុក​លំ​ផាត់​បាន​នាំ​គ្នា​មក​សុំ​ការ​អន្តរាគមន៍​ពី​តំណាងរាស្ត្រ…

ខេត្តរតនគិរី ៖ លោក​តំណាងរាស្ត្រ​មណ្ឌល​រតនគិរី​ថា មន្ទីរ​បរិស្ថាន​ឃាត់ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់​មិន​ស្របច្បាប់​។ លោក ប៊ូ ឡាំ តំណាងរាស្ត្រ មាន​ប្រតិកម្ម​ខ្លាំង​ៗ​ទៅ​លើ​មន្ទីរ​បរិស្ថាន គ្រា​ដែល​អាជ្ញាធរ​ស្រុក​លំ​ផាត់​បាន​នាំ​គ្នា​មក​សុំ​ការ​អន្តរាគមន៍​ពី​តំណាងរាស្ត្រ បន្ទាប់​ពី​មន្ទីរ​បរិស្ថាន​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ចោទប្រកាន់​ថា រំលោភ​ដី​ដែនជម្រកសត្វព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ អាជ្ញាធរ​ស្រុក​លំ​ផាត់ ដែល​មាន​លោក សំ លាប ក្រុមប្រឹក្សា​ស្រុក​លំ​ផាត់ ព្រមទាំង​លោក​មេឃុំ​សេ​ដា លោក​អនុប្រធាន​ភូមិ​កែង​សាន់ និង​តំណាង​ប្រជាពលរដ្ឋ​ក្នុងភូមិ​កែង​សាន់​ជា​ច្រើន​នាក់​ទៀត បាន​យក​លិខិត​សុំ​អន្តរាគមន៍​ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ចំនួន​៣៤៧​នាក់ ជូន​ដល់​លោក ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​រតនគិរី នៅ​ស្នាក់​ការ​រដ្ឋសភា​មណ្ឌល​រតនគិរី ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។

ដើម្បី​សុំ​ឲ្យ​លោក និង​អាជ្ញាធរ​ខេត្ត ជួយ​ដោះស្រាយ​ករណី​មន្ត្រី​បរិស្ថាន យក​ផ្លា​ក​ហាមឃាត់ ទៅ​បិត​តាម​ស្រែ ចំការ​របស់​ពួក​គាត់​ថា ជា​ដី​ដែនជម្រកសត្វព្រៃ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន និង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ ក្នុង​ករណី​មន្ទីរ​បរិស្ថាន​ជូន​លិខិត​អញ្ជើញ​ស្ត្រី​ឈ្មោះ សុខ ស៊ី​ណាត អាយុ​៦៤​ឆ្នាំ មាន​លំនៅ​ភូមិ​កែង​សាន់ ឃុំ​សេ​ដា ស្រុក​លំ​ផាត់ ខេត្តរតនគិរី ឲ្យ​ចូលខ្លួន​មក​មន្ទីរ​បរិស្ថាន ហើយ​ឃាត់ខ្លួន​តែ​ម្ដង ដោយ​មិន​ចាំបាច់​មាន​ដីការ​ពី​តុលាការ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី​មន្ត្រី​បរិស្ថាន​ថា ស្ត្រី​រូប​នេះ​បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដែនជម្រកសត្វព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ