ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសោបទាំង​សម្បុក​ក្នុង​ផ្ទះ​ ប្រុស​ក៏មាន​ស្រីក៏មាន​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៦​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ឡោម​ព័ទ្ធ​ផ្ទះ​មួយ​កន្លែង ឃាត់ខ្លួន រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ។ សកម្មភាព​ចុះ​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៦​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ឡោម​ព័ទ្ធ​ផ្ទះ​មួយ​កន្លែង ឃាត់ខ្លួន រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ។ សកម្មភាព​ចុះ​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ស្រេង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ម្ចាស់ផ្ទះ ២-​ឈ្មោះ​ឃុន សុ​ផា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ៣-​ឈ្មោះ​កែវ សុភ​ក្ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ៤-​ឈ្មោះ​លី បញ្ញា ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ម្តុំ​ផ្លូវ​រទេះភ្លើង ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ ៥-​ឈ្មោះ​ជា រ​ដ្ឋា ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ម្តុំ​ផ្លូវ​រទេះភ្លើង ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ និង​៦-​ឈ្មោះ​ជា វ​ណ្ណា ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ម្តុំ​ផ្លូវ​រទេះភ្លើង ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន ប្រភេទ​ម្សៅ​ពណ៌​ស​ថ្លា​ចំនួន​១០​កញ្ចប់​តូច កន្ត្រៃ​២ ថង់​ប្លា​ស្ទិ​ច​២​ដុំ​តូច អាវុធ​ច្នៃ​បាញ់​ខ្យល់​១​ដើម ទូរស័ព្ទ​ដៃ​២​គ្រឿង ឧបករណ៍​ជក់​ថ្នាំ​ញៀន​៥ និង​ដែកកេះ​៣​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​ខាង​ល់​នេះ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​រាយការណ៍​តាម​ទូរស័ព្ទ​ថា មានមុខ​សញ្ញា​ជនសង្ស័យ​មួយ​ចំនួន​បាន​ចូល​ផ្ទះ​១​កន្លែង​មាន​ម្ចាស់​ឈ្មោះ​ស្រេង ពិសិដ្ឋ ជា​ប្រចាំ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​សមត្ថកិច្ច ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​រួច សមត្ថកិច្ច​ជំនាញ បាន​សហការ​ជាមួយ​នគរបាល ប៉ុស្តិ៍​ចំនួន​២​គឺ​នគ​បាល​ប៉ុស្តិ៍​តាំង​ស្យា និង​នគរបាល​ប៉ុស្តិ៍​មហា​សាំង ចុះ​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ ទីតាំង​ផ្ទះ​ខាងលើ​តែ​ម្តង ក្នុង​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​គ្រឿងញៀន ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ