ខារ៉ាអូខេ វី អតីត​ខារ៉ាអូខេ​ពីរ៉ាមីត ត្រូវ​បាន​តុលាការ​បិទទ្វា​របណ្តោះអាសន្ន


ខេត្តសៀមរាប ៖ លោក កើត វ​ណ្ណា​រ៉េ​ត ព្រះ​រា​ជ្ញ​អាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ប្រាប់ នៅ​វេលា​ម៉ោង​៥ និង​២០​នាទី ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ​ថា ខារ៉ាអូខេ វី អតីត​ខារ៉ាអូខេ​ពីរ៉ាមីត បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន​អ្នក​ញៀន​ថ្នាំ បាន​ប្រុស​ស្រី​ចំនួន​១៤​នាក់ និង​វត្ថុ​តាង​នៅ​ក្នុង​ទីនោះ កាលពី​យប់​អធ្រាត្រ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវ​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​ហើយ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​នៅ​តុលាការខេត្ត​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៤​នាក់ និង​វត្ថុ​តាង ដែល​ត្រូវ​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ខ្លួន​មក​កាន់​តុលាការខេត្ត ដើម្បី​សួរនាំ​នោះ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ឱ្យ​សមត្ថកិច្ច​នគរបាល​ប្រឆាំង បទល្មើស​គ្រឿងញៀន ដឹក​យក​ជនសង្ស័យ​ទាំង​១៤​នាក់​នោះ​មក​ផ្ញើ​ទុក​នៅ​ស្នងការ​នគរបាល​ខេត្តសៀមរាប​វិញ ដោយសារ​សា្ថ​នភា​ព​មិន​ទាន់​បាន​សួរ​ទាំងអស់​គ្នា រង់ចាំ​ថ្ងៃស្អែក​ទើប​ឱ្យ​កម្លាំង​ជំនាញ​បញ្ជូន​មក​តុលាការ សួរនាំ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។

សូម​បញ្ជាក់​ថា វត្ថុ​តាង​ដែល​ដកហូត​បាន​ពី​ក្នុង​ខារ៉ាអូខេ វី អតីត​ខារ៉ាអូខេ​ពីរ៉ាមីត នោះ​រួម​មាន​៖ ម្សៅ​ខេ ពណ៌​ស (ketamine)​ចំនួន​១៦​កញ្ចប់ ស្មើនឹង​ទម្ងន់​៩,៥​ក្រាម ,​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ ,​ទូរស័ព្ទ​ដៃ ចំនួន​៣​គ្រឿង និង​វិទ្យុទាក់ទង ចំនួន​១​គ្រឿង​ផង​ដែរ​។ តើ​វាសនា​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៤​នាក់​នោះ អាច​ជាប់​ឃុំ​ទាំងអស់ ឬ មួយ​ក៏​អាច​មាន​អ្នក​រួចខ្លួន សូម​តាមដាន​ទាំងអស់​នៅ​ថ្ងៃស្អែក​៕


Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ