បង្ក្រាប​សម្បុក​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង ក្នុងស្រុក​ឈូក


ខេត្តកំពត ៖ ថ្ងៃ​ពុធ ៣​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ ២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក ក្រោម​ការ​ចង្អុល​បញ្ជា​ពី​លោក ឧត្ដ​សេនីយ​ទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត និង​មានការ​សម្រួល​នីតិវិធី​ពី​លោក ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយទោ អ៊ឺ​ម ឃឿ នាយ​រង​កា​រិ​យា ល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប សម្បុក​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្រាំង​រលួស ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត​។

ក្នុង​ករណី​ចុះ​ប្រតិបត្តិការ​បង្ក្រាប​សម្បុក​គ្រឿងញៀន​ខាង លើ​កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​(​ម៉ា​ទឹកកក​) បាន​ចំនួន ២៩​កញ្ចប់​ស្មើនឹង​២,៧៩​ក្រាម និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់ និង​បម្រើសេវា​ថ្នាំ​ញៀន​មួយ​ចំនួន​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​បី​នាក់​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​រួម មាន​៖ ទី​១/​ឈ្មោះ គិ​ន វ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កន្លែង​កើត ហេតុ​ខាងលើ​។

ទី​២/​ឈ្មោះ យី សេង (​ហៅ​យក្ស​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិតូច ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត​។ ទី​៣/​ឈ្មោះ វ៉​ន់ លី​ហួរ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​បី​នាក់ រួម​នឹង​វត្ថុ​តាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ