ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​ឃុំ​ខ្លួន​ស្ត្រី​ថៃ​2​នាក់ ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ប្រភេទ​កូកាអីុន​ជិ​ត1គ.ក្រ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ កាល​ល្ងាច​ថ្ងៃ​ទី​៧ ឧសភា​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ​២នាក់​ដាក់​ពន្ធនា​គារ​ព្រៃស​ជា​បណ្តោះ​អាសន្ន​ ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ជិត​១គីឡូ​ក្រាម​ ។

ស្ត្រី​ជន​ជាតិ​ថៃ​ទាំង​២នាក់​នេះ​ម្នាក់​ឈ្មោះ​ ថាន់​យ៉ា​ណាត​ សាម៉ា​អាផាត​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំ​នៅ​ផ្ទះ​លេខ​៨០​ តំបន់​និយម​ថៃ​ ស្រុក​សាប៊ូត​ ខេត្ត​លុប​

រាជធានីភ្នំពេញ ៖​ កាល​ល្ងាច​ថ្ងៃ​ទី​៧ ឧសភា​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ​២នាក់​ដាក់​ពន្ធនា​គារ​ព្រៃស​ជា​បណ្តោះ​អាសន្ន​ ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ជិត​១គីឡូ​ក្រាម​ ។

ស្ត្រី​ជន​ជាតិ​ថៃ​ទាំង​២នាក់​នេះ​ម្នាក់​ឈ្មោះ​ ថាន់​យ៉ា​ណាត​ សាម៉ា​អាផាត​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំ​នៅ​ផ្ទះ​លេខ​៨០​ តំបន់​និយម​ថៃ​ ស្រុក​សាប៊ូត​ ខេត្ត​លុប​បុរី​ ប្រទេស​ថៃ​ មុខ​របរ​លក់​នំ​ កាន់​លិខិត​ឆ្លង​ដែន​លេខ​០៧៧៨០៨៣ និង​ម្នាក់​ទៀត​ឈ្មោះ​ វង្ស​ត្រាគូល​ សង​ដាវ​ អាយុ​៣៩​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៥២៩​ ផ្លូវ​សាក់​គុន​ណាក់​ខន​ណា​តែ​ តំបន់​ថាត​ឈើង​ឆុំ​ ស្រុក​មឿង​សាក់​គុនណាក់​ខន​ ខេត្ត​មឿង​សាក់​គុនណាក់​ខន​ ប្រទេស​ថៃ​ មុខ​របរ​លក់​ថ្នាំ​ពេទ្យ​ កាន់​លិខិត​ឆ្លង​ដែន​លេខ AA១២០០៦៧៣ ។

គួរ​រំលឹក​ថា​ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា​ នគរ​បាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ​ ដោយ​សហការ​ជាមួយ​មន្ត្រី​គយ​ និង​រដ្ឋា​ករ​ប្រចាំ​ច្រក​ទ្វារ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ បាន​ឃាត់​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ​ម្នាក់​ឈ្មោះ​ ថាន់​យ៉ា​ណាត​ សាម៉ា​អាផាត​ និង​ដក​ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​កូកា​អីុន​ ជិត​១គីឡូ​ក្រាម​ ដែល​នាំ​មក​កម្ពុជា​តាម​ជើង​យន្ត​ហោះ​លេខ​ 3K 593 ពី​សិង្ហបុរី​ ចូល​មក​រាជ​ធានី​ភ្នំពេញ​ ។

ក្រោយ​ពី​ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ​ម្នាក់​នេះ​ហើយ​ សមត្ថ​កិច្ច​បាន​បន្ត​នីតិ​វិធី​តាម​ចាប់​បក្ស​ពួក​គេ​ម្នាក់​ទៀត​ ដែល​ស្នាក់​នៅ​សណ្ឋា​គារ​ខ្មែរ​ស៊ីធី​ បន្ទប់​លេខ​៣០៥​ ផ្លូវ​លេខ​១៥៤​ សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ពេញ​ ។ ស្ត្រី​រូប​នេះ​បាន​ត្រូវ​សមត្ថ​កិច្ច​អះ​អាង​ថា​ គេ​មក​កម្ពុជា​រង់​ចាំ​ទទួល​យក​គ្រឿង​ញៀន​នោះ​ទៅ​កាន់​ប្រទេស​ថៃ​ ។

ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ជិត​១គីឡូ​ក្រាម​នេះ​ ទើប​នគរ​បាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ កសាង​សំណុំ​រឿង​បញ្ជូន​ពួក​គេ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចាត់​ការ​បន្ត​ ។ ប៉ុន្តែ​ដោយ​សារ​ជា​វេលា​ព្រលប់​ទៅ​ហើយ​ ទើប​ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ​ទាំង​​២នាក់​នេះ​ដាក់​ពន្ធនា​គារ​ព្រៃស​ជា​បណ្តោះ​អាសន្ន​សិន​​ រង់​ចាំ​បើក​សវនា​ការ​លើ​អង្គ​សេចក្តី ៕