ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​៣​ប្រការ​នាំ​ជីវិត​ឱ្យ​សម្រេច​ផល​ភ្លាម

5 ឆ្នាំ មុន

បុគ្គល​ណា​យក​ធម៌​បី​យ៉ាង​មក​ឃុំគ្រង​ដំណើរ​ជីវិត បុគ្គល​នោះ​នឹង​នាំ​ជីវិត​ទៅ​រក​សេចក្តីចម្រើន ទៅ​អនាគត​នឹង​មាន​ពន្លឺ​នៃ​សុភមង្គល​។ ធម៌​ទាំង​៣​យ៉ាងនោះ​គឺ ១-​សតិ សេចក្តី​នឹកឃើញ​, ការ​រឭក​បាន​, ការ​រឭក​ឃើ​មិន​ភ្លេច​, ការ​ចាំ​បាន​, ការ​ប្រុង​ប្រយ័ត្ន​មិន​ភ្លេច​,…

បុគ្គល​ណា​យក​ធម៌​បី​យ៉ាង​មក​ឃុំគ្រង​ដំណើរ​ជីវិត បុគ្គល​នោះ​នឹង​នាំ​ជីវិត​ទៅ​រក​សេចក្តីចម្រើន ទៅ​អនាគត​នឹង​មាន​ពន្លឺ​នៃ​សុភមង្គល​។ ធម៌​ទាំង​៣​យ៉ាងនោះ​គឺ ១-​សតិ សេចក្តី​នឹកឃើញ​, ការ​រឭក​បាន​, ការ​រឭក​ឃើ​មិន​ភ្លេច​, ការ​ចាំ​បាន​, ការ​ប្រុង​ប្រយ័ត្ន​មិន​ភ្លេច​, ដំណើរ​ស្វាង​រុងរឿង​ជីវិត ២-​សម្បជញ្ញៈ មាន​ស្មារតី​ដឹងខ្លួន​ជា​និច្ច មាន​សតិ​ស​ម្ប​ញ្ញៈ​ចាំ​ជាប់ និង​៣-​វិ​រិ​យៈ មាន​សេចក្តី​ព្យាយាម​ជា​ប្រចាំ ។

ពិតមែន​ហើយ​កាលបើ​គ្រប់​គ្នា​មាន​មនសិការ​ក្នុង​នាទី​ដែល​ខ្លួន​ទទួល​រ៉ាប់រង ត្រូវ​មាន​ស្មារតី​ព្យាយាម ចាប់​យក​ពេលវេលា​មក​ធ្វើការ​ដោយ​យកចិត្តទុកដាក់ មាន​សតិសម្បជញ្ញៈ​ប្រុងប្រៀប​ជា​និច្ច និង​ចម្រើន​រក​ចំណុច​ល្អ​ៗ​ជា​រឿយ​ៗ​ក្នុង​ការងារ លទ្ធផល​ចេញ​មក​នឹង​ជោគជ័យ​ចំ​ទិស​ដៅ​មិន​លម្អៀង ។

តាម​ពុទ្ធដីកា​បញ្ជាក់​ថា បុគ្គល​មានធម៌​បី​យ៉ាងនេះ​នៅ​ក្នុង​ខ្លួន​ដរាបណា សេចក្តីចម្រើន​ក៏​នឹង​មាន​ដរាប​នោះ ។ នេះ​ជា​ធម៌​ឯក​ដែល​នឹង​នាំ​ឱ្យ​សម្រេចប្រយោជន៍​ទាំង​ពីរ​យ៉ាង​គឺ ប្រយោជន៍​បច្ចុប្បន្ន និង​ប្រយោជន៍​អនាគត មានដំណើរ​ទៅ​កាន់​សុគតិភព ។