ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ទិន្នន័យ​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​លើ​ពិភពលោក​ក្នុងឆ្នាំនេះ​បានដឹង​ថា​ញាក់សាច់

5 ឆ្នាំ មុន

យោង​តាម​របាយការណ៍​មួយ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Newzoo បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទៅ​ទាំង​ពិភពលោក​នឹង​កើន​ដល់​៣​ប៊ី​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ ដោយ​មាន​អ្នក​ប្រើ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ស្មើ​ច្រើន​ជាង​ពាក់កណ្តាល ហើយ​នៅ​ឆ្នាំ​២០២១ នឹង​កើន​ដល់​៣,៨​ប៊ី​លាន​នាក់​ផងដែរ ។ ចំណែក​ថវិកា​ដែល​ត្រូវ​បាន​ចំណាយ​លើ​កម្មវិធី​ទូរស័ព្ទ​នៅ​ឆ្នាំ​២០១៨ មាន​ចំនួន​៩២,១​ប៊ី​លាន​ដុល្លារ…

យោង​តាម​របាយការណ៍​មួយ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Newzoo បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទៅ​ទាំង​ពិភពលោក​នឹង​កើន​ដល់​៣​ប៊ី​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ ដោយ​មាន​អ្នក​ប្រើ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ស្មើ​ច្រើន​ជាង​ពាក់កណ្តាល ហើយ​នៅ​ឆ្នាំ​២០២១ នឹង​កើន​ដល់​៣,៨​ប៊ី​លាន​នាក់​ផងដែរ ។

ចំណែក​ថវិកា​ដែល​ត្រូវ​បាន​ចំណាយ​លើ​កម្មវិធី​ទូរស័ព្ទ​នៅ​ឆ្នាំ​២០១៨ មាន​ចំនួន​៩២,១​ប៊ី​លាន​ដុល្លារ ក្នុង​នោះ​មាន​៧៦%​ឬ​៦៩,៩​ប៊ី​លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​លើ​ហ្គេ​ម​ទូរស័ព្ទ ហើយ​ចំនួន​នេះ​នឹង​កើន​ដល់​១០៦,៤​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២១ ។

របាយការណ៍​បាន​សន្មត​ថា ចំនួន​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទៅ​ទាំង​ពិភពលោក​អាច​នឹង​កើន​ដល់​៣,៣​ប៊ី​លាន​នាក់​នៅ​ចុងឆ្នាំ​នេះ ។ ក្នុង​នោះ​មាន​យីហោ​ល្បី​ៗ​ដូច​ជា Samsung និង ​Apple​ ដែល​គ្រប់គ្រង​ទីផ្សារ​បាន​២៧% និង​២៤% ជាដើម ។

នៅ​ចុងឆ្នាំ​២០១៨​នេះ នឹង​មាន​៣៩%​នៃ​ចំនួន​ប្រជាជន​សរុប​ទូ​ទាំង​ពិភពលោក​ប្រើ​ស្មា​ត​ហ្វូ​ន ។ អត្រា​នេះ​នឹង​កើន​ដល់​៤៨%​នៅ​ឆ្នាំ ២០២១ ។

សហគ្រាស​ផលិត​ស្មា​ត​ហ្វូ​ន​ចិន​កំពុង​តែ​មាន​ប្រជាប្រិយភាព​ឡើង ទាំង​ក្នុងស្រុក និង​ជុំវិញ​ពិភពលោក ។ Xiaomi, Huawei, Oppo, Vivo និង ​Lenovo សុទ្ធតែ​ស្ថិត​ក្នុង​ចំណោម​យីហោ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​ទាំង​១០ ។

ទាក់ទិន​នឹង​អ្នក​ប្រើប្រាស់​ថា​ប្លេ​ត មាន​ចំនួន​២៣៤​លាន​នាក់ ក្នុង​នោះ ​Apple​ ជា​អ្នក​នាំមុខ​ក្នុង​ទីផ្សារ​ដែល​គ្រប់គ្រង​បាន​៦៧%​នៃ​ទីផ្សារ​ទាំងមូល​ឯណោះ ។

អ្នក​ប្រើប្រាស់​នឹង​ចំណាយ​ថវិកា​៩២,១​ប៊ី​លាន​ដុល្លារ​លើ​កម្មវិធី​ទូរស័ព្ទ​ក្នុងឆ្នាំនេះ ហើយ​ប្រមាណ​៧៦%​នៃ​ថវិកា​នេះ នឹង​ត្រូវ​បាន​ចំណាយ​លើ​ហ្គេ​ម​ទូរស័ព្ទ និង​២៤%​ទៀត​លើ​កម្មវិធី​ដទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ