ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ទៅ​ជា​ចឹ​ង​ទៅ​វិញ​នោះ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​បើក​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ។ ចំណែក​រថយន្ត​វិញ​បាន​បើក​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​បើក​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ។

ចំណែក​រថយន្ត​វិញ​បាន​បើក​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ទុល​មុខ និង​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​បាន​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស របស់​ខ្លួន​មក​ឈប់​ចត​នៅ​លើ​ផ្លូវ ២១៧ ទុល​មុខ និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​ពេទ្យ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ស្រាប់តែ​ពេល​នោះ​ដែរ​អ្នក​បើក​ម៉ូតូ​បាន​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​របស់​ខ្លួន​បត់​ក្បាល​ត្រឡប់​ក្រោយ​វិញ​ឲ្យ​ត្រូវ​ទិស​ដៅ​ចរាចរណ៍ ។

ខណៈ​ពេល​បត់​ម៉ូតូ​បាន​ពាក់កណ្ដាល​ផ្លូវ​ក៏​ស្រាប់តែ​មាន​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​មិនដឹង​ថា ជា​របស់​មន្ទី​ពេទ្យ ឬ​គ្លិ​និក​ឯកជន​ណា​នោះ​ទេ បាន​បើក​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​កំពុង​តែ​បត់​ត្រឡប់​ក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួស​ចុក​ឆ្អល់​ដួល​នៅ​កន្លែង ហើយ​ភ្លាម​ៗ​នោះ​ដែរ​អ្នកបើកបរ​រថយន្ត​សង្គ្រោះ គឺ​មិន​បាន​ឈប់​ដោះស្រាយ​នោះ​ទេ គឺ​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​រួច​ហើយ​បាន​ទំនាក់ទំនង​ហៅ​សាច់ញាតិ​ជន​រង​គ្រោះ​ឲ្យ​មក​យក​ជន​រង​គ្រោះ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទី​ពេទ្យ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ដែល​រង​ការ​ខូចខាត​យ៉ាងដំណំ​ត្រូវ​បាន​សាច់ញាតិ​ជិះ​យក​ទៅ​តាម​ក្រោយ ដើម្បី​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ