ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ជុំ​ប្រពន្ធវិញ ចេះប្រើល្បិចរកគុក​ឃើញ… ហួសចិត្តហ្មង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​១០ កញ្ញា ​បាន​ធ្វើការ​ស្រាវជ្រាវរហូត​ឈាន​​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ក្នុង​​បទល្មើស​ជាក់ស្តែង ​​លើ​​ករណី​ចាប់​ឃុំឃាំង និងបង្ខាំង​ក្មេងអាយុ១១ឆ្នាំដោយ​ខុសច្បាប់​ ។ សេចក្តីរាយការណ៍ឱ្យដឹងថា…

រាជធានីភ្នំពេញ ៖​ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​១០ កញ្ញា ​បាន​ធ្វើការ​ស្រាវជ្រាវរហូត​ឈាន​​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ក្នុង​​បទល្មើស​ជាក់ស្តែង ​​លើ​​ករណី​ចាប់​ឃុំឃាំង និងបង្ខាំង​ក្មេងអាយុ១១ឆ្នាំដោយ​ខុសច្បាប់​ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យខាងលើ ​ឈ្មោះ ចាន់ ទិ​ត្យ​សិទ្ធិ ហៅពេជ្រ ភេទ​ប្រុស អាយុ​៣១ឆ្នាំ ជា​ជាង​ជួសជុល​អគ្គិស​​នី ស្នាក់​នៅ​ភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ ដោយឡែក​ក្មេង​ជន​រង​គ្រោះ​​ឈ្មោះ ពិសី បូ​រ៉ា អាយុ​១១​ឆ្នាំ ជា​កូន​របស់​ឈ្មោះ ហៃ ពៅពិសី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ទាក់ទិន​ករណី​ចាប់​បង្ខាំង​ក្មេង​គំរាម​ថា នឹងសម្លាប់​​នេះ ត្រូវ​បាន​លោក​វរសេនីយ៍ឯក ប៊ុ​ន សន្យា ប្រធាន​ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ការ​ពិត​ជនសង្ស័យ​មាន​ប្រពន្ធ និងមាន​កូន​ហើយ ។តែ​ពួក​គេ​មាន​ជម្លោះឈ្លោះ​ទាស់ទែង និង​បាន​លែងលះ​គ្នា ប្រពន្ធ​ក៏​បាន​យក​កូន​ដើរ​ចេញពីផ្ទះ ។

ពេល​នោះ ​ជនសង្ស័យ​បាន​តាម​រក​ជួប​ប្រពន្ធ​វិញ តែ​ប្រពន្ធ​មិន​ឱ្យ​ជួប ដូច្នេះ​ ​ជនសង្ស័យ​ឈ្មោះ ចាន់ ទិ​ត្យ​សិទ្ធិ ហៅពេជ្រ បាន​ទៅ​ចាប់​ជន​រង​គ្រោះ​ឈ្មោះ ពិសី បូ​រ៉ា ដែល​ជា​ក្មួយបង្កើត​ខាង​​ប្រពន្ធ ធ្វើ​ជា​ចំណាប់​ខ្លាំង ដើម្បី​គំរាម​ឱ្យ​​ប្រពន្ធ​ចេញ​មុខ​ចរ​ចា​​គ្នា ។

លោក ប៊ុ​ន សត្យា បន្ត​ថា ជនសង្ស័យ​ចាប់​ជន​រង​គ្រោះ​លើកដាក់​ម៉ូតូដឹក​យក​ទៅ​​​ផ្ទះសំណាក់​មួយកន្លែង នៅ​ជិត​ភ្នំ​បាសិត រួច​ហើយ​គេ​​បានឱ្យ​​ជន​រង​គ្រោះ​ដេក​ផ្កាប់មុខ និង​យក​កន្សែងពោះគោ​ ធ្វើ​ជា​ចង​ស្លាបសេក​ទៅ​ក្រោយ ហើយ​បាន​យក​ថ្នាំ​ក្រហម​លាប ធ្វើដូច​ជា​ស្លាកស្នាម​បែក​ឈាម ក្នុង​ការ​ធ្វើ ទារុណកម្ម​ក្មេង​ប្រុស​នោះ រួច​ឆាត​ចូល​ក្នុង​ទូរស័ព្ទ​ដៃរបស់​ក្រុម​គ្រួសារ​ខាង​ប្រពន្ធ​ឲ្យ​ដឹង​ថា បើ​ប្រពន្ធ​មិន​ព្រម​ចេញ​ជួប​មុខ​គ្នា​គេទេ នឹង​​សម្លាប់​ក្មេង​នោះ​ចោល ។

រីឯ​ចម្លើយ​ជនសង្ស័យ​​ជា​ច្រើន​ទៀត ដែល​សុទ្ធតែ​ពាក្យ​ពេ​ជ​ប្រើ​ល្បិច​កល ក្នុង​គោលបំណង​បោក​បញ្ឆោត​ចង់​តែ​ជួប​មុខ​ប្រពន្ធ និង​កូន​តែ​ប៉ុណ្ណោះ ។ ជាក់ស្តែង​ តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ គឺ​គ្មាន​ការ​ធ្វើ​ទារុណកម្ម​ណាមួយ​ទេ​ តែ​បាន​ចាប់​យក​ទៅ​មែន ។

ក្រោយ​ពី​កើត​មាន​ហេតុ​ការណ៍​យ៉ាង​​ដូច្នេះ ភាគី​ខាង​ជន​រង​គ្រោះ​បាន​ប្តឹង និងសហការ​ជាមួយ​សមត្ត​កិច្ច​តាម​ក្រ​សោប​ជនសង្ស័យ និងរំដោះ​ក្មេង​រង​គ្រោះ​បាន​លទ្ធ​ដោយ​ជោគជ័យ ។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ចំពោះមុខសមត្ថ​កិច្ច​ថា រឿង​ហ្នឹង​គេ​មិន​មាន​ចេតនា​សម្លាប់​ជន​រង​គ្រោះ​ទេ គេ​គ្រាន់តែ​ធ្វើ​សកម្ម​ភាព​នេះ​ឡើង ដើម្បី​គំរាម​ប្រពន្ធ​​ឱ្យ​​ជួបគេ​​តែ​ប៉ុណ្ណោះ ។

វត្ថុ​តាង​ចាប់​យក​ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​រួម​មាន ​​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​Exciter ពណ៌ ក្រហម​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម​១J.៥៥១២ មួយ​គ្រឿង ម៉ូតូ​ម៉ាក​Pulsaz ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ​ភ្នំពេញ​១FR.២៦៩១ មួយ​គ្រឿង និង​ទូរ​សព្ទ័​ដៃ​ម៉ាក Samsung ពណ៌​ទឹកមាស មួយ​គ្រឿង ។ ជនសង្ស័យ និង វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ចកសាង​សំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ចំណែក​កុមារ​រង​គ្រោះ​បាន​ប្រគល់​ជូនទៅ​ឪពុក​ម្តាយ​ក្មេង​នោះ​យក​ទៅ​គ្រប់គ្រង​វិញ ៕

អត្ថបទសរសេរ ដោយ