ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរ​ម្នាក់ ត្រូវ​ប្តី​ជនជាតិ​បរទេស​ប្រើ​អំពើហិ.ង្សា

10 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ជា​ជនជាតិខ្មែរ ត្រូវ​ប្តី​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា បាន​ប្រើ​អំពើហិ.ង្សា​វាយ​បែកក្បាល កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​៨ ឧសភា ២០១៣ នៅក្នុង​ផ្ទះជួល​តាម​បណ្តោយ​ផ្លូវ​លេខ​១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​ ​ ​ស្រី្ត​រូបនោះ​មានឈ្មោះ កឹម​ចាន់ មាលា​អាយុ​៣៨​ឆ្នាំ រីឯ​បុរស​ជា​ប្តី​ឈ្មោះ អូ​ស៊ីកា​សា​មាត​អេ​រូ​សែ​ល អាយុ​២២​ឆ្នាំ ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​ជា​កីឡា​បាត់​ទាល់​។

​រាជធានី​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ជា​ជនជាតិខ្មែរ ត្រូវ​ប្តី​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា បាន​ប្រើ​អំពើហិង្សា​វាយ​បែកក្បាល កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​៨ ឧសភា ២០១៣ នៅក្នុង​ផ្ទះជួល​តាម​បណ្តោយ​ផ្លូវ​លេខ​១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​ ​ ​ស្រី្ត​រូបនោះ​មានឈ្មោះ កឹម​ចាន់ មាលា​អាយុ​៣៨​ឆ្នាំ រីឯ​បុរស​ជា​ប្តី​ឈ្មោះ អូ​ស៊ីកា​សា​មាត​អេ​រូ​សែ​ល អាយុ​២២​ឆ្នាំ ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​ជា​កីឡា​បាត់​ទាល់​។ ក្រោយពី​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​បានដាក់​ពាក្យបណ្តឹង ទៅ​នគរបាល​ប៉ុស្តិ៍​ជ័យជំនះ ស្ត្រី​រូបនេះ​បានបញ្ជាក់​ឲ្យ​នគរបាល​ដឹងថា ដើមចម​ដែល​បណ្តាល​ឲ្យ​ប្រើ​អំពើហិង្សា​នេះ គឺ​កើតឡើង​ដោយសារ​ការ​ប្រច័ណ្ឌ​។ ​ ​បច្ចុប្បន្ន​បុរស​ជា​ប្តី​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ជ័យជំនះ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​៕ ​