ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មក​ដាក់​ធ្មេញ​ជាមនុស្ស​ខិលខូច​…​ បោក​ហាង​ធ្មេញ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​គេហទំព័រ​​កោះសន្តិភាព​បាន​ចុះ​ផ្សាយ ​កាលពី​ថ្ងៃ​ទី​១១ ​កញ្ញា ​យោង​តាម​បណ្តឹង​របស់​​បុរស​ម្នាក់​​ថា ត្រូវ​ពេទ្យធ្មេញ​មួយ​កន្លែងយីហោ « គី​ម ឆាយ​»…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​គេហទំព័រ​​កោះសន្តិភាព​បាន​ចុះ​ផ្សាយ ​កាលពី​ថ្ងៃ​ទី​១១ ​កញ្ញា ​យោង​តាម​បណ្តឹង​របស់​​បុរស​ម្នាក់​​ថា ត្រូវ​ពេទ្យធ្មេញ​មួយ​កន្លែងយីហោ « គី​ម ឆាយ​» ស្ថិត​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ​ដក​ធ្មេញចាស់​ចេញ រួច​ព្យាបាល​ធ្មេញ​ខូច ដោយ​ខួង​ធ្មេញ​រហូត​ដល់​សាច់​​ខ្ចី​បង្ក​ទៅ​ជា​ហើម​ ក្លាយ​ទៅ​​ដំបៅ​ខ្ទុះ ។ រហូត​មក​ដល់​វេលា​ម៉ោង០​៨ និង​២០​នាទី​យប់​ថ្ងៃ​ទី​១២ ​កញ្ញា ​គ្រូពេទ្យ​ធ្មេញ ឈ្មោះ គី​ម ឆាយ បាន​ប្រតិកម្ម​ខ្លាំង​ៗ​ថា នេះ​ជា​ការ​បំផ្លើស​របស់​អ្នកជំងឺ​​ទាំងស្រុង ដើម្បី​បង្ខូច​កន្លែង​របស់​ខ្លួន​ដោយ​ចេតនា បន្ទាប់​ពី​មាន​ទំនាស់​បុគ្គល ។

លោកគ្រូ​ពេទ្យធ្មេញ​ឈ្មោះ គី​ម ឆាយ បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​៩​ខែ​មុន មាន​បុរស​ម្នាក់ ឈ្មោះ លី ជុង​ចំណាន ជា​ម្ចាស់​ផ្គត់ផ្គង់​ទឹក​ស្អាត នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ដោយនៅ​រសៀល​ថ្ងៃ​ទី​០៣ ​មករា ឆ្នាំ​២០១៨ គាត់​បាន​ចូល​ទៅ​ក្នុង​បន្ទប់​កន្លែង​ព្យាបាល​ធ្មេញ​របស់​លោក ហើយ​សុំ​ឱ្យ​ដោះ​ធ្មេញ​ដែល​គាត់​ធ្លាប់​ដាក់​ពី​មុន​ចេញ ដើម្បី​ព្យាបាល រួច​ដាក់​ធ្មេញ​ថ្មី ។

ប៉ុន្តែ​បន្ទាប់​ពី​បាន​ដោះ​ធ្មេញចាស់​ចោល​ចេញ និង​ព្យាបាល​រួច ខណ​:​កំពុង​តែ​កុម្ម​ង់​ទិញ​ធ្មេញ និង​ធ្វើ​ពុម្ព​ធ្មេញ​នៅ​បាត់ដំបង ដើម្បី​យក​មក​ដាក់​ឱ្យ​គាត់ ដោយ​លោក​អត់​បាន​ទទួល​ការ​កក់​លុយកាក់​ពី​បុរស​ម្នាក់​នោះ​ទេ លុះ​រួចរាល់​ស្រាប់តែ​គាត់​មិន​ចូល​មក​ដាក់​ធ្មេញ​ឡើយ ហើយ​ដល់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៨ ក៏​មាន​បញ្ហា​ទំនាស់​គ្នា​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា មូលហេតុដែល​គាត់​លើក​ឡើង​ តាម​រយ​:​សារព័ត៌មាន​ គឺ​ខុស​ទាំងស្រុង ពោល​គឺ​ខាង​ពេទ្យធ្មេញ​មិន​បាន​ដក​ធ្មេញ​ណាមួយ​របស់​គាត់​នោះ​ទេ គឺ​គ្រាន់តែ​ដោះ​ធ្មេញ ចាស់​ចេញ រួច​ធ្វើការ​ព្យាបាល​សំអាត ដើម្បី​ដាក់​ធ្មេញ​ថ្មី​ប៉ុណ្ណោះ ។

គ្រូពេទ្យ​បញ្ជាក់​ថា បើសិនជា​ការ​ដោះ​ធ្មេញ​មាន​បញ្ហា មិនមែន​ហើម​ឈឺ​តាំងពី​ខែមករា រហូត​មក​ដល់​ខែ​កញ្ញា​នេះ នៅ​តែ​ហើម​ឈឺ​នោះ​ទេ ហើយ​បើ​បញ្ហា​កើតឡើង​ចេញពី​កន្លែង​របស់​លោក​រយ​:​ពេល​៩​ខែ មិន​អាច​ទ្រាំ​បាន​នោះ​ដែរ ។ លោក​អត់​យល់​ពី​ចិត្ត​អតិថិជន​ម្នាក់​នេះ​ទេ ដោយ​គាត់​បង្ខូចថា ​ដក​ធ្មេញ​គាត់​ខូច​អស់ តាម​ពិត​សូ​ម្បី​តែ​១​គ្រាប់ ក៏​ពេទ្យ​អត់​បាន​ដក​ធ្មេញ​គាត់​ដែរ គឺ​គ្រាន់តែ​ដោះ​ធ្មេញ​ដែល​គាត់​ធ្លាប់​ឱ្យ​គេ​ដាក់​ពី​មុន​មក ។

លើស​ពី​នេះ កាលពី​បុរស​ខាង​ចូល​ទៅ​ដោះ​ធ្មេញចាស់​ចេញ ខាង​លោក​បាន​សួរនាំ​បញ្ជាក់​ពី​ការ​ដាក់​ធ្មេញ​ម្តង​ហើយ​ម្តងទៀត ដោយ​ទាក់ទង​គាត់​ជា​ច្រើន​លើក​ច្រើន​សារ គាត់​ក៏​យល់ព្រម​ថា​នឹង ដាក់​ធ្មេញ​ថ្មី លុះ​បន្ទាប់​ពី​ធ្វើ​ពុម្ព​ធ្មេញ​រួច​ហើយ ស្រាប់តែ​គាត់​បោកប្រាស់ អត់​ព្រម​ចូល​ទៅ​ដាក់​ធ្មេញ ធ្វើ​ឱ្យ​លោក​ខាតបង់​ថវិកា និង​ពេលវេលា​ថែម​ទៀត​ផង ទើប​បង្ក​ទៅ​ជា​មាន​ទំនាស់​រវាង​គ្នា​និង​គ្នា ។

ក្រោយមក ​ក៏​ស្រាប់តែ​បង្កើត​ទៅ​ជា​រឿងប្រឌិត​បង្ខូច​កន្លែង​ពេទ្យ​ព្យាបាល​ធ្មេញ​របស់​លោក​តែ​ម្តង លោក​មិន​សុខចិត្ត​ទេ នឹង​តតាំង​ជាមួយ​គាត់​តាម​ផ្លូវច្បាប់​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ