ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី តិ​មា វិច្ឆិកា​ល នាយករង​ទីចាត់ការ​ផែនការ និង​វិនិយោគ​រដ្ឋបាល រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី…

រាជធានី​ភ្នំពេញ ៖ លោកស្រី តិ​មា វិច្ឆិកា​ល នាយករង​ទីចាត់ការ​ផែនការ និង​វិនិយោគ​រដ្ឋបាល រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី ចំនួន​៨​នាក់​ទៀត ក៏​ត្រូវ​បាន​ប្រកាស​ជា​អនុប្រធាន​ទី​ចាត់តាំង និង​អនុ​អង្គភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ពិធី​ប្រកាស​តែងតាំង​នេះ បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១២ កញ្ញា ២០១៨ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ ក្នុង​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កិច្ចប្រជុំ​នេះ គេ​ឃើញ​មានការ​ចូលរួម​ពី អភិបាលរង​រាជធានី មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

តែ​មិនឃើញ​វត្តមាន​លោក ស ថេ​ត ស្នងការ​នគរបាល​រាជធានី ដែល​ទើប​តែងតាំង​ថ្មី​នោះ​ទេ មានការ​ចូលរួម​ពី​អភិបាល​គ្រប់​ខណ្ឌ នាយក​គ្រប់​មន្ទីរ និង​មន្ត្រីរ​សំខាន់​ៗ ជា​ច្រើន​រូប​ទៀត​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​នោះ អង្គប្រជុំ​បាន​លើក​ឡើង​ពី​របាយការណ៍​ការ​ស្តី​ពី​ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​រាជធានី​ភ្នំពេញ ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ទីផ្សារ ពិសេស​នៅ ផ្សារ​ដើម​គរ និង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ផ្លូវ​១១​ខ្សែ នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

របាយការណ៍​ការ​ស្តី​ពី​ការងារ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការងារ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​សារធាតុ​ញៀន ដែល​អនុវត្ត​នៅ​ទូ​ទាំង​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​។ របាយការណ៍​សកម្មភាព​របស់​អតីត​សកម្មជន​របស់​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​មូលដ្ឋាន​នីមួយ​ៗ​។ របាយការណ៍​ស្តី​ពី​ការងារ​ចុះ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ក្លឹ​ប​កម្សាន្ត អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​រាជធានី ភ្នំពេញ និង​ការ​លុប​បំបាត់​ការ​ប្រើប្រាស់ ការ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ