ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បុរសនេះចង.កស្លា.ប់​…ក៏ធ្វើឱ្យនឹកឃើញរឿងមួយដ៏​ព្រឺ​​រោម

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ចិត្តខ្លាំង​ក្រោយ​ពី​​ជម្លោះ​ជាមួយ​ប្រពន្ធ​តិចតួច​ ក៏​​ទៅ​ផឹក​ស្រា​បៀ​អស់​៤​កំប៉ុងហើយ​​ចង​.ក​សម្លាប់​ខ្លួនឯង​​នៅ​ក្នុងផ្ទះ​ជួលមួយកន្លែងនេះ ​វេលាម៉ោង​​ម៉ោង​១២​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី១២​ កញ្ញា ​​​តែ​ទើប​​​មាន​ការ​​ភ្ញាក់ផ្អើល​នៅ​​​ម៉ោង០៤ និង៥៨នាទី​រសៀល​ថ្ងៃដដែល នៅ​ចំណុច​​​ភូមិ…

ខេត្ត​រតនគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ចិត្តខ្លាំង​ក្រោយ​ពី​​ជម្លោះ​ជាមួយ​ប្រពន្ធ​តិចតួច​ ក៏​​ទៅ​ផឹក​ស្រា​បៀ​អស់​៤​កំប៉ុងហើយ​​ចង​.ក​សម្លាប់​ខ្លួនឯង​​នៅ​ក្នុងផ្ទះ​ជួលមួយកន្លែងនេះ ​វេលាម៉ោង​​ម៉ោង​១២​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី១២​ កញ្ញា ​​​តែ​ទើប​​​មាន​ការ​​ភ្ញាក់ផ្អើល​នៅ​​​ម៉ោង០៤ និង៥៨នាទី​រសៀល​ថ្ងៃដដែល នៅ​ចំណុច​​​ភូមិ
​អូ​កន្សែង​ ក្នុងសង្កាត់​បឹង​កន្សែង ​ក្រុង​បាន​លុង ។

ជន​​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ​ធឿ​ន ​ដា​ណែ​ត ​អាយុ​២៨ឆ្នាំ​ ​ជាកម្មក​សំណង់​​ភ្នំពេញ​ ទើប​តែ​មក​លេង​ប្រ​ពន្ធ​​តែមួយ​​ថ្ងៃ​ប៉ុណ្ណោះ ។ ​រីឯ​​ប្រ​ពន្ធ​​ឈ្មោះ​នូវ​ ស្រី​នុ​ច​ អាយុ​២០ឆ្នាំ ​ជា​អ្នក​លក់​សាច់​អាំង​​នៅ​មុខ​មន្ទីរ​បរិស្ថាន​ ។

បើតាម​សមត្ថកិច្ច​ថា​​ ​ករណីរ​ខាងលើ​នេះ​ ខាង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អិត​តាមរយៈ​​​ការ​បំភ្លឺ​របស់​ស្ត្រីជា​ប្រ​ពន​្ធ​ជន​រង​គ្រោះ​និង​សាច់ញាតិ​បាន​រៀបរាប់​​​ថា ​​​ជន​រង​គ្រោះ​ក្នុងរយ​ៈ​ពេល​ជាង​មួយ​អាទិត្យ​នេះ​ មិន​បាន​មក​រស់នៅ​ជាមួយ​ប្រពន្ធ​​​ស្ថិតស្ថិរ​ទេ ។ ​ដោយសារ​​ប្រពន្ធ​បាន​តាម​មក​រស់នៅ​ទឹកដី​ខេត្ត​រត​នះ​គី​រី​ជាមួយ​ម្ដាយ​​ឱ​ពុក ហើត​​ទុក​ប្ដីឱ្យ​ធ្វើ​កម្មក​សំណង់​នៅ​​​ក្រុងភ្នំពេញ​ម្នាក់ឯង ។

បុរស​ជា​ប្ដី​ចង់បាន​ឱ្យ​​ប្រ​ពន្ធ​​ទៅ​រស់នៅ​ជុំ​គ្នា​នៅ​​ភ្នំពេញ​វិញ​ តែ​​ស្ត្រី​ជា​ប្រពន្ធ​មិន​ព្រមទៅ​នៅ​ជាមួយ​ ទើប​កើតជាជម្លោះ​​ពាក្យ​សម្តី​​គ្នា​យ៉ាង​ខ្លាំង ​ធ្វើ​​ឱ្យ​បុរស​រង​គ្រោះ​ខូចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ​។​ ប៉ុន្តែ​មាន​​មូលហេតុ​មួយទៀត ​គឺ​​ប្រ​ពន​្ធ​មិន​ព្រមទៅ​រស់នៅ​ជាមួយ​​​ប្ដី​នោះ ​គឺ​ដើមរឿង​មក​ពី​ប្ដី​នាង​ ធ្វើជា​កម្មក​នៅ​​ភ្នំពេញ​ មិន​ដែល​សល់​លុយកាក់​​ចូល​ផ្ទះ​ទេ​ ។​ ​ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​សាកសព​រួច ​លទ្ធផល​ឃើញ​ថា​ ជន​រង​គ្រោះ​ពិតជា​បាន​ចង.ក​សម្លាប់​ខ្លួនឯង​ពិត​ប្រា​កដមែន ​។

​ដោយឡែក មានប្រភពពី​អ្នក​ជួល​​ផ្ទះមុន​ចំនួន​ពីរ​នាក់បាននិយាយ​ប្រាប់​ថា ​កាល​គាត់​បាន​​ជួល​ផ្ទះ​ខាងលើ​នេះ​ ស្នាក់​បាន​២-៣​ឆ្នាំ​ ​កូន​ស្រី​​ពេញវ័យ​ម្នាក់ពេល​​ទៅ​រៀន​នៅ​វិទ្យាល័យ​​បាន​​ធ្លាប់​​ប្រាប់​​​ថា ​ផ្ទះ​ដែល​យើង​ជួល​ស្នាក់​​នេះ ​មាន​ស្រមោល​ខ្មោចមនុស្ស​ស្រី​ម្នាក់​នៅ​ក្នុងផ្ទះ ដោយ​នាង​​ឃើញ​ជា​​ញឹកញាប់​ ។ រហូត​ពេល​ខ្លះ​ខ្មោច​​ស្រី​នោះ​ ឡើង​ជិះ​ម៉ូតូ​ទៅរៀនជាមួយនាង​ទៀត ​។ ក្រោយមក ​គាត់​បាន​បញ្ឈប់​​​​កូនស្រី​​ជិះ​ម៉ូតូ​ទៅ​សាលា គឺ​ឱ្យ​​ដើរទៅ​សាលា​វិញ ដោយ​​មូល​ហេតុ​ដែល​មាន​ខ្មោច​​តាម​រហូត​​ចឹ​ង​នេះ ។

​លុះ​ពេល​គាត់​ឈប់​ជួល​ស្នាក់ ក៏​មាន​អ្នក​ផ្សេង​មក​ជួល​បន្ត​ពី​គាត់ ​ស្រាប់តែ​មានរឿង​នេះ​កើតឡើង ធ្វើឱ្យ​គាត់​​​​ភ្ញាក់ផ្អើល រហូតធ្វើឱ្យ​​គាត់​​នឹកឃើញ​​​​រឿង​អតីត​កាល ដែល​មាន​ស្រមោល​ខ្មោច​ស្រី​នៅ​ក្នុងផ្ទះនេះ គួរ​ឱ្យខ្លាចផងដែរ ។

អត្ថបទសរសេរ ដោយ