ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តក់ស្លុត​! ឃើញ​ផ្ទាល់​ភ្នែកស្តែងៗ​ស្ត្រី​ម្នាក់​លោត​ពី​សណ្ឋាគារ​ជាន់​ទី​១២

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ លោត​ពីលើ​សណ្ឋាគារ​ជាន់​ទី​១២​ដេក​ផ្កាប់មុខ​ស្លាប់​សង្ស័យ​ជា​ករណី​ឃាតកម្ម ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១០៥ នៅ​ចំណុច​សណ្ឋាគារ​មួយ​កន្លែង​…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ លោត​ពីលើ​សណ្ឋាគារ​ជាន់​ទី​១២​ដេក​ផ្កាប់មុខ​ស្លាប់​សង្ស័យ​ជា​ករណី​ឃាតកម្ម ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១០៥ នៅ​ចំណុច​សណ្ឋាគារ​មួយ​កន្លែង​ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។

បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​ជាង​៣០​ឆ្នាំ ហើយ​មិនដឹង​ថា គាត់​មាន​វិបត្តិ​អី​ធ្ងន់ធ្ងរ​នោះ​ទេ ស្រាប់តែ​ដើរ​ឡើង​ទៅ​លើដំបូល​ជាន់​ទី​១២ ជា​ជាន់​លើ​គេ​បង្អស់ ហើយ​លោត​ចុះ​មក​ក្រោម​ដល់​ដី​ដេក​ផ្កាប់មុខ​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​មើល​ជុំវិញ​កន្លែង​កើតហេតុ​។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា បើសិនជា​ជន​រង​គ្រោះ​លោត​សម្លាប់​ខ្លួនឯង​មែន មិន​មាន​អំបែង​កញ្ចក់​ធ្លាក់​មក​ជាមួយ​ទេ គឺ​សង្ស័យ​តែ​មាន​គេ​ច្រាន​ចុះ​មក​ក្រោម​ក៏​មិនដឹង ។

បើ​តាម​សមត្ថកិច្ច​វិញ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មិនមែន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នេះ​ទេ គឺ​ដើរមក​ពី​ក្រៅ រួច​ចូល​ទៅ​ក្នុង​សណ្ឋាគារ​លោត​សម្លាប់​ខ្លួនឯង​តែ​ប៉ុណ្ណោះ មិន​មាន​គេ​ច្រាន​ទម្លាក់​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ដឹក​យក​ទៅ​ដំកល់​នៅ​ឯ​វត្ត​ស្ទឹង​មាន​ជ័យ​ដើម្បី​រង់ចាំ​ស្ថាន​ទូក​ស្វែ​ករក​បងប្អូន​មក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ