ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​កំពុង​ហក់​ឡើងថ្លៃ ទំនាស់​ដណ្តើម​ដី​កាន់តែ​ពុះកញ្ជ្រោល

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ជា​ច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ និង​ខ្នោះ​គ្រប់​ដៃ កាលពី​ថ្ងៃ​ទី​១០ និង​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​កន្លង​មក បាន​ទៅ​បង្ខំ​ឲ្យ​ក្រុម​កម្មករ​ចាំចំការ​នៅ​លើ​ទីតាំង​ដី​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ជា​ច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ និង​ខ្នោះ​គ្រប់​ដៃ កាលពី​ថ្ងៃ​ទី​១០ និង​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​កន្លង​មក បាន​ទៅ​បង្ខំ​ឲ្យ​ក្រុម​កម្មករ​ចាំចំការ​នៅ​លើ​ទីតាំង​ដី​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ មាន​ទំហំ​ជាង​៥​ហិ​កតា​ឲ្យ​ចាក ចេញពី​ទីតាំង​ដីចំការ​ខាងលើ​នោះ​ជា​បន្ទាន់ តាម​បទបញ្ជា​ពី​ថ្នាក់លើ ខណៈ​ដែល​ដី​មួយ​កន្លែង​នេះ មាន​ភាគី​ទំនាស់​ជា​ច្រើន​ក្រុម​បាន​អះអាង​ដូច​ៗ​គ្នា​ថា ជា​ដី​របស់​ខ្លួន​បាន​កាន់កាប់​ជា​យូរ​ឆ្នាំ​មក​ហើយ​។

ក្នុង​ចំណោម​អ្នក​ដែល​បាន​អះអាង​ថា​ជា​ម្ចាស់ ភាគច្រើន​ជា​មន្ត្រី​មាន​អំណាច មាន​ប្រាក់ កំពុង​តែ​ឈ្លោះ​ដណ្តើម​ដី​គ្នា ស្រប​ពេល​ដែល​ហាងឆេង​ទិញ និង​លក់​ដី​នៅ​ខេត្ត​ព្រះ​សីហ​នុ កំពុង​ងើបឡើង​យ៉ាង​គំហុក ។

ប្រភព​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​សកម្មភាព​សមត្ថកិច្ច​ទីបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​ៗ​គ្នា គឺ​នៅ​ថ្ងៃ​ទី​១០ និង​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​កន្លង​មក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក បាន តុលា មេបញ្ជាការ រង កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ជា​ច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ​និង​ខ្នោះដៃ​ចុះ​ទៅ​បណ្តេញ​ក្រុម​កម្មករ​ចាំចំការ ដែល​ម្ចាស់​ដី​បាន​ជួល​ឲ្យ​ទៅ​ជម្រះ​ស្មៅ និង​ចាំ​ដីចំការ​ខាងលើ​ដោយ​មិន​បាន​បង្ហាញ​អំពី​លិខិត​ផ្លូវច្បាប់​ជាក់លាក់​ណាមួយ​ដល់​ក្រុម​កម្មករ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ទីតាំង​ដីចំការ​ខាងលើ​នោះ​ឡើយ ។

សកម្មភាព​បែប​នេះ​ត្រូវ​បាន​រង​ការ​រិះគន់​ពី​កម្មករ​ខាងលើ​ថា ជា​សកម្មភាព​ប្រើប្រាស់​អំណាច​ប្រដាប់​អាវុធ​មក​បង្ខិតបង្ខំ​កម្មករ​ស៊ីឈ្នួល​ចាំចំការ​យក​ប្រាក់​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​តែ​ប៉ុណ្ណោះ​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ