ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​១២​នាក់ក្នុង​មួយថ្ងៃ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​១១​លើក​ (​យប់​៧​លើក​)​ស្លាប់​ប្រុស​៦​នាក់ របួសធ្ងន់​៩​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​១១​លើក​
(​យប់​៧​លើក​)​ស្លាប់​ប្រុស​៦​នាក់ របួសធ្ងន់​៩​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៣​នាក់​, មិន​គោរព​សិទ្ធិ​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, បត់​គ្រោះថ្នាក់​២​លើក ស្លាប់​២​នាក់​, ស្រវឹង​១​លើក​, ងងុយដេក​១​លើក ស្លាប់​១​នាក់​, កត្តា​យាន​១​លើក ។ សរុប​ស្លាប់​៦​នាក់ : ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​១​នាក់​) រថយន្ត​ធំ​១​នាក់​, ថ្មើរជើង​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក​, រថយន្ត​ធំ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​១​នាក់ , រថយន្ត​ធំ​និង​ថ្មើរជើង​២​លើក​ស្លាប់​២​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៥​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​, រថយន្ត​តូច​២​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង​, គោ​យន្ត​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​, រថយន្ត​តូច​៣​លើក​, រថយន្ត​ធំ​៤​លើក​, គោ​យន្ត​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​, ផ្លូវ​ខេត្ត​៣​លើក​, ផ្លូវលំ​២​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ធំ​១​លើក​ស្លាប់​២​នាក់​, កណ្តាល​១​លើក​ស្លាប់​១​នាក់​, បន្ទាយ​មាន​ជ័យ​២​លើក​ស្លាប់​១​នាក់​របួស​២​នាក់​, ព្រះ​សីហ​នុ​៣​លើក ស្លាប់​១​នាក់​របួស​៤​នាក់ និង​ភ្នំពេញ​២​លើក ស្លាប់​១​នាក់ របួស​២​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​២៨១៣​គ្រឿង​(​ម៉ូតូ​៥៧%), មធ្យោបាយ​ល្មើស​៤៥១​គ្រឿង​(​ម៉ូតូ​៧៥%), អប់រំ​១៧៩​គ្រឿង​(​ម៉ូតូ​៤១%),​មធ្យោបាយ​ពិន័យ​២៧២​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​២៩​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១៥៩៨​គ្រឿង​, អប់រំ​៧៧​គ្រឿង​, ពិន័យ​ចំនួន​សរុប​១៨៦​គ្រឿង (​មួក​១២០​គ្រឿង​, កញ្ចក់​៦០​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ៦​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ