ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​ប្រើ​អា​គុយ តិច​ទៀត​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ហ្នឹង​គេ​ហើយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មន្ត្រី​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ក្រុមប្រឹក្សា​ខេត្ត និង​ការ​សំណូមពរ​ពី ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ ក្នុង​ឃុំ​សូ​ភាស ស្រុក​ស្ទឹង​ត្រង់ ដែល​កំពុង​ប្រើប្រាស់​អា​គុយ​សម្រាប់​បំភ្លឺ​ជា​រៀងរាល់ថ្ងៃ​នោះ…

ខេត្តកំពង់ចាម ៖ មន្ត្រី​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ក្រុមប្រឹក្សា​ខេត្ត និង​ការ​សំណូមពរ​ពី ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ ក្នុង​ឃុំ​សូ​ភាស ស្រុក​ស្ទឹង​ត្រង់ ដែល​កំពុង​ប្រើប្រាស់​អា​គុយ​សម្រាប់​បំភ្លឺ​ជា​រៀងរាល់ថ្ងៃ​នោះ រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​សហការី បាន​ចុះ​ទៅ​ជួប​ផ្ទាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ ដើម្បី​ពិនិត្យ​ជាក់ស្ដែង និង​ដោះស្រាយ​នូវ​ការ​លំបាក របស់​ពួក​គាត់​។

មន្ត្រី​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​បាន​ស្តាប់​នូវ​ការ​លើក​ឡើង​ពី​តំណាង​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ និង​ការ​លើក​ឡើង​របស់​តំណាង​ម្ចាស់​សេវាករ​អគ្គិសនី​រួច​មក លោក គួ​ច ចំរើន បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ សហការ​ជាមួយ​ម្ចាស់​អគ្គិសនី​ឲ្យ​ដាក់​ពាក្យសុំ​ត​ភ្ជាប់​ចរន្តអគ្គិសនី ដោយ​បាន​ផ្ដល់​នូវ​ថវិកា​ចំនួន​១​លាន​រៀល ដើម្បី​រៀបចំ​ការងារ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ចាប់ពី​ពេល​នេះ​តទៅ​ឲ្យ​បាន​លឿន និង​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​នោះ បាន​ប្រ​ព​ន្ធ័​ភ្លើងអគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​ខែតុលា​នេះ​។

ក្នុង​ឱកាស​នោះ លោក គួ​ច ចំរើន បាន​ប្រគេន​បច្ច័យ​ចំនួន​១១​លាន​រៀល​ដល់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​នៅ​ទីនោះ ដើម្បី​ចូលរួម​កសាង​សមិទ្ធិ​ផល​ក្នុង​វត្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ