ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​យក្ស Apple កំពុង​តែ​ឈឺក្បាល​វិលមុខ​នឹង​រឿង​១​នេះ​យ៉ាង​ខ្លាំង

5 ឆ្នាំ មុន

Apple កំពុង​តែ​ត្រៀមខ្លួន​ក្នុង​ការ​បង្កើន​សមត្ថភាព​ទូរស័ព្ទ iPhone ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅ​មិន​ទាន់​អាច​តាម​ទាន់​ដៃគូ​ប្រកួតប្រជែង​ដទៃ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​ៗ​នៅឡើយ ។ iPhone មិន​មាន​គោល​ជំហរ​រឹង​មាំ​ក្នុង​ប្រទេស​ជា​ច្រើន​ដូច​ជា ប្រទេស​ចិន ​និង​ឥណ្ឌា រួម​ជាមួយ​នឹង​​ទីផ្សារ​ដទៃ​នៅ​អាស៊ី​ឡើយ…

Apple កំពុង​តែ​ត្រៀមខ្លួន​ក្នុង​ការ​បង្កើន​សមត្ថភាព​ទូរស័ព្ទ iPhone ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅ​មិន​ទាន់​អាច​តាម​ទាន់​ដៃគូ​ប្រកួតប្រជែង​ដទៃ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​ៗ​នៅឡើយ ។ iPhone មិន​មាន​គោល​ជំហរ​រឹង​មាំ​ក្នុង​ប្រទេស​ជា​ច្រើន​ដូច​ជា ប្រទេស​ចិន ​និង​ឥណ្ឌា រួម​ជាមួយ​នឹង​​ទីផ្សារ​ដទៃ​នៅ​អាស៊ី​ឡើយ ដែល​កំពុង​តែ​មើលឃើញ​ការ​លក់​ស្មា​ត​ហ្វូ​ន​កើនឡើង​យ៉ាង​លឿន ។

ទីផ្សារ​អាស៊ី​មាន​សក្តានុពល​យ៉ាង​ខ្លាំង និង​មាន​ប្រជាជន​រាប់រយ​លាន​នាក់​មិន​ទាន់​បាន​ទិញ​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​នៅឡើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ Apple​ នៅ​មិន​ទាន់​ឈោង​ទៅ​ចាប់​ឱកាស​នេះ​បាន​នៅឡើយ​ទេ ខណៈ​ស្មា​ត​ហ្វូ​ន​ដទៃ​ទៀត​កំពុង​វាយលុក​យ៉ាង​ខ្លាំង ។ iPhone ស្មើ​តែ​២%​ប៉ុណ្ណោះ​នៃ​ការ​លក់​ស្មា​ត​ហ្វូ​ន​ទាំងអស់​នៅ​ឥណ្ឌា និង​ប្រមាណ​ពី​៨%​ទៅ​១០%​ក្នុង​ប្រទេស​ចិន ។

យោង​ទៅ​តាម​ក្រុមហ៊ុន​សាជីវកម្ម​ទិន្នន័យ អន្តរជាតិ (IDC) បាន​ឲ្យ​ដឹង​ថា ពួក​គេ​ក៏​គ្រប់គ្រង​ទីផ្សារ​បាន​តិចតួច​ដែរ​ក្នុង​ទីផ្សារ​អាស៊ី​ដទៃ ដូច​ជា​ស្មើ​៥%​នៃ​ការ​លក់​សរុប​ក្នុង​ប្រទេស​វៀតណាម​, ៨%​ក្នុង​ប្រទេស​ថៃ និង​១%​ក្នុង​ឥណ្ឌូ​ណេ​ស៊ី​កាលពី​ឆ្នាំ​មុន ។

ក្រៅពី ​Samsung​ ហើយ Apple​នៅ​ជួបនឹង​ដៃគូ​ប្រកួត​មក​ពី​ប្រទេស​ចិន ដែល​មាន​ដូច​ជា Huawei, Oppo, Vivo និង Xiaomi ជាដើម​ ។ ក្រុមហ៊ុន​ទាំង​បួន​បាន​នាំមុខ Apple ក្នុង​ទីផ្សារ​ប្រទេស​ចិន និង​គ្រប់គ្រង​ប្រមាណ ៨០%​នៃ​ទីផ្សារ​ទៅ​ហើយ ។

នេះ​បើ​យោង​ទៅ​តាម​សហគ្រាស Canalys ។ Huawei ក៏​បាន​យកឈ្នះ​Apple ក្នុង​ការ​ក្លាយជា​យីហោ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លេខ​ពីរ​លើ​ពិភពលោក​ផង​ដែរ​កាលពី​ដើមឆ្នាំ​នេះ ។

លើស​ពី​នេះ​ទៀត សង្គ្រាម​ពាណិជ្ជកម្ម​ផ្តល់​ឧបសគ្គ​កាន់តែ​ច្រើន​ដល់​Apple ក្នុង​ការ​ប្រកប​អាជីវកម្ម​នៅ​ប្រទេស​ចិន ដោយ​មើលឃើញ​ការ​លក់​ស្មា​ត​ហ្វូ​ន​ធ្លាក់​ចុះ​ខ្លាំង​ជាងគេ​កាលពី​ត្រីមាស​ទី​១​នា​ឆ្នាំ​នេះ ។

តម្លៃ​ជា​ឧបសគ្គ​ធំ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​មាន​ប្រជាជន​ប្រមាណ​៨០០​លាន​នាក់​មិន​ធ្លាប់​ប្រើ​អុី​ន​ធើ​រ​ណេ​ត​ពី​មុន​ឡើយ ។ ប្រទេស​នេះ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ដែល​មាន​លក់ iPhone ក្នុង​តម្លៃ​ដ៏​ខ្ពស់ ដូច​ជា iPhone X ដែល​មាន​តម្លៃ​ដល់​ទៅ​១.៧០០​ដុល្លារ​ ។

កាលពី​ឆ្នាំ​មុន Apple​បាន​ចាប់ផ្តើម​ផលិត​ទូរស័ព្ទ​តម្លៃ​ទាប​ៗ​មួយ​ចំនួន​ក្នុង​រោងចក្រ​មួយ​នៅ Bangalore ដើម្បី​ជៀសវាង​ពន្ធ​នាំ​ចូល ប៉ុន្តែ​ទូរស័ព្ទ​ថ្មី​ៗ​របស់​ពួក​គេ​ដូច​ជា iPhone X និង iPhone 8 នៅ​តែ​នាំ​ចូល​ពី​បរទេស​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ