ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ទំនើង​១​ក្រុម​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន​បាន​៤​នាក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជន​ទំនើង​ញៀន​ថ្នាំ​១​ក្រុម​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ដេញ​តាម​ចាប់ខ្លួន បាន​ខណៈ​ពេល​ដែល​ជន​ទាំងនោះ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​អុកឡុក និង​ជេរ​ប្រមាថ​រករឿង​អ្នកដំណើរ​តាម​ផ្លូវ​ដោ​គ្មាន មូលហេតុ​។ ប៉ុន្តែ​ខណៈនោះ​មិន​មាន​អ្នកដំណើរ​ណា​ម្នាក់​តប​ឡើយ ព្រោះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ ទើប​ខ​ល​ប្ដឹង នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍…

ខេត្តកណ្ដាល ៖ ជន​ទំនើង​ញៀន​ថ្នាំ​១​ក្រុម​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ដេញ​តាម​ចាប់ខ្លួន បាន​ខណៈ​ពេល​ដែល​ជន​ទាំងនោះ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​អុកឡុក និង​ជេរ​ប្រមាថ​រករឿង​អ្នកដំណើរ​តាម​ផ្លូវ​ដោ​គ្មាន មូលហេតុ​។ ប៉ុន្តែ​ខណៈនោះ​មិន​មាន​អ្នកដំណើរ​ណា​ម្នាក់​តប​ឡើយ ព្រោះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ ទើប​ខ​ល​ប្ដឹង នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍ តែ​ពេល​កម្លាំង​នគរ​បាន​ទៅ​ដល់​ជន​ទំនើង​ទាំងនោះ​បាន​ចាប់​ក្របួច​ក​អាវ និង ប្រុង​វាយ​នគរបាល​ទៀត​។ រហូត​ក្រោយមក​នគរបាល​បាន​ហៅ​កម្លាំង​ទៅ​បន្ថែម​ទៀត ទើប​ចាប់ខ្លួន​បាន​ទាំង​៤​នាក់ រួច​បាន​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​៤ ស្ថិត​នៅ​ក្នុងភូមិ​អង្គស្នួល​ទី​១ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ នគរបាល​បាន​និយាយ​ឲ្យ​ដឹង​ថា ជន​ទំនើង​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​៤​នាក់​នោះ​រួម​មាន ១-​ឈ្មោះ​ស្រ៊ី ដា​វុ​ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជន​ខ្មែរ ស្នាក់​នៅ​ក្នុងភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ២-​ឈ្មោះ វុន កា​រ៉ា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ប្រមរ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

៣-​ឈ្មោះ ទ្រី ម៉េ​ង​ជូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ​ស្នាក់​នៅ​ភូមិ​ព្រៃ​ទំពូង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ទាំង​៣​នាក់​ខាងលើ​គឺជា​បុគ្គលិក​ហាង​ខា​រ៉ា​អូរ​ខេ​កុងតឺន័រ ៤-​ឈ្មោះ នៅ រតនា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មេការ​ខារ៉ាអូខេ​កុងតឺន័រ​ស្នាក់​នៅ​ភូមិ​ព្រៃ​ទំពូង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ កម្លាំង​ដកហូត​បាន​សម្ភារ​មួយ​ចំនួន​រួម​មាន​ម៉ូតូ​ម៉ាក​ស៊ី​រូស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​1A-9265​។

ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-5006​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ពិនិត្យ​មើល​ទឹកនោម​ពួក​នោះ​សុទ្ធតែ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ហើយ នៅ​មុន​ពេល​កើតហេតុ​ក្រុម​ជន​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ស្រែក​ជេរ​ប្រមាថ​អ្នកដំណើរ​តាម​ផ្លូវ​ដោយ​គ្មាន​មូលហេតុ ប៉ុន្តែ​ដោយ​ខ្លាច​មានរឿង​គ្មាន​នរណា​ម្នាក់​តប​ឡើយ​។

ខណៈនោះ​អ្នកដំណើរ​បាន​ខ​ល​ប្ដឹង​សុំ​ឲ្យ​នគរបាល ជួយ​អន្តរាគមន៍ ហើយ​ពេល​កម្លាំង​ទៅ​ដល់​ជន​ទំនើង​បាន​ចាប់​ក្របួច​ក​អាវ និង​យារ​ដៃ​ប្រុង​វាយ និង​ជេរ​ប្រមាថ ថែម​ទៀត ពេល​នោះ​នគរបាល​បាន​បន្ថែម​កម្លាំង​ទើប​ចាប់​បាន​ទាំង​៤​នាក់​នាំ​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ