ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ធំ​ហើយ Marcelo ត្រូវកាត់ទោស​ជាប់គុក​៤​ខែ ​និង​ពិន័យជាង​៧៥​ម៉ឺន​អឺ​រ៉ូទៀត

5 ឆ្នាំ មុន

កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ខ្សែការពារ​ក្លិប​អធិរាជ​ស Real Madrid កីឡាករ Marcelo បាន​ព្រម​ចុះហត្ថលេខា​ជាមួយ​អាជ្ញាធរ​ពន្ធដា​អេ​ស្ប៉ា​ញ​ដោយ​ទទួលស្គាល់​ពី​ទោស​របស់​ខ្លួន​ចំពោះ​ការ​បន្លំ​ពន្ធ​អំឡុង​ឆ្នាំ​២០១៣ និង​ព្រម​ទទួល​ការ​ពិន័យ​ជាប់​ពន្ធនាគារ​រយៈពេល​៤​ខែ រួម​ទាំង​បង់ប្រាក់​ជាង​៧៥​ម៉ឺន​អឺ​រ៉ូ ។ តាម​ប្រភព​ពី​សារព័ត៌មាន​អេ​ស្ប៉ា​ញ​ឱ្យ​ដឹង​ថា…

កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ខ្សែការពារ​ក្លិប​អធិរាជ​ស Real Madrid កីឡាករ Marcelo បាន​ព្រម​ចុះហត្ថលេខា​ជាមួយ​អាជ្ញាធរ​ពន្ធដា​អេ​ស្ប៉ា​ញ​ដោយ​ទទួលស្គាល់​ពី​ទោស​របស់​ខ្លួន​ចំពោះ​ការ​បន្លំ​ពន្ធ​អំឡុង​ឆ្នាំ​២០១៣ និង​ព្រម​ទទួល​ការ​ពិន័យ​ជាប់​ពន្ធនាគារ​រយៈពេល​៤​ខែ រួម​ទាំង​បង់ប្រាក់​ជាង​៧៥​ម៉ឺន​អឺ​រ៉ូ ។

តាម​ប្រភព​ពី​សារព័ត៌មាន​អេ​ស្ប៉ា​ញ​ឱ្យ​ដឹង​ថា ភ្នាក់ងារ​ពន្ធ​របស់​ប្រទេស​នេះ​បាន​ថ្កោលទោស​កីឡាករ​វ័យ​៣០​ឆ្នាំ​ខាងលើ​ពី​បទ​បន្លំ​ពន្ធ​ក្នុង​ចំនួន​ទឹកប្រាក់​៤៩​ម៉ឺន​អឺ​រ៉ូ ដោយ​ការ​ប្រើប្រាស់​ក្រុមហ៊ុន​បរទេស​មក​គ្រប់គ្រង​ប្រាក់​ចំណូល​របស់​ខ្លួន ។

យ៉ាងណាមិញ Marcelo នឹង​រួច​ផុ​ច​ពី​ការ​ឃុំខ្លួន​ក្រោម​ហេតុផល​ថា ទោស​ដែល​កីឡាករ​រូប​នេះ​រង​ពិន័យ គឺ​មាន​រយៈពេល​តិច​ជាង​២​ឆ្នាំ​ដែល​ច្បាប់​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ផ្តល់​អាទិភាព​ឱ្យ​នៅ​ក្រៅ​ឃុំ ។

គួរ​បញ្ជាក់​ថា Marcelo គឺជា​កី​ឡករ​ក្លិប Real Madrid ចុង​ក្រោយ​ដែល​ត្រូវ​តុលា​អេ​ស្ប៉ា​ញ​ចោទប្រកាន់​ពី​បទ​បន្លំ​ពន្ធ​បន្ទាប់​ពី​កីឡាករ Casillas, Xabi Alonso, Ricardo Carvalho, Fabio Coentrao, Angel De Maria, Pepe និង Cristiano Ronaldo ជាដើម​សុទ្ធតែ​ត្រូវ​ឈឺក្បាល​រឿង​បង់ពន្ធ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ