ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លែងអនុញ្ញាត​ឱ្យ​សង់រោងការ រោងបុណ្យបិទផ្លូវដូច​មុនទៀតហើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្នុងកិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២​កញ្ញា​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​និង​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ ត្រូវ​ចាត់​មន្ត្រី​ចុះ​ត្រួតពិនិត្យ​រាល់​ការ​សុំ​ច្បាប់…

រាជធានី​ភ្នំពេញ​ ៖ ក្នុងកិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២​កញ្ញា​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​និង​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ ត្រូវ​ចាត់​មន្ត្រី​ចុះ​ត្រួតពិនិត្យ​រាល់​ការ​សុំ​ច្បាប់ និង​សាងសង់​រោង​បុណ្យ ​ឬ​រោងការ​ណា​ ដែល​បិទផ្លូវ​ទាំងស្រុង គឺ​មិន​អនុញ្ញាត​ឡើយ និង​ត្រូវ​ជម្រុញ​ឲ្យ​ពួក​គាត់​គោរព​ច្បាប់ និង​ការ​ណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចៀសវាង​​​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ។

លោក​ឃួ​ង ស្រេង បាន​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខណ្ឌ សង្កាត់ និង​កំលាំង​មាន​សមត្ថកិច្ច ត្រូវ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ​ ចំពោះ​ការ​សាងសង់​រោង​បុណ្យ​ ​រោងការ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ ដែល​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់ ​នា​ពេល​កន្លង​មក​នោះ គួរ​​ម្ចាស់​រោង​បុណ្យ ឬ​រោងការ រក​ទីតាំង​ណា​ ដែល​សម​ស្រប មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ​ ដូច​ជា ទី​អារាម តាម​ភោ​ជនី​យ​ដ្ឋា​ន ឬ​ទីតាំង​ណា​ដែល​​សមរម្យ ​។

លោក​បន្ត​ថា អាជ្ញាធរ និង​ស្ថា​ប​ន័​ពាក់​ព​ន្ធ័​ត្រូវ​បង្កើន​ប្រសិទ្ធភាព​ការងារ​ទ្វេ​ដង​ថែម​​ទៀត លើ​ការងារ​បំរើ​សេវា​សាធា​រណៈ​ជូន​ប្រជាពលរដ្ឋ​ ឱ្យ​ស​័ក្ត​សម​ទៅ​នឹង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ ដែល​បាន​បោះ​ឆ្នោត​ឲ្យ​។ លោក​ឃួ​ង ស្រេង បាន​ឱ្យ​​ដឹង​ទៀត​ថា មានការ​ងារ​ជា​ច្រើន​ទៀត​ កំពុង​រង​់ចាំ​យើង​ទៅ​ធ្វើ ជា​ពិសេស​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​ក្នុង​ទីក្រុង ដោយ​ផ្តោត​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ចរា​ចរណ៍ ​បន្ត​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ ការងារ​ត្រួតពិនិត្យ កន្លែង​សប្បាយភាព​,​ក្លិប​កំសាន្ត​, ​ក្លិប​រាត្រី​ផ្សេង​ៗ ​ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន បើ​ទោះបី​យើង​មិន​អាច​លប់​បំបាត់​នៅ​ចំពោះ​មុខ តែ​ក៏​អាច​ឈាន​ទៅ​កាត់​បន្ថយ​បទល្មើស​បាន​១​កំរិត​ធំ​ដែរ​។

ចំពោះ​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដង​វិ​ថី​សំខាន់​ៗ ​ជា​អាទិភាព​ទាំង​១១​ខ្សែ​ ដែល​បាន​អនុវត្ត​រយៈ​ពេល​
១​ឆ្នាំ​កន្លង​មកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ អាច​វាយតំលៃ​បាន​ថា ធ្វើ​បាន​ល្អ​និង​កំពុង​ដើរ​លើ​ផ្លូវ ត្រូវ​តាម​សំណូម​ពរ​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ ត្រូវ​បន្តការងារ​ទៅ​មុខ​ទៀត​ឲ្យ​បាន​គ្រប់​ផ្លូវ ។ លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា សម្រាប់​បន្ទាប់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ សណ្តាប់ធ្នាប់ និង​បរិស្ថាន​នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ជុំវិញ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស ឲ្យ​មាន​សណ្តាប់ធ្នាប់ បរិស្ថាន​ល្អ ជា​ពិសេស​សម្រួល​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ឱ្យ​​បាន​ល្អ ក្នុង​រយៈពេល​១០​ថ្ងៃ ។

អត្ថបទសរសេរ ដោយ